chapter 22 : alpha!!

569 69 9
                                    

ផឹប

សំបកកំប៉ុងបានបោះចូលទៅក្នុងធុងសម្រាមក្រោមស្នាដៃរបស់រាងខ្ពស់ស្រឡះដែលគ្រងនូវឯកសណ្ឋានសិស្ស។ដៃមាំទាំងគូលើកទៅជោគសក់បង្ហាញពីភាពតប់ប្រមល់របស់គេ។ហេសុងកំពុងតែគិតអំពីគ្រប់យ៉ាងដែលគេបានឆ្លងកាត់។

ពេលនេះហាជុនគឺកំពុងតែសម្រាកនៅមន្ទីរពេទ្យ សុខភាពគាត់នៅទ្រុធទ្រោមនៅឡើយ បន្ថែមទៅទៀតគាត់ក៏បាត់បង់ការងារ បើពឹងផ្អែកទៅលើសភាពរបស់គាត់ពេលនេះមិនដឹងថាអាចមានឱកាសទទួលបានការងារថ្មីឬក៏អត់ទេ។ហេសុងមិនអាចនឹងនៅស្ងៀមបន្តឡើយ គេបានទាញទូរសព្ទស្វែងរកការងារក្រៅម៉ោងដែលគេអាចធ្វើបាន ដើម្បីផ្គត់ផ្គង់គ្រួសារជំនួសឪពុករបស់គេ។ជាចុងក្រោយ គេបានរកឃើញការងារនៅឯម៉ាតមួយកន្លែងឆ្ងាយពីផ្ទះគេបន្តិច គេសម្រេចចិត្តថានឹងជ្រើសរើសវា។

"ហេ-ហេសុង"សម្លេងរបស់នរណាម្នាក់បានស្រដីហៅសព្វនាមរបស់ហេសុងយ៉ាងស្រទន់។គេបែរទៅរកប្រភពនៃសំនៀងមួយនេះ គេក៏ដឹងថាជាអាយរីស។

"ហ្ហឹកហ្ហឹក-ហេសុង-សូមជួយខ្ញុំផង"អាយរីសយំសស្រាក់សស្រាំ នាងចង់ចូលទៅក្បែរហេសុង តែហេសុងបែរជាឈានជើងថយក្រោយ។

(ខ្ញុំមិនគួរពាក់ព័ន្ធនឹងនាងទៀតទេ)ហេសុងចង់ចាកចេញ។តែគេបែរជាមិនអាច ព្រោះអាយរីសកំពុងតែយំខ្លាំង។ជាចុងក្រោយចិត្តរបស់ហេសុងនៅតែទន់ គេដើរទៅរកនាង នាងក៏ស្ទុះទៅឱបហេសុងជាប់។

"មិត្តរបស់ខ្ញុំ-ហ្ហឹកហ្ហឹកពួកគេធ្វើបាបខ្ញុំ ពួកគេជេខ្ញុំថាស្រីសំផឹង-ហ្ហឹកហ្ហឹក ពួកគេថែមទាំងយកកាតាបខ្ញុំបោះចូលធុងសម្រាមនិងនៅតែនិយាយពីវីដេអូនោះជារៀងរាល់ថ្ងៃ-ខ្ញុំទ្រាំបន្តលែងបានហើយហេសុង-ហ្ហឹកហ្ហឹក ខ្ញុំគ្មានសល់អ្នកណាទៀតទេ"នាងបន្ថែមកម្លាំងដៃឱបយ៉ាងណែន។ហេសុងព្រលែងដៃនាងចេញ

"នាងស្ងប់ចិត្តបន្តិចសិនទៅ"

"ហ្ហឹកហ្ហឹក-អ្ហាយ៎!!!!!"អាយរីសស្រាប់តែស្រែកយំ។អស់ជម្រើស ហេសុងមានតែទ្រាំស្ដាប់និងលួងលោមដល់នាងរហូតនាងអាចធូរស្បើយ។ពេលចេញលេងម៉ោងទី2 អាយរីសបានមករកហេសុងដោយទឹកមួយដបនៅក្នុងដៃ

Mr.Kim's Secret Where stories live. Discover now