វាមិនអាចទៅរួចទេ!
ចង្វាក់បេះដូងថេយ៉ុងចាប់ផ្ដើមលោតញាប់យ៉ាងចម្លែក។តើគេកំពុងតែភ័យឬ?គេចេះភ័យតាំងពីពេលណា?
ប៉ុន្មានថ្ងៃបានកន្លងផុត
របួសរបស់ជុងហ្គុកហាក់ធូរស្បើយ។គេមិនបានទៅសាលាប៉ុន្មានថ្ងៃដោយលោកប៉ាបានខលទៅប្រាប់ខាងសាលាថាជុងហ្គុកឈឺ ត្រូវសម្រាកប្រហែល1អាទិត្យ។សម្រាប់មនុស្សដែលចង់អភិវឌ្ឍន៍រាងកាយដូចជាជុងហ្គុក នៅតែបន្ទប់អង្គុយលើគ្រែមួយកន្លែងដើម្បីរងចាំអាហារនិងថ្នាំ គេមិនទម្លាប់ទេ។
(គេគួរតែមកមើលខ្ញុំ)ជុងហ្គុកសម្លឹងមើលទូរសព្ទដែលមានឆាតជាមួយថេយ៉ុង តែគេមិនដឹងឡើយថាថេយ៉ុងបានបាត់ទូរសព្ទនោះទេ!
ក្រាក
"អ្នក-អ្នកប្រុស?"អ្នកបម្រើនាំគ្នាភាំងបន្ទាប់ពីឃើញជុងហ្គុកចេញពីបន្ទប់ទាំងពាក់ hoodieពណ៌សនិងខោខ្លីខ្មៅត្រឹមជង្គង់។
"អត់ទោសផងអ្នកប្រុស លោកម្ចាស់នៅឲ្យអ្នកប្រុសសម្រាក មិនទាន់អនុញ្ញាតឲ្យទៅណានោះទេ"
"ខ្ញុំនៅផ្ទះ4ថ្ងៃហើយ ខ្ញុំធុញចង់ទៅក្រៅ!ប្រាប់គាត់ទៅថាខ្ញុំធូរស្រាលហើយ"
"កុំបន្ទោសថាពួកខ្ញុំមិនគួរសម បើសិនជាអ្នកប្រុសនៅតែរឹងទទឹង"មនុស្សប្រុសមាឌមាំ2នាក់ដើរចូលមក គ្រាន់តែឃើញសម្លៀកបំពាក់ក៏ដឹងថាជាអង្គរក្សដែរ។ជុងហ្គុកជ្រួញចិញ្ចើម គេចាប់ស្មារបស់អង្គរក្សដើម្បីទប់កុំឲ្យផ្លាស់ទី ឯជុងហ្គុកក៏ដើរចេញក្រោមសម្ដីមួយឃ្លា
"ក៏កុំបន្ទោសថាខ្ញុំរឹងទទឹង បើពួកលោកនៅតែរារាំងខ្ញុំ"មិនដឹងថាជុងហ្គុកបានកាំបិតមកពីណាយកទៅភ្ជុងកខ្លួនឯង អង្គរក្សមានតែបង្ខំចិត្តឲ្យជុងហ្គុកទៅប៉ុណ្ណោះ។
(ប្រុសចាស់ចង្រៃ!!បើលើកនេះលោកនៅមិនអើពើខ្ញុំទៀត ខ្ញុំនឹងមិនខ្វល់ពីលោកទៀតទេ)ជុងហ្គុកដើរសម្ដៅទៅរកកង់ទាំងកំហឹង។តែបន្ទាប់ពីឃើញសំណព្វចិត្តខ្លួនហើយ កំហឹងទាំងអស់ស្ទើរតែរលាយ។
"ទីបំផុត-"ជុងហ្គុកញញឹមទាំងរលីងរលោងបន្ទាប់ពីឃើញកង់ម្ដងទៀត។គេលុតជង្គង់រួចថើបកង់របស់គេពោរពេញដោយក្ដីនឹករលឹក។បន្ទាប់ពីបាត់ប៉ុន្មានថ្ងៃ គេនឹកអើយសែននឹក!គេគ្រាន់តែដឹងថាបន្ទាប់ពីដឹងខ្លួនឡើងវិញ គេក៏ឋិតនៅក្នុងមន្ទីរពេទ្យ លោកប៉ាបានប្រាប់ថាមានមនុស្សបញ្ជូនគេមកដាក់នៅខាងមុខផ្ទះទាំងមានរបួស គាត់ក៏មិនដឹងថាអ្នកចាប់ជំរិតនោះជាអ្នកណា តែគាត់នឹងទាក់ទងទៅប៉ូលីសដើម្បីស្វែងរកជនដៃដល់។