chapter 06 : ឆ្មា!!

676 68 16
                                    

គ្រប់យ៉ាងកំពុងក្រឡាប់ចាក់?

ផឹប

"អ្ហឹម-ហ្ហឹម"ចង្កេះមួយក្ដាប់ត្រូវបានដៃមាំក្រាស់ក្រសោបជាប់ ខណៈពេលខ្នងត្រូវពឺតទៅផ្អែកនឹងជញ្ជាំង បបូរមាត់ដ៏មមាញឹកកំពុងធ្វើចលនាទទួលរងនូវការក្រេបជញ្ជក់របស់បិសាចវ័យក្មេងអត់ឃ្លានមួយរូប។

(មិនអន់ទេ)ថេយ៉ុងស្រដីក្នុងចិត្ត គេគិតថាជុងហ្គុកនឹងមិនជំនាញថើបទេ តែអ្នកណាទៅដឹងថាពូកែថើបជាងគេមនុស្សចាស់នេះទៀត។និយាយដោយស្មោះត្រង់ទៅចុះថាថេយ៉ុងមិនចង់ធ្វើវាប៉ុន្មាននោះទេ គ្រាន់តែគេចង់ដឹងថាជុងហ្គុកអាចស៊ូទ្រាំបានឬអត់ ព្រោះពួកគេសុទ្ធតែជាមនុស្សប្រុសដូចគ្នា។

សម្លេងនៃការជញ្ជក់និងកាយវិការយ៉ាងស្និតស្នាលរបស់អ្នកទាំង2ដែលមិនខ្វល់អំពីទីតាំង វាបង្កជាភាពកក់ក្ដៅដោយមិនដឹងមូលហេតុ។ថេយ៉ុងស្រាប់តែចូលចិត្តនៅពេលដែលជុងហ្គុកក្រសោបចង្កេះខ្លួនទៅអឹបនឹងរាងកាយរបស់នាយ វាស្រួលខ្លួនខ្លាំងដល់ថ្នាក់ថេយ៉ុងត្រូវលើកដៃឱបករបស់ជុងហ្គុកនិងអង្អែលសក់របស់នាយថ្នមៗ។ពួកគេថើបរហូតដល់ពេលដែលអស់ខ្យល់ ជុងហ្គុកបែរជាសន្លប់ ទើបថេយ៉ុងរហ័សទប់ជំហររបស់ជុងហ្គុក។

(ចំមែនហើយក្មេងនេះ)គេមើលឆ្វេងស្ដាំនិងលើកលីជុងហ្គុកដាក់ស្មាដើម្បីដើរចាកចេញពីគៀនជញ្ជាំងនៃអគារ។រំពេចនោះគេបានឃើញកង់របស់ជុងហ្គុក-គេគួរធ្វើយ៉ាងណាជាមួយកង់មួយនេះ?គេមិនចេះជិះកង់ទេ!

"ហ្ហឺយ-អំពុលទុកដល់ហើយ"ថេយ៉ុងដៃម្ខាងលីជុងហ្គុក ដៃម្ខាងទៀតបណ្ដើរកង់។ទោះផ្លូវស្ងាត់យ៉ាងណាក៏នៅមានមនុស្ស អ្នកដែលបានឃើញក៏គិតថាអាចជាករណីចាប់ជម្រិតទើបខលទៅប៉ូលីស។

"អត់ទោសលោក!លោកត្រូវបានគេរាយការណ៍ពីបទចាប់ជម្រិត-សូមលោកចូលខ្លួនមក"ប៉ូលីសលឿនរហ័សទាន់ចិត្ត ថេយ៉ុងដែលមិនដឹងអីក៏ភាំង។គេក្រវីក្បាលនិងប្រកែក

"អត់ទេ-មិនមែនទេ គេផឹកដល់សន្លប់ខ្ញុំកំពុងនាំគេទៅផ្ទះ"

"បើដូច្នោះមែន តើគេឈ្មោះអី?"គាំង-គាំងនិយាយលែងចេញ។ដល់ពេលនេះហើយទើបថេយ៉ុងដឹងថាកន្លងមកគេភ្លេចអំពីការសួរឈ្មោះជុងហ្គុក សូម្បីតែវាមាននៅលើផ្លាកអាវក៏គេភ្លេចមើលដែរ។

Mr.Kim's Secret Where stories live. Discover now