ជុងហ្គុកនាំលីម៉ាចុះមកជាន់ខាងក្រោម បន្ទាប់ពីនៅប្រលែងគ្នាអស់មួយសន្ទុះនៅជាន់ទីមួយរួចមក លោកចនក៏នៅជាន់បន្ទប់អាហាររួចជាស្រេច ភ្នែកងាកសម្លឹងមកមើលកូនប្រុសនឹងកូនស្រីជាអនាគតកូនប្រសារស្រីចុះមកជាមួយគ្នា ដោយជុងហ្គុកជាអ្នកអៀវនាងចុះមក បុរសចំណាស់ជាឪពុកញញឹមបិទមាត់មិនជិតទាល់តែសោះ ។
« អូលោកប៉ា... »
« លោកពូ » ជុងហ្គុកប្រញាប់ដាក់លីម៉ាចុះពីខ្នង កាលបើក្រឡេកឃើញប៉ារបស់គេកំពុងតែអង្គុយចោលភ្នែកសម្លឹងមើលមកពួកគេ , លីម៉ាកាន់កៅអីដែលនៅជិតនោះ មុននឹងសសៀរៗមករកកៅអីអង្គុយនៅតុអាហារ មុខក្រហមងាំងដូចជាម្ទេសចឹង ជុងហ្គុកគេក៏ដើរមករកកៅអីអង្គុយដូចគ្នា គឺគេអង្គុយកៅអីនៅជិតលីម៉ានឹងឯង ។« មិនបាច់មកអៀនប៉ាទេ , ពួកឯងចង់ធ្វើអីក៏ធ្វើទៅចុះណា៎ » លោកចននិយាយញ៉ោះធ្វើអោយមុខរបស់លីម៉ាកាន់តែក្រហមលើសដើមទៀត ។
« និយាយចឹងលីម៉ាបានធូរខ្លះទេកូន ? »
« ចាស៎បានធូរច្រើនហើយលោកពូ ម៉្យាងថ្ងៃនេះលីម៉ាក៏បានសម្រាកនៅផ្ទះពេញមួយថ្ងៃដែរ ចឹងប្រហែលជាអាចនឹងបានធូរស្រាលកាន់តែឆាប់រហ័សហើយ » លីម៉ានិយាយរៀបរាប់ លោកចនញញឹមងក់ក្បាល មុននឹងក្រឡេកភ្នែកសម្លឹងមើលទៅកូនប្រុសខ្លួនវិញ ។« ចុះប្រុសជុង ? ថ្ងៃនេះមានការងារសំខាន់នៅឯក្រុមហ៊ុនត្រូវដែរទេ ?? »
« បាទលោកប៉ា , មានការប្រជុំជាមួយនឹងដៃគូរបស់ពួកយើង គេនិយាយពីគម្រោងថ្មីដែរហើយ.. » ជុងហ្គុករកនិយាយ តែត្រូវឃាត់ស្កាត់ដោយក្រសែភ្នែករបស់ឪពុក គេងាកសម្លឹងមើលទៅលីម៉ាបន្តិច មុននឹងឈប់និយាយវិញ , នាងតូចមិនដឹងអីបានត្រឹមតែងាកមកមើលជុងហ្គុកហើយញញឹម ។
« លីម៉ាឃ្លានដែរទេ ? ពូបានអោយម៉ែដោះរៀបចំអាហារច្រើនណាស់ សង្ឃឹមថាកូនស្រីនឹងចូលចិត្តវាទៅចុះណា៎ »
« ចាស៎លោកពូ » លីម៉ាញញឹមពព្រាយ លោកចនលើកដៃជាសញ្ញា អ្នកបម្រើតម្រង់ជួរគ្នាលើកយកអាហារមកដាក់តម្រៀបនៅលើតុ ក្លិនឈ្ងុយប្រហើរពាសពេញបន្ទប់អាហារ ហើយមុខម្ហូបនីមួយៗសុទ្ធតែគួរអោយចង់ញ៊ាំខ្លាំងណាស់ ។
YOU ARE READING
បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )
Romanceយ៉ាងណាក៏យើងមិនអាចស្រឡាញ់នាងដែរ ផាក ហ្វាមី