បង្ខាំងចិត្ត : ភាគទី02« ម៉ាក់មីង !! ម៉ាក់មីងតូច » សម្លេងក្មេងតូចបន្លឺឡើង នៅ
ស្របពេលពន្លឺថ្ងៃចាំងមកប៉ះនឹងភ្នែកនាងល្មម ហ្វាមីបើក
ភ្នែកឡើងសន្សឹមៗ កាលបើលឺក្មួយស្រីហៅ.. ទើបដឹងខ្លួន
ថាយប់មិញនាងគេងលក់នឹងតុអាហារពេញមួយយប់ទៅ
ហើយ ។« ជីណា ?? អូយ៎.. ជីណា ? » នាងតូចក្រោកពីកៅអី
លឿនពេក ក្បាលបែរជាចាប់ផ្ដើមឈឺខ្ទោកៗ ហ្វាមីលើក
ដៃញីថ្ងាសខ្លួនឯងបន្តិច មុននឹងប្រញាប់ដើរទៅបន្ទប់គេង
របស់នាងភ្លាម ។« ម៉ាក់មីងតូចហិហិ.. » ចូលមកដល់ខាងក្នុង នាងក៏បាន
ឃើញក្មួយស្រីកំពុងតែអង្គុយកាន់ហ្គីដែលនាងបានទុកវា
នៅលើតុ ជីណានាងចង់រៀនលេងហ្គីតាខ្លាំងណាស់ទើប
ជារឿយៗនាងតែងតែទារប៉ានាងអោយជូននាងមកផ្ទះ
របស់មីងនាង ហ្វាមីញញឹម មុននឹងដើរចូលទៅរកក្មួយស្រី« ក្រោកពីពេលណាជីណា ?? » ហ្វាមីឡើងទៅលើពូក
អង្គុយក្បែរជីណា ដៃចាប់ទាញហ្គីតាពីដៃរបស់នាងដាក់
នៅលើពូកថ្នមៗ ។« យូរហើយ , តែក្រោកមកអត់ឃើញម៉ាក់មីងតូចនៅទី
នេះផង !! ម៉ាក់មីងតូចទើបតែមកពីណា ? » ជីណាបើក
ភ្នែកម៉ក់ៗសម្លឹងមើលហ្វាមី មុននឹងលើកដៃមកកាន់មុខ
មីងនាងតិចៗ ។« មុខម៉ាក់មីងតូចស្លក់ខ្លាំងម៉្លេះ ? ម៉ាក់មីងឈឺមែនទេ ?
ម៉ាក់មីងមិនស្រួលខ្លួនមែនទេ ?? » ជីណាអង្អែលថ្ពាល់
ហ្វាមី ទឹកមុខរបស់ហ្វាមីក្រៀមក្រោះស្ទើរតែរាល់ថ្ងៃ ។« ម៉ាក់មីងមិនអីទេជី.. ម៉ាក់មីងមិនទាន់បានផាត់មុខគឺវា
បែបនឹងហើយ !!! »« អត់ទេម៉ាក់មីងតូចកុហក , ម៉ាក់ម៉ាក់មិនផាត់ក៏មុខគាត់
មិនស្លក់បែបនេះដែរ ហឺ..ម៉ាក់មីងឈឺមែនទេ ?? » ជីណា
ពេបមាត់ខ្លួនឯង កាលបើហ្វាមីនៅតែព្យាយាមនិយាយថា
មិនអីនៅចំពោះមុខខ្លួនទៀត ។« ជីណា !! អូ.. អ្នកណាគេអោយយំទាំងព្រឹកបែបនេះ
អត់ល្អទេ !!! » ហ្វាមីប្រញាប់លូកក្រសោបមុខក្មួយស្រី
កាន់ថ្ពាល់នាងអង្អែលថ្ពាល់នាង ហាមឃាត់មិនអោយជី
ណាយំចេញមក ។« ម៉ាក់មីងថែរក្សាសុខភាពខ្លួនឯងខ្លះបានទេ? ហឺ.. ជីណា
មានតែម៉ាក់មីងទេដែលយល់ចិត្តជាងគេ ម៉ាក់មីងត្រូវតែ
មានសុខភាពល្អណា៎ » ជីណាស្រវាអោបហ្វាមីជាប់ដៃ
នាងតូចស្រឡាញ់មីងម្នាក់នេះខ្លាំងណាស់ ហ្វាមីក៏ដូចគ្នា
ដៃតូចស្រឡូនញ័រទទ្រើតលើកឡើងកាន់អោបក្មួយ មុន
នឹងថើបសក់នាងស្រាលៗ នាងមិនហ៊ានសន្យានៅពេល
នេះទេ តែនាងនឹងខំប្រឹង...
YOU ARE READING
បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )
Romanceយ៉ាងណាក៏យើងមិនអាចស្រឡាញ់នាងដែរ ផាក ហ្វាមី