ភាគទី២២

416 23 0
                                    

ថាសនៅក្នុងផ្ទះបាយរៀបចំពេញទៅដោយទឹកក្រូចនឹងនំ !! ស៊ូណារៀបចំវាទាំងទឹកមុខញញឹម តែនៅសុខៗបែរជាមានដៃមួយគូរលូកមកអោបស្រាក់ជាប់ចង្កេះរបស់នាង !!!

« មានអីអោយបងជួយទេប្រពន្ធសម្លាញ់ ? » ជីមីនបង្ហើរសម្លេងព្រានដាក់ប្រពន្ធតែម្ដង បន្ទាប់ពីបានធ្វើខុសជាមួយប្រពន្ធហើយក៏ដល់ពេលវេលាដែលគេត្រូវលួងលោមនាងហើយ !!!

ស៊ូណាមិនបាននិយាយអីតែនាងក៏លូកបេះដៃរបស់ជីមីនចេញពីចង្កេះរបស់នាងយ៉ាងលឿន , មិនសូម្បីតែសម្លឹងមើលមុខរបស់គេទៀត ងក់ងរហើយ !!!

« ស៊ូ.... »

« កុំមកប៉ះ , យកដៃចេញ » ស៊ូណាមិនអោយគេមកប៉ះនាងសូម្បីតែមួយចុងក្រចកឡើយ កាយវិការនាងព្រងើយកន្តើយដាក់គេ ជីមីនឈ្ងោកមុខចុះបន្តិច ។

« បងសុំទោស... »
« គ្មានទោសពៃអោយនោះទេ» ស៊ូណាបែរមុខចេញដៃលូកកាន់ថាសទឹកក្រូចនឹងនំឡើង តែជីមីនក៏ចាប់ទាញយកពីនាងមកកាន់វិញ ។

« នេះអូនយ៉ាងមិចនឹង ? អូនកំពុងតែពពោះផងណាហើយចង់លើករបស់ធ្ងន់បែបនេះទៀត ? ចាំបងជួយលើកអោយណា៎ »

ស៊ូណាងើបសម្លឹងមុខគេ ទឹកមុខនាងត្រជាក់ស្លេបដូចជាទឹកកក អោបដៃខ្លួនឯងដើរចេញទៅមុនបាត់ មិនទាំងនិយាយប្រាប់ប្ដីថាគួរធ្វើយ៉ាងមិច ? លើករបស់នេះយកទៅណាសោះ !!!

« យើងថាឯងនាំទុកដាក់ខ្លួនរហូត អាមីនអើយ ចិត្តចុងច្រមុះណាស់ អាចិត្តចុងច្រមុះ » ជីមីនលើកថាសទៅតាមក្រោយ មាត់ជេរប្រទិចខ្លួនឯងមិនឈប់ ។

ស៊ូណាដើរចេញមកដល់បន្ទប់ទទួលភ្ញៀវ ទឹកមុខនាងក៏ផ្លាស់ប្ដូរទៅជាញញឹមពព្រាយ កាលបើបានឃើញវត្តមានប្អូនថ្លៃស្រីកំពុងតែអង្គុយនៅលើសាឡុងលេងជាមួយនឹងជីណា កូនស្រីខ្លួន ។

« អរ៎ បងស៊ូ !!! » ហ្វាមីក្រឡេកភ្នែកមកឃើញបងថ្លៃស្រីដើរចូលមកនាងក៏ប្រញាប់និយាយឡើង ជីមីនមកតាមពីក្រោយនោះកាន់ឡើងជ្រែងខ្លួនទៅហើយឃើញបែបនេះហ្វាក៏សើចឡើងភ្លាម !!!

« គួរអោយអាណិតដល់ហើយបងមីន !! មើលចុះយកចិត្តយកថ្លើមប្រពន្ធបែបនេះទៅធ្វើអីខុសទៀតហើយមែនទេនៀក៎ ?? »

បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )Donde viven las historias. Descúbrelo ahora