chapter 09 : ស៊ីនយ៉ុន

668 60 12
                                    

រងចាំហើយរងចាំទៀត ឆ្លងផុត2យប់ ទីបំផុតថេយ៉ុងនិងអ៊ុនហ៊ូអាចស៊ើបដឹងពីការលាក់ខ្លួននៃកូនចៅរបស់ម្ចាស់ក្រុង។តួនាទីរបស់ពួកគេនៅពេលនេះគឺត្រូវសម្លាប់កូនម្ចាស់ក្រុង ទាំងម្ចាស់ក្រុងនិងកូនមានដំណើរកម្សាន្តមកកាន់កោះមួយនេះរយៈពេល1សប្ដាហ៍ ហើយថ្ងៃនេះក៏ជាថ្ងៃទី3ដែលពួកគេឋិតនៅលើកោះ។

កោះនេះក៏មិនមែនជាប្រភេទកោះដាច់ស្រយ៉ាល វាជាកោះកម្សាន្តទើបមានមនុស្សម្នាច្រើនណាស់មកទីនេះ។ថេយ៉ុងដាក់ខ្លួនអង្គុយនៅលើគ្រែនៃបន្ទប់ដែលមានគ្រែ2 គេសម្លឹងមើលរបាយការណ៍នៃចំនួនជនរងគ្រោះដែលត្រូវបានកូនប្រុសម្ចាស់ក្រុងយកជីវិតទៅលេងសើច។កូនរបស់ម្ចាស់ក្រុងបានបញ្ជាអ្នកក្រោមបង្គាប់ឲ្យចុះទៅសម្ដែងជាចិត្តល្អជួយដល់ជនក្រីក្រ និងធ្វើគ្រប់យ៉ាងរហូតដល់មនុស្សទន់ខ្សោយទាំងនោះទុកចិត្តយល់ព្រមគ្រប់យ៉ាង ទើបកូនម្ចាស់ក្រុងបញ្ជាឲ្យចាប់មនុស្សទាំងនោះមកធ្វើជាទាសករដោយកុហកថានឹងនាំពួកគេទៅរកការងារធ្វើ។

ផ្ទុយទៅវិញ គេថែមទាំងជួញដូរទៅលើក្មេងស្រីស្អាតៗដែលមិនទាន់គ្រប់អាយុឲ្យទៅឈ្មួញងងឹតនិងមនុស្សប្រុសឲ្យទៅធ្វើការធ្ងន់ហួសកម្លាំង ឯពេលខ្លះក៏យកជីវិតទាសករទាំងនោះយកទៅភ្នាល់ជាមួយពួកអ្នកមាន បណ្ដាលឲ្យកកើតមានរឿងទារុណកម្មកាចសាហាវលើទាសករស្ទើរស្លាប់ស្ទើររស់ ទោះជាចង់ស្លាប់ក៏មិនអាចទៅរួចព្រោះជីវិតរបស់ពួកគេគឺត្រូវពួកអ្នកមានជាអ្នកគ្រប់គ្រងបាត់ទៅហើយ។

"ឈប់មើលទៅ វាជារឿងដដែលៗ"អ៊ុនហ៊ូចូលមកដល់ជាមួយនឹងតែក្ដៅ2កែវសម្រាប់ថេយ៉ុងរួមទាំងគេផងដែរ។គេដាក់ខ្លួនអង្គុយលើគ្រែក្បែរថេយ៉ុងរួចដកហូតឯកសារចេញ។

"ពេលខ្លះខ្ញុំមិនសូវជាចង់ទទួលភារកិច្ចបែបនេះប៉ុន្មានទេ។ខ្ញុំមិនចង់សម្លាប់ជនអាក្រក់ដើម្បីសង្រ្គោះជនល្អ តែខ្ញុំចង់សម្លាប់ពពួកដែលជារដ្ឋមន្ត្រីឬអ្នកនៅក្នុងឋានៈខ្ពស់នៃក្រុមនគរបាល ទោះល្អឬក៏អាក្រក់ក៏ខ្ញុំចង់សម្លាប់ ឲ្យតែវាជាបញ្ជា"

"ខ្ញុំមិនសូវជាប្រកាន់ទេ អ្វីក៏ខ្ញុំធ្វើដែរ"ថេយ៉ុងចាប់ក្ដាប់ដៃរបស់អ៊ុនហ៊ូដែលមានបំណងសសៀរៗមកលូកឱបចង្កេះថេយ៉ុង។គេច្របាច់ដៃរបស់អ៊ុនហ៊ូមួយទំហឹងល្មមតែឲ្យអ៊ុនហ៊ូស្រែក

Mr.Kim's Secret Where stories live. Discover now