រងចាំអស់មួយសន្ទុះ វត្តមានរបស់មនុស្សម្នាក់បានដើរចូលមកក្នុងហាង។ហេសុងក្រលែកភ្នែកមើលឆ្វេងស្ដាំនិងដើរទៅអង្គុយក្បែរជុងហ្គុក។
"មុននេះយើងកម្មង់drinkឲ្យឯងរួចហើយ"
"អរគុណ"ហេសុងញញឹមបន្តិច។មុននេះគេជាប់និយាយទូរសព្ទទើបឈរនៅខាងក្រៅហាង ខាងមន្ទីរពេទ្យបានទាក់ទងថាលោកប៉ាគាត់ដឹងខ្លួននិងប្រាប់ពីអាការៈ ហេតុដូចនេះហើយគេគ្មានពេលទៀតនោះទេ គេត្រូវប្រញាប់ត្រឡប់មកយកdrinkហើយចេញទៅមុន។
"អាយរីស!នាងចង់ទៅសាលាមុនទេ?ដោយសារខ្ញុំមានការត្រូវត្រឡប់ទៅវិញ"គេខ្លាចថាអាយរីសមិនមានអ្នកណាដឹក។
"មិនអីទេ!ឮថាroseក៏ប្រញាប់ដែរ លោកដឹកroseទៅមុនទៅ"
"អ្ហឹម"ហេសុងងក់ក្បាល គេមើលមកroseបន្តិច រួចក៏បែរទៅក្រោយបំណងនឹងចាកចេញ គេបែរជាឃើញថេយ៉ុងកំពុងតែរៀបចំឥវ៉ាន់។គាំង-គេគាំងដល់ថ្នាក់និយាយលែងចេញ!
(វា-ជាហាងរបស់គេ?)ហេសុងខ្ទប់មាត់ខណៈពេលដែលមុខរបស់គេចាប់ផ្ដើមងងឹត។លើសពីនេះទៅទៀត គេធ្លាប់ឮថាថេយ៉ុងបានបើកហាងកាហ្វេមួយកន្លែង តែគេមិនដឹងឡើយថាគេបានមកជាន់ហាងរបស់ថេយ៉ុង។
"អួក-"matchaដែលផឹកមុននេះក៏ក្អួតចេញមកបន្ទាប់ពីហេសុងរត់ទៅក្អួតនៅខាងក្រៅ។គេលូកដៃខ្វេះយកវាចេញពីមាត់ឲ្យអស់ដើម្បីកុំឲ្យសល់កាកសំណល់នៅខាងក្នុង។
អ្នកនៅខាងក្នុងទាំងអស់នាំគ្នាឆ្ងល់ តែថេយ៉ុងមិនបានឆ្ងល់ឡើយ។ដំបូងឡើយគេក៏ភ្ញាក់ផ្អើលដែលឃើញហេសុងមកទីនេះនិងដឹងថាហេសុងជាមិត្តរបស់ជុងហ្គុក តែគេជ្រើសរើសរក្សាភាពស្ងៀមស្ងាត់និងនៅមួយកន្លែងមិនធ្វើសកម្មភាពអ្វីទាំងអស់។
(មានរឿងអី?)បើតាមជុងហ្គុកចាំ-វាដូចជាលើកទី2ហើយដែលហេសុងបញ្ចេញអាការៈមិនពេញចិត្ត។កាលពីយប់ជប់លាងនៅហាងសាច់អាំងនោះ ក៏ហេសុងបែបនេះពេលដែលឃើញថេយ៉ុងដែរ។តើពួកគេមានទំនាក់ទំនងអីទៅទើបដល់ថ្នាក់នេះ?ជុងហ្គុករហ័សរត់ទៅរកហេសុងនិងហុចក្រដាសជូតមាត់ថែមទាំងទឹកទៅឲ្យហេសុងទៀតផង។
"ឯងមិនអីទេហេស៎?"ហេសុងក្រវីក្បាលនឹងសំណួរ។គេទន់អស់ហើយដៃជើង ឃើញដូច្នោះជុងហ្គុកចង់ជូនហេសុងត្រឡប់ទៅវិញ តែហេសុងបដិសេធ