« ហឺ... » នាងតូចឡើងមកបន្ទប់ជាន់ខាងលើជាមួយនឹងជុងហ្គុក បន្ទាប់ពីកម្មវិធីសន្និសិទ្ធកាសែតបានបញ្ចប់ទៅ , នាយអូសដៃនាងតូចមកទាំងមិននិយាយអ្វីមួយម៉ាត់ មុខមាំស្មើតាំងពីនៅខាងក្រោមរហូតទាល់តែឡើងផុតមកដល់ជាន់ខាងលើ ។
« អូយ៎ !! » ទាញតែទ្វារបន្ទប់បិទជុងហ្គុកក៏វាសដៃនាងមួយទំហឹងតែម្ដង ធ្វើអោយហ្វាដួលទៅលើឥដ្ឋព្រូសតែម្ដង នាយសម្លឹងមើលទៅនាងក្រមុំដែលដួល លើកជើងដើររំលងនាងទៅ កាយវិការគេវាមើលទៅមិនសាកសមនឹងធ្វើជាមួយនឹងមនុស្សស្រីសោះឡើយ , ហ្វាមីក្ដាប់ដៃខ្លួនឯង មុននឹងព្យាយាមប្រើកម្លាំងដែលនៅសល់ក្រោកឡើងដោយខ្លួន ព្រោះវាគ្មានផ្លូវដែលជុងហ្គុកនឹងមកជួយលើកនាងនោះឡើយ ។
« ជុងលេងអស់ចិត្តហើយនៅ ?? » ហ្វាមីឈរសម្លឹងមើលជុងហ្គុកពីគ្រែ ចំណែកឯជុងហ្គុកវិញ គេកំពុងតែនៅតុធ្វើការរបស់ខ្លួន , បបូរមាត់ញ៉ោចស្នាមញញឹមឡើង កាលបើលឺសំណួរដែលនាងបានចោទសួរនោះ ក្រសែភ្នែកត្រជាក់ស្រេបសម្លឹងបាញ់ចំមករកហ្វា មុននឹងបិទឯកសារដែលទើបតែកាន់មើលអម្បាញ់មិញនោះ រួចកាន់វាដើរសម្ដៅមករកហ្វា...
« ជាអី ?? » ជុងហ្គុកបោះសមីឯកសារមួយមកលើគ្រែអោយទៅនាង , ហ្វាសម្លឹងមើលមុខរបស់គេមុននឹងលូកដៃតូចស្រឡូនយកឯកសារនោះមកបើកវាមើល ។
« ជុងមិនឆ្លើយសំណួរដែលខ្ញុំសួរហើយ នៅចង់ឲ្យខ្ញុំសុីញ៉េលើអេតាសុីវិលមួយនេះទៀតរឺ ? ជុងលេងមិនទាន់អស់ចិត្តទៀតមែនទេ ?? ជុងចង់បានអីអោយច្បាស់ទៅ... ហ្អាយ ~~ » ដៃតូចស្រឡូនត្រូវនាយទាញអោយក្រោកឡើងឈរ សម្លឹងមកទល់មុខចំជាមួយនឹងគេ មុននឹងលើកដៃមកចាប់អង្អែលក្បាលនាងស្រាលៗ បបូរមាត់ញញឹមជាប់រហូត ។
« ក្រែងអូនចង់បានបែបនឹងមែនទេហ្វា ? ក្រែងអូនចង់ចូលមកក្នុងជីវិតរបស់បង , នៅក្បែរបង , ចង់បានបងជាម្ចាស់កម្មសិទ្ធិមិនចឹង ?? ពេលនេះបងបំពេញបំណងរបស់អូនហើយតើ សុីញ៉េវាទៅ ធ្វើវាទៅ ហើយពួកយើងនឹងរស់នៅជាមួយគ្នា !! អឺម » ជុងហ្គុកទម្លាក់បបូរមាត់មកថើបខំបបូរមាត់នាងទាល់តែដាច់ចេញឈាមមក ។
« អឹស... ហឹកហឹក » ហ្វាមីច្រានគេចេញមួយទំហឹង មុននឹងយំ គេឆ្កួតហើយមែនទេ ? គេប្រើប្រាស់នាង លេងសើចជាមួយនឹងនាងមិនទាន់អស់ចិត្តទេមែនទេ ?? ទាំងជាន់ឈ្លីរាងកាយ ក្ដីស្រឡាញ់របស់នាង គេនៅចង់បានអីទៀត ? រឺក៏ចង់បានទាំងជីវិតរបស់នាងទៀតទើបគេសមចិត្ត ??
YOU ARE READING
បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )
Romanceយ៉ាងណាក៏យើងមិនអាចស្រឡាញ់នាងដែរ ផាក ហ្វាមី