chapter 16 : មករកសង្សារខ្ញុំមានការអី?

659 71 14
                                    

នាយប់ដ៏ស្ងប់ស្ងាត់ដែលគ្របដណ្ដប់ដោយភាពងងឹតនៅលើចក្រវាឡ មនុស្សជាច្រើនបានលង់លក់នៅក្នុងដំណេកដ៏ស្កប់ស្កល់រួមទាំងថេយ៉ុងក៏ដូចគ្នា។អំឡុងពេលដែលគេកំពុងឆ្លងកាត់សុបិនរបស់គេ គ្រប់យ៉ាងត្រូវបានបែកខ្ចាយបន្ទាប់ពីសម្លេងទូរសព្ទបានរោទ៍ឡើង

"អាឡូ?"ជាមួយនឹងសម្លេងស្អកៗរបស់មនុស្សងងុយ ថេយ៉ុងបើកភ្នែកសឹងមិនរួច។

"ខ្ញុំគឺម៉ាថូស អធ្យាស្រ័យផងដែលភ្លាមៗស្រាប់តែទាក់ទងទៅលោក ក៏ដោយសារតែពួកយើងទទួលបានក្មេងថ្មីចូលមក បម្រុងថានឹងប្រគល់គេឲ្យទៅលោកជួយបង្ហាត់បង្រៀន តែជាការសោកស្ដាយនៅយប់នេះគេបែរជាចូលរួមបំពេញបេសកកម្មជាមួយនឹង010ដោយមិនមានការអនុញ្ញាតិ ឥឡូវពួកគេត្រូវបានដេញចាប់ដោយប៉ូលីសនៅឯតំបន់ក្បែរកន្លែងដែលលោកស្នាក់នៅ!សូមលោកជួយរុះរាន់ទៅជួយពួកគេផង"

"តែ-(ទីត)"វាគ្មានពាក្យថា"តែ"នោះទេ!!ថេយ៉ុងដាច់ខាតត្រូវតែទៅ!!ថេយ៉ុងព្យាយាមទាក់ទងទៅរកថូម៉ាសម្ដងទៀតតែគាត់មិនលើក គេមិនមានជម្រើសសោះឡើយ។តើឲ្យគេទៅទាំងបែបនេះ?

"អ្ហើយ!!!!!!"ថេយ៉ុងមិនមានពេលទៀតទេ។គេស្រវាឈើច្រត់ដើម្បីទប់លំនឹង គេពិបាកក្នុងការរៀបចំខ្លួនទម្រាំរួចរាល់ គេក៏ទទួលបានសារពីទីតាំងដែលក្មេងថ្មីនោះនិង010កំពុងមានការប្រយុទ្ធជាមួយប៉ូលីស។លើសពីនេះថេយ៉ុងមិនមែនធ្វើការតែម្នាក់ឯងនោះទេ ក៏មានមនុស្សមកពីក្រុមឃាតករមកជួយដឹកគេដោយឡានខ្មៅទៅកាន់កន្លែងគ្រោះថ្នាក់នោះ។

"ចុះទៅចាត់ការអត់?"ស្របពេលជិតទៅដល់ អ្នកបើកឡានបានសួរទៅថេយ៉ុងព្រោះពួកគេឮសម្លេងស្នូរកាំភ្លើង

"អត់ទេ!រក្សាលំនឹងឲ្យបានល្អ ខ្ញុំនឹងបាញ់ពីទីនេះ"ថេយ៉ុងបើកបង្អួចឡាន គេតម្រង់កាំភ្លើងខ្លីបាញ់ទៅរកប៉ូលីសទាំងនោះបណ្ដាលឲ្យប៉ូលីសខ្លះត្រូវគ្រាប់ក៏រងរបួស។ឯអ្នកបើកឡានរហ័សនិងមានជំនាញច្បាស់លាស់ គេបើកគេចពីប៉ូលីសទៅពួកគេ អ្នកដែលបានឃើញជំនួយមកដល់ក៏រត់ឡើងឡាននិងគេចខ្លួនបានសម្រេច។

"Shit!!!"010ដែលជាមនុស្សយន្តតែត្រូវបានផលិតឡើងឲ្យដូចមនុស្ស99% គេចាប់ផ្ដើមដង្ហក់ដោយសារតែអស់ថាមពលពីខ្លួន បើនៅបន្តប្រព័ន្ធរបស់គេច្បាស់ជារលត់ដេកដួលទៅដីជាមិនខាន។ក្មេងជំនាន់ថ្មីនោះបានដកឆ្នាំងសាកទៅសាកនៅលើ.ក.របស់មនុស្សយន្តភ្ជាប់ជាមួយនឹងកន្លែងសាកនៅក្នុងឡាន។

Mr.Kim's Secret Where stories live. Discover now