"លោកមិនគិតថាលោកឃោឃៅពេកទេហ្ហេស៎?"សំនៀងបែបមនុស្សប្រុសពេញវ័យកំពុងបន្លឺនៅមិនឆ្ងាយពីថេយ៉ុង។ជំហ៊ានជើងវែងរបស់គេបោះសម្ដៅមករកថេយ៉ុងដោយក្នុងមាត់កំពុងតែបៀមស្ករគ្រាប់។គេឱនចុះសម្លឹងមើលអាយរីសកំពុងតែយំនិងរន្ធត់ទាំងឆ្កួត។
"ខ្ញុំអាចបន្ធូរដៃឲ្យគោលដៅរបស់ខ្ញុំដោយរបៀបណា?បើឯងជាគោលដៅខ្ញុំ វាសនារបស់ឯងអាចអាក្រក់ជាងនាងទៀត!នាងសាកសមទទួលវាបំផុត ព្រោះអីដែលនាងធ្វើដាក់ហេសុងវាលើសនេះរាប់ពាន់ដង"ដៃមាំក្រាស់សន្សឹមៗចាប់ច្របាច់ករបស់អាយរីស។នាងប្រកាច់ស្ទើរផុតដង្ហើមនិងដង្ហក់ខ្យល់ លីថាងស្ទើរតែគ្មានការគ្រប់គ្រង គេច្របាច់ទាល់តែចេញនូវស្នាមជាំទើបថេយ៉ុងទាញគេចេញវិញ។វាជាសំណាងព្រោះពួកគេទាំង2បានពាក់ស្រោមដៃខ្មៅ ចង់ធ្វើអ្វីទៅលើនាងក៏គ្មានអ្នកដឹងព្រោះក្លឹបនេះគ្មានកាំមេរ៉ា ដោយសារតែទីនេះជាកន្លែងជួញដូរគ្រឿងញៀន ការដាក់កាំមេរ៉ាគឺគ្រោះថ្នាក់បំផុត។
"ត្រឡប់ទៅវិញទៅ មិនយូរទេនាងនឹងត្រូវបានគេរកឃើញ"
"ហ្ហឹម"លីថាងក្រោមឈររួចដឹកដៃថេយ៉ុងប្រញាប់ឡើងម៉ូតូចាកចេញ។
"លោកដូចជាជាប់ក្លិនទឹកអប់របស់នាង"
"ពិតមែន?យើងអត់បានចាប់អារម្មណ៍ទេ"ថេយ៉ុងហិតមើលខ្លួនរបស់គេ។លីថាងសើច គេដឹកថេយ៉ុងដល់ខុនដូរនិងទម្លាក់ថេយ៉ុងចុះរួចជិះត្រឡប់ទៅកន្លែងរបស់គេវិញ។ខណៈពេលដែលថេយ៉ុងរាវរកកាតដើម្បីស្កេនប្រើជណ្ដើរយន្ត បែរជាមានអ្វីម៉្យាងឈរពីក្រោយគេ។
"តាមខ្ញុំចាំ លោកដូចជាមិនដែលប្រើទឹកអប់ក្លិននេះទេ សូម្បី pheromones ក៏មិនមែនក្លិននេះដែរ"ស្ដាប់តែសម្ដីដឹងដល់ម្ចាស់។ថេយ៉ុងរហ័សងាកក្រោយឃើញជុងហ្គុកមើលមកគេដោយទឹកមុខមាំ ជុងហ្គុកស្រាប់តែចាប់ដៃថេយ៉ុងជាប់រួចអូសចូលជណ្ដើរយន្តតែម្ដង។
"លោកទើបមកពីណា?ជំងឺចាស់រើឡើងទៀតហើយហ៎?លើកមុននៅមិនទាន់គ្រប់ទៀត?"ន័យរបស់ជុងហ្គុកគឺសម្ដៅលើពេលដែលថេយ៉ុងចង់រួមភេទនឹងomegaដូចមុនទៀត។
"ទៅណារឿងយើងកុំចេះហ្ហឹម"និយាយមិនចប់ ជុងហ្គុកចាប់ថេយ៉ុងថើបទាំងកម្រោល។ថេយ៉ុងចាប់បោចសក់របស់ជុងហ្គុក គេរុញជុងហ្គុកចេញ ទង្វើនេះធ្វើឲ្យជុងហ្គុកភាំងមិនស្ទើរ។វាជាលើកទី1ហើយដែលថេយ៉ុងបដិសេធខ្លួនបានជោគជ័យ។ថេយ៉ុងសម្លក់ជុងហ្គុកទាំងកំណាចកុំឲ្យមកជិតគេ ជុងហ្គុកឃើញអញ្ចឹងក៏នៅស្ងៀមពិតមែន។អស់មួយសន្ទុះពេលជណ្ដើរយន្តឡើងមកដល់ជាន់ដែលពួកគេរស់នៅ ថេយ៉ុងបម្រុងនឹងដើរចូលបន្ទប់ហើយ គេស្រាប់តែមានអារម្មណ៍ថាមិនស្រួល។