វាពិតជាគួរឲ្យអស់សំណើចណាស់។
ជុងហ្គុកចាកចេញពីសាលាទាំងសភាពយ៉ាប់យ៉ឺន។គេដើរបណ្ដើររៀបចំសម្លៀកបំពាក់ខ្លួនឯងឲ្យប្រសើរឡើងបណ្ដើរ ដោយមិនភ្លេចយកក្រដាសជូតមាត់មកជូតលើឈាមរបស់គេឡើយ។អំឡុងពេលដែលគេទន្ទឹងរងចាំនូវរថភ្លើងមកដល់ ជុងហ្គុកអង្គុយនៅបង់មួយកន្លែងសម្លឹងមើលទូរសព្ទរបស់គេដែលមានម៉ាក់ឆាតមកសួរសុខទុក្ខ គេឆ្លើយតបទៅគាត់ហាក់ដូចជាគ្មានរឿងអីកើតឡើងសោះឡើយ មិនតែប៉ុណ្ណោះជុងហ្គុកក៏បានកុហកថាគេរស់នៅយ៉ាងសុខស្រួលថែមទៀតផង។កំពុងអង្គុយម្នាក់ឯងសុខៗ បែរជាមាននរណាម្នាក់រាងខ្ពស់ស្រឡះកម្ពស់ប្រហែល2ម៉ែត្រដើរមកក្បែរគេដោយមានអាវក្រៅពណ៌ខ្មៅវែងនិងពាក់មួក ក្នុងដៃមាននូវបារីមួយដើមកំពុងបង្ហុយ នាយដាក់ខ្លួនអង្គុយក្បែរជុងហ្គុករួចជក់វាដោយមិនក្រែងចិត្តរបស់គេ។
(ទៀតហើយ)ជុងហ្គុកយកដៃបិតច្រមុះរួចក្រោកឈរដើម្បីអង្គុយកន្លែងផ្សេង។និយាយដោយស្មោះត្រង់ទៅ គ្រាន់តែគេឃើញបារី គេចាប់ផ្ដើមនឹកគ្រាដំបូងដែលគេបានជួបនឹងថេយ៉ុងបាត់ទៅហើយ។
"ឯងមិនហត់ខ្លះទេឬ?"សំនៀងគ្រលរធំតាមបែបមនុស្សប្រុសពេញវ័យកំពុងតែបន្លឺបណ្ដាលអ្នកចាកចេញត្រូវទច់ដំណើរនិងងាកមករកនាយយឺតៗ គេពិតជាមិនដឹងទេថាខ្លួនឯងអាចជួបអ្នកដែលនិយាយកូរ៉េនៅប្រទេសនេះបាន។
"ឯងតែងតែមានរបួសពេលត្រឡប់ពីសាលាវិញ!និយាយដោយស្មោះត្រង់ទៅ យើងពិតជាអាណិតចំពោះឯងដែលខ្លួនមួយមករៀនទីនេះហើយត្រូវមិត្តរួមថ្នាក់ធ្វើបាប"
"ខ្ញុំគ្មានជម្រើសទេ"ឮការឆ្លើយតបរបស់ជុងហ្គុក កម្លោះសង្ហារលោចនូវស្នាមញញឹមចុងមាត់។គេក្រោកឈរដើរទៅចាប់ដើមដៃរបស់ជុងហ្គុកនិងឱនខ្សឹបដាក់ជុងហ្គុក
"មានវិធីច្រើនណាស់ដើម្បីសងសឹក។ខ្ញុំរីករាយនឹងទទួលឯងចូលរួមជានិច្ច"ជុងហ្គុកហាក់ដូចជាយល់ន័យ។ក្រោមទឹកមុខដ៏ស្មោះត្រង់និងស្លូតបូតរបស់គេ វាបានបង្កប់នូវគ្រប់យ៉ាងដែលគេបានរៀបចំទុករួចជាស្រេច។
"ខ្ញុំចង់គិតមើលសិន"
"ថ្ងៃស្អែកម៉ោងដដែល នៅទីនេះ-ខ្ញុំនឹងរងចាំចម្លើយ"
![](https://img.wattpad.com/cover/368580235-288-k675345.jpg)