ភាគទី០១

4.3K 87 2
                                    

បង្ខាំងចិត្ត : ភាគទី01

រាងខ្ពស់ស្រឡះដើរចូលមកកាន់ភូមិគ្រឹះធំស្កឹមស្កៃជាកម្មសិទ្ធិឪពុកបង្កើត អ្នកមានលំដាប់ប្រទេស វាជាកាដូដែលគាត់អោយនាយជាកាដូ បន្ទាប់ពីបែកគ្នាអស់រយៈពេលជាងដប់ឆ្នាំមក ជុងហ្គុកជម្លៀសខ្លួនទៅរស់នៅបរទេស
ប្រហែលជាមួយឆ្នាំ ក្រោយពីថ្ងៃគេដោះស្រាយរឿងបងស្រីគេជាមួយនឹងម្សៀរផាក ជីមីននោះ បើទោះបីជាគេមិនចង់យ៉ាងណាក៏ដោយក៏គេមិនអាចប្រឆាំងបានដែរ ព្រោះវាជាក្ដីសុខរបស់បងស្រីខ្លួន ស៊ូណាស្រឡាញ់គេខ្លាំង ខ្លាំងដល់ថ្នាក់ថាទោះបីជាគេធ្វើបាបនាងយ៉ាងណាក៏នាងនៅតែអាចចងចាំក្ដីស្រឡាញ់របស់គេ ជួបជាមួយគេដដែល ប្រៀបដូចជាអ្វីៗបានចារទុកជាមុនហើយចឹង !!!! មែនហើយ ការជួបគ្នាសុទ្ធតែវាសនាចារទុក
ទាំងអស់ ទាំងជួបទាំងបែក តែមិនសម្រាប់គេទេ !!!

រយៈពេល3ឆ្នាំមកនេះ នាយព្យាយាមចាកចេញព្រោះ ចង់គេចពីស្រីម្នាក់នោះ មនុស្សស្រីជាប្អូនស្រីរបស់សត្រូវខ្លួននោះ គេតែងតែបដិសេធមិនខ្វាយខ្វល់ពីការព្យាយាម ទាក់ទងរបស់នាងឡើយ គេមិនចង់ពាក់ពន្ធ័ជាមួយនឹងគ្រួសារនោះទេ ក្រៅពីបងស្រីរបស់គេតែម្នាក់។

« អ្នកប្រុស !! » កំពុងតែស្លុងចិត្ត ក៏មានមនុស្សម្នាក់
ហៅបង្អាក់អារម្មណ៍របស់គេ ជុងហ្គុកងាកសម្លឹងទៅក៏ឃើញថាគឺម៉ែដោះ អ្នកដែលមើលថែផ្ទះនេះ មើលថែ
គេនឹងអ្នកគ្រប់គ្នានៅទីនេះ ។

« អរ៎ម៉ែដោះ ! មានការអីមែនទេ ?? » ជុងហ្គុកសួរទាំង
គួរសមទៅកាន់គាត់ ម៉ែដោះគាត់មិនបាននិយាយអីគាត់
ក៏ហុចឯកសារអោយទៅនាយ ។

« អ្នកប្រុសភ្លេចវានៅលើតុអាហារហើយចាស៎ !! »
« អូ ពិតមែនហើយ !! អរគុណច្រើនហើយម៉ែដោះ »
ជុងញញឹម ទទួលយកឯកសារពីគាត់ តែទឹកមុខរបស់គេថ្ងៃនេះដូចជាមិនល្អទាល់តែសោះ ដូចជាមានវិបត្តិអ្វីនៅ ក្នុងចិត្តចឹង ។

« អ្នកប្រុសមានរឿងអ្វីរំខានចិត្តមែនទេ ?? »
« គឺគ្មាននោះទេម៉ែដោះ , គ្រាន់តែមួយរយៈនេះមាន ការងារច្រើនអោយដោះស្រាយនៅក្រុមហ៊ុន បែបនេះ
ហើយទើបខ្ញុំចេះតែព្រួយចិត្ត »

បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )Where stories live. Discover now