chapter 24 : ឆែកឆេរ

651 77 16
                                    

ងឺត

សម្លេងរថយន្តឈប់ងឺតនៅខាងមុខភូមិគ្រឹះដ៏ធំស្កឹមស្កៃ បង្ហាញនូវវត្តមានក្មេងប្រុសសង្ហារម្នាក់ចុះពីលើនោះនិងដើរចូលទៅក្នុងផ្ទះបន្ទាប់ពីឲ្យលុយតាក់សុីរួច។ចូលមិនទាំងប៉ុន្មានផង គេក៏បានឃើញម្ដាយនិងឪពុករបស់គេកំពុងរងចាំនៅខាងក្នុង

"នេះជាឈ្មោះនៃសកលវិទ្យាល័យនៅឯប្រទេសរុស្ស៊ីដែលកូនអាចជ្រើសរើសបាន បន្ទាប់ពីការប្រឡងនៃថ្នាក់វិទ្យាល័យបានបញ្ចប់"យ៉ុនស៊ូបង្ហាញពីសភាពនិងព័ត៌មាននៃវិទ្យាល័យទាំងនោះឲ្យជុងហ្គុកមើល ជុងហ្គុកក៏ដាក់ខ្លួនអង្គុយរួចជ្រើសរើសវា។

"មិចបានជាកូនសម្រេចចិត្តរើសសកលវិទ្យាល័យលឿនបែបនេះ?ជាធម្មតាម៉ាក់ឃើញកូនដូចជាមិនសូវខ្វល់ខ្វាយពីរឿងមួយនេះទេ"

"ខ្ញុំគ្រាន់តែចង់ត្រៀមទុកឲ្យហើយ"

"កូនមិនគិតថាប្រទេសនោះអាចតឹងរឹងបន្តិចទេឬ?បើកូនចង់ផ្លាស់ប្ដូរគំនិត កូនអាចបកក្រោយនៅទាន់ពេល"

"អត់ទេ-ខ្ញុំចូលចិត្តរបស់ដែលពិបាក"ជុងហ្គុកសើចយ៉ាងគួរឲ្យស្រឡាញ់ដាក់ពួកគាត់។ទាំងអ្នកម៉ាក់និងលោកប៉ាមើលមុខគ្នាបន្តិចរួចងក់ក្បាល

"បើអញ្ចឹងកូនត្រូវខំប្រឹងរៀនឮទេ?ម៉ាក់និងប៉ាមិនបាននៅក្បែរកូនទៀតទេ ទៅទីនោះកូនត្រូវចេះឯករាជ្យនិងធ្វើអ្វីៗដោយខ្លួនឯង"

"បាទម៉ាក់។តែថា-កូនអាចស្នើសុំរឿងមួយបានទេ?"

"ប្រាកដណាស់ឲ្យតែកូនប្រុសប៉ា/ម៉ាក់ហើបមាត់"

"ទុកឲ្យកូននៅតែម្នាក់ឯងបានហើយ កុំឲ្យមានអ្នកទៅលួចតាមដានកូនអី"សំណើរមួយនេះដូចជាធ្ងន់កបន្តិច។យ៉ុនស៊ូស្ងាត់អស់មួយស្របក់ ចុងក្រោយគាត់ក៏ងក់ក្បាលទាំងចិត្តមិនចង់។

"អ្ហឹម-តែបើមានបញ្ហាអី កូនត្រូវប្រាប់ប៉ា"

**

"អរគុណច្រើន លើកក្រោយកុំភ្លេចអញ្ជើញមកទៀត"បបូរមាត់ស្ដើងហើបស្រដីថ្នមៗទៅកាន់ភ្ញៀវបន្ទាប់ពីគិតលុយរួច។ហេសុងញញឹមដែលថ្ងៃទី1ការងាររបស់គេដូចជារលូនមិនមានបញ្ហាអ្វី ម៉្យាងប៉ះចំម្ចាស់ហាងគាត់ស្លូតត្រង់និងយោគយល់ គាត់មិនបានប្រកាន់ឡើយដែលគេថ្ងៃនេះបានមកយឺតព្រោះជិះកង់ឆ្ងាយពីសាលាមក។

Mr.Kim's Secret Where stories live. Discover now