chapter 20 : អរគុណ

791 75 10
                                    

តឹប-តឹប-តឹប

ស្នូរសម្រឹបជើងដ៏ស្រាលរបស់មនុស្ស2នាក់បានបោះជំហ៊ានមកដល់ខាងក្រោមនៃខុនដូរដើម្បីរងចាំថេយ៉ុង នៅពេលនេះជាវេលាដ៏ស្ងប់ស្ងាត់គ្មានមនុស្សទាល់តែសោះ មានតែពួកគេទាំង2នាក់នៅខាងមុខកៅអីដែលមានភ្លើងនៅកន្លែងដែលពួកគេឈរ។មិនយូរប៉ុន្មាន ទ្វាជណ្ដើរយន្តក៏បើក កែវភ្នែករបស់ហេសុងបើកធំបង្រួមនូវប្រស្រីភ្នែកដែលចាប់ផ្ដើមចេញសរសៃក្រហមមក បន្ទាប់ពីឃើញថាអ្នកដែលមកដល់ជាអ្នកណា

ឌឹប-

មួយដៃពីហេសុងបណ្ដាលឲ្យថេយ៉ុងដួលទៅលើដី លីថាងភ្ញាក់ផ្អើល គេរត់ទៅជួយ តែថេយ៉ុងបែរជាលើកដៃឃាត់បណ្ដាលឲ្យហេសុងវាយតប់ទៅលើថេយ៉ុងមិនប្រណី។ច្រមុះថេយ៉ុងចាប់ផ្ដើមហូរឈាម ឯបបូរមាត់ក៏បែកឈាមហូរមកយ៉ាងគួរឲ្យរន្ធត់ តែសម្រាប់មនុស្សដែលមិនអាចគ្រប់គ្រងអារម្មណ៍ដូចជាហេសុង គេមិនបានញញើត ផ្ទុយទៅវិញគេចង់វាយ-វាយរហូតដល់មនុស្សនៅចំពោះមុខខ្លួននឹងស្លាប់។

"បាន-បានហើយ"លីថាងមិនអាចទ្រាំបន្ត គេចាប់ទាញកអាវរបស់ហេសុងអូសចេញ សម្លឹងឃើញសភាពដ៏វេទនារបស់ថេយ៉ុងនៅពេលនេះ វាធ្វើឲ្យបេះដូងរបស់គេកំពុងតែខ្ទេចហើយ។គេលើកត្រកងថេយ៉ុងថ្នមៗ គេកំពុងតែច្របូកច្របល់ខ្លាំង ហេតុអីក៏ហេសុងកើតឆ្កួតបែបនេះ?លើសពីនេះ-ថេយ៉ុងគឺជាមនុស្សដែលការពារខ្លួនឯងបំផុត មិចក៏អាចទ្រាំឲ្យហេសុងវាយដោយមិនតដៃ?

"បើជាគេ-ខ្ញុំមិនត្រូវការទេ"ហេសុងក្រោកឈរនិយាយដោយសម្លេងខ្សាវៗ គេរហ័សរត់ចេញទៅបាត់។លីថាងមិនអាចឃាត់ហេសុងព្រោះគេកំពុងតែមានថេយ៉ុងនៅទីនេះ

"ទៅតាមគេទៅ"សម្លេងថេយ៉ុងដូចជាធម្មតា គេរុញលីថាងចេញទាំងដែលដឹងថាខ្លួនឯងកំពុងឋិតនៅក្នុងសភាពការណ៍បែបណា។

"គេវាយលោកដល់ថ្នាក់នេះហើយលោកនៅចង់ឲ្យខ្ញុំទៅតាមគេទៀត?ខ្ញុំខំចិត្តល្អជួយនាំគេមកទីនេះដើម្បីជួបលោកឲ្យជួយស្វែងរកឪពុកគេដែលបាត់ខ្លួន តែមើលទង្វើគេទៅ!!"

"ឯងនិយាយថាមិច?"ថេយ៉ុងអង្រួនលីថាងមួយទំហឹង។

"ឪពុករបស់គេបាត់ខ្លួន"ឮបែបនេះ ថេយ៉ុងរហ័សក្រោកឈរ គេព្យាយាមជំរិតសួរគ្រប់យ៉ាងពីលីថាងទាល់តែដឹងតម្រុយខ្លះ។

Mr.Kim's Secret Where stories live. Discover now