ព្រឹកថ្ងៃថ្មីចូលមកដល់ គ្រប់យ៉ាងមិនខុសពីសព្វដង។គ្រាន់តែលើកនេះជុងហ្គុកមិនមានកង់ដើម្បីជិះទៅសាលា ទើបគេមានតែជិះឡានក្រុងប៉ុណ្ណោះ ព្រោះឡាននៅក្នុងផ្ទះ2គ្រឿងសុទ្ធតែត្រូវលោកប៉ាអ្នកម៉ាក់បើកទៅក្រុមហ៊ុនរៀងៗខ្លួនអស់ហើយ។
"អ្ហា៎-ចង្រៃយ៎អើយ"ជុងហ្គុកយឺតតែ5នាទីសោះ ឡានក្រុងចេញចោលបាត់។គេសង្រ្គឺតធ្មេញនិងមិនអាចចាំបន្ត ព្រោះហោចណាស់ទម្រាំជើងក្រោយមកដល់ក៏វាយូរ។បើជ្រុលជាយឺតហើយ គេចូលទៅទិញនំប័ុងញ៉ាំទ្រពោះសិនទៅចុះ។
ក្រាក
"សូមស្វាគមន៍"សម្ដីរបស់ម្ចាស់ហាងស្រដីឡើងខណៈពេលដែលភ្ញៀវបានចូលមកដល់។ថេយ៉ុងដែលកំពុងតែជូតតុ គេរត់ទៅកន្លែងគិតលុយដើម្បីទទួលការកម្មង់ពីភ្ញៀវ។
"តើកូនសិស្សត្រូវការអ្វីដែរ?-"សម្ដីទាំងប៉ុន្មានត្រូវបានអាក់បន្ទាប់ពីឃើញមុខសិស្សម្នាក់នោះហើយ។ជាក្មេងកាលពីយប់ទេតើ!
" Croissant 2មក"ជុងហ្គុកមិនបានចាប់អារម្មណ៍ គេទាញទូរសព្ទមកស្កេនគិតលុយ បម្រុងនឹងងាកទៅអរគុណម្ចាស់ហាងហើយ គេបែរជាអាក់សកម្មភាពតែម្ដង។នេះប្រុសគ្មានសីលធម៌កាលពីយប់គឺជាម្ចាស់ហាងនៅទីនេះ?
"ទៅអង្គុយចាំសិនទៅ"ថេយ៉ុងដៀងសម្លក់ជុងហ្គុក ឯជុងហ្គុកក៏សម្លក់មកថេយ៉ុងរបៀបហួសចិត្តនិងនឹកស្មានមិនដល់ថាថ្ងៃនេះជាថ្ងៃស៊យអ្វីបែរជាមកចំហាងរបស់មនុស្សគ្មានសីលធម៌។ក្រោយពីអង្គុយរងចាំអស់មួយសន្ទុះ croissant 2ដុំនិងតែក្ដៅមួយកែវត្រូវបានលើកដាក់តុដែលជុងហ្គុកអង្គុយ។
"ខ្ញុំអត់បានកម្មង់ទេ"ជុងហ្គុកសម្ដៅលើតែក្ដៅ។
"តែfree"
"ម្ចាស់ហាងអីនិយាយកំបុតៗអញ្ចឹង?ខ្ញុំយកលុយមកទិញមិនមែនសុំទេ បើមិនពេញចិត្តកុំលក់!អត់មាយាទហើយចិត្តអាក្រក់ទៀត អញ្ចឹងបានហាងស្ងាត់មនុស្ស"
"ស្ងាត់មិនស្ងាត់ជារឿងរបស់ខ្ញុំ ចាត់ចែងតែអាហារឯងឲ្យរួចរាល់ហើយប្រញាប់ទៅរៀនទៅ"មើលទៅថ្ងៃថ្មីនេះត្រូវបានរំខានដោយជុងហ្គុកហើយ។ថេយ៉ុងចាកចេញដើម្បីសម្អាតតុ ឯជុងហ្គុកលែងមាត់គេលើកតែមកផឹករួចបន្ធូរអារម្មណ៍ជាមួយនឹងតែដែលមានក្លិនផ្កាម្លិះថើរៗល្មមជួយសម្រួលអារម្មណ៍ដល់អ្នកផឹកឲ្យប្រែគ្រប់យ៉ាងមកជាល្អវិញ។ជុងហ្គុកសម្លឹងមើលជុំវិញហាង ការតុបតែងនៅទីនេះស្អាតនិងទាក់ទាញខ្លាំង ជញ្ជាំងមានរូបគំនូរដែលល្បីៗនៅលើពិភពលោក ថែមទាំងមានរូបចម្លាក់ដែលមកពីក្រិកនិងប្រទេសផ្សេងៗទៀត។