chapter 31 : ក្អែក

552 77 14
                                    

"លីថាង?មិចក៏នៅទីនេះ?"មកដល់ព្រលានយន្តហោះ អ្វីដែលធ្វើឲ្យថេយ៉ុងភ្ញាក់ផ្អើលគឺវត្តមានរបស់លីថាងក៏មកជាមួយដែរ។លីថាងសើច គេហក់ទៅឱបករបស់ជីនរួចឆ្លើយតប

"មកពីខ្ញុំជាសំណព្វចិត្តរបស់គាត់អញ្ចឹងហើយ"ថេយ៉ុងក្រឡាប់ភ្នែកតាមរបៀបមនុស្សជ្រេញ។ជីនអស់សំណើច គេអង្អែលក្បាលក្មេងមិនទាន់អស់ធំជាចុងក្រោយមុននឹងនាំគ្នាឡើងយន្តហោះចាកចេញក្នុងសម្លៀកបំពាក់ដើរកម្សាន្តឆ្លងប្រទេសជាធម្មតា។

មិនយូរប៉ុន្មានថ្ងៃនៃការប្រារព្ធកម្មវិធីបានចូលមកដល់។ថេយ៉ុងតម្រូវឲ្យពាក់ស្រោមមុខដើម្បីផ្លាស់ប្ដូរទៅជាអ្នករត់តុនៅឯក្នុងកម្មវិធី។ការប្រើប្រាស់ស្រោមមុខមួយនេះពិតជាគ្មានអ្នកណាអាចមើលដឹង ព្រោះវាជាស្បែកមនុស្សមែនទែន វាបានប្ដូរស្ទើរតែ100ភាគរយ។ថេយ៉ុងយកវែនតាមកពាក់ និងលេបថ្នាំប្ដូរសម្លេងរបស់ខ្លួន។

"លោកជាថេយ៉ុង?មិនអាចទេ!!"លីថាងស្ទាបមុខរបស់ថេយ៉ុងនិងបង្ហាញទឹកមុខភ្ញាក់ផ្អើល គេពិតជាមិនជឿថានេះជាការក្លែងបន្លំឡើយ។

"កុំសុាំញ៉ាំច្រើនពេក"ថេយ៉ុងរុញមុខរបស់លីថាងឲ្យចេញពីខ្លួន។នៅក្នុងកម្មវិធីនេះ ក្រុមរបស់ជីនសុទ្ធតែទទួលបានសំបុត្រអញ្ជើញ តែថេយ៉ុងគ្រាន់តែជាសមាជិកបង្រ្គប់ តម្រូវឲ្យតែងខ្លួនជាអ្នកបម្រើទើបអាចចូលកម្មវិធីបាន។

_________

"សូមស្វាគមន៍ក្នុងការមកកាន់កម្មវិធីដេញថ្លៃនៃឆ្នាំ80មួយនេះ អស់លោកនិងលោកស្រីកញ្ញាទាំងអស់សូមសម្រួលឥរិយាបថឲ្យបានសមរម្យនិងរងចាំតាមដាននូវទស្សនីយភាពដែលសម្ដែងទៅដោយក្រុមតារាល្បីជាមុនសិន"ស្នូរទះដៃបន្លឺឡើងព្រមៗគ្នា។គ្រប់មនុស្សស្រទាប់វណ្ណៈទាំងអស់សុទ្ធតែបំពាក់នូវរបាំងមុខដែលប្រដូចកម្មវិធីនេះទៅនឹងកម្មវិធីស្រមោលសយ៉ាងអញ្ចឹង។តែគោលដៅដ៏ធំបំផុតរបស់ពួកគេក្នុងការមកកាន់ទីនេះ គឺជាទំនិញចុងក្រោយបង្អស់នៃការដេញថ្លៃ។

"សូមរីករាយនឹងភេសជ្ជៈរបស់លោក"ថេយ៉ុងឱនគំនាបញញឹមទៅកាន់បុរសម្នាក់ដែលអង្គុយនៅទីទួលខ្ពស់តែម្នាក់ឯង។គេជាម្ចាស់នៃកម្មវិធីមួយនេះ បើសួរថាទោះជាមានជម្លោះនឹងក្រុមមួយចំនួននៅឯទីក្រុងមួយនេះ តែបែរជាហ៊ានរកសុីនិងបើកកម្មវិធីដ៏ធំនេះឡើងដោយមិនខ្លាចគ្រោះថ្នាក់?ប្រាកដណាស់ ថាគេមានទំនាក់ទំនងជាមួយនឹងដៃគូមានអំណាចជាច្រើនទើបគេហ៊ានរកសុីនិងកើបលុយខ្មោចទាំងនេះ។

Mr.Kim's Secret Where stories live. Discover now