គេចង់រត់ទៅក្រញិចឆ្មា!គេទ្រាំមិនបានទេ!
ជុងហ្គុកក្រោកឈរ គេមានបំណងចង់ចេញទៅរកថេយ៉ុង តែគេឃើញថេយ៉ុងបែរជាផ្លាស់ប្ដូរទឹកមុខទៅជាខឹង គេក៏បន្លំំដើរទៅរកថេយ៉ុងនិងចាប់លើកឆ្មាថេយ៉ុងឡើង ឯម្ចាស់ឆ្មាបែរជាមិនចាប់អារម្មណ៍រវល់តែឈ្លោះជាមួយទូរសព្ទមួយខ្សែទៀត។
"ល្មមៗបានហើយ!!!"ថេយ៉ុងចុចបិតទូរសព្ទ គេសម្រួលអារម្មណ៍ខឹងរបស់គេនិងសម្លឹងរកឆ្មាតែរកមិនឃើញ ពេលងាកមួយឆ្វាច់បែរជាឃើញនរណាកំពុងបីឆ្មារបស់គេ។ថេយ៉ុងដើរទៅរកមនុស្សម្នាក់នោះ គេក៏ភ្ញាក់ផ្អើលពេលឃើញថាអ្នកដែលបីឆ្មាគឺជាជុងហ្គុក។
"នេះឯង?"
"ឆ្មានេះcuteណាស់!សុំថើបមួយមក"ជុងហ្គុកបួញបបូរមាត់ថើបឆ្មាពោរពេញដោយក្ដីខ្នក់ក្នាញ់ ឯអ្នកដែលឃើញពីបបូរមាត់ពណ៌ផ្កាឈូកដ៏ស្រស់ស្អាតរបស់ជុងហ្គុក គេបែរជានឹកទៅដល់ការថើបគ្នារបស់ពួកគេ។ពុទ្ធោអើយ-គេកំពុងតែស្រម៉ៃពីសកម្មភាពនោះហើយ!!
"ឆាប់-ឆាប់ឲ្យមកនេះ!!"ថេយ៉ុងកញ្ឆក់ឆ្មាមកវិញរួចដើរចេញទៅបាត់យ៉ាងលឿន។គេមុខក្រហមសែនអៀននឹងការស្រម៉ៃរបស់ខ្លួន ភ្លាមៗគេបែរជាត្រូវជុងហ្គុកដើរមកចាប់ដៃជាប់។
"មិនមែននឹកការថើបគ្នារបស់ពួកយើងឯណាហី?"ស្នាមញញឹមព្រាននារីរបស់ជុងហ្គុក បណ្ដាលឲ្យថេយ៉ុងដែលអៀនមុននេះបែរជាអស់សំណើច
"ខ្ញុំទៅនឹកការថើបដ៏អន់របស់ឯងធ្វើអី?ថើបមិនទាំងបានស្មើបាតជើងរបស់សង្សារខ្ញុំផង"
"ល្អ!បើអញ្ចឹង-សូមហៅសង្សាររបស់លោកមកជួយណែនាំផងបានទេ?ថាមិនត្រូវ-2 in 1 ផងក៏មិនដឹង"
"សោកស្ដាយផងដែលគេមិនចូលចិត្តចែករំលែកនោះទេ"ថេយ៉ុងសើចឌឺរួចក្រវាសជុងហ្គុកចេញពីគេ។ជុងហ្គុកនៅមិនស្ងៀម គេទៅចាប់លើកបីថេយ៉ុងសម្ដៅទៅបន្ទប់ទឹកនិងចាប់ថើបក្រញិចឲ្យណាណីម្ដង។ថេយ៉ុងដែលត្រូវគេក្រញិចនេះ គេរកផ្លូវលែងឃើញ។វាក៏បានន័យថាគេអាចខ្លាំងគ្រប់យ៉ាង តែបើត្រូវនរណាចាប់ថើបហើយ គេនឹងទន់ខ្លួនដូចមនុស្សគ្មានកម្លាំងអញ្ចឹង។