ភាគទី១៦

603 26 0
                                    

ជង្គង់បន្ទន់លុតចុះចំពោះមុខរបស់បងស្រីមិនក្រោកទាល់តែសោះ មាត់និយាយសុំអង្វរនាងរហូត បបូរមាត់ញ័រទទ្រើត សភាពគេនៅពេលនេះដូចជាមិនខុសពីហ្វាប៉ុន្មានទេ ភាពភ័យខ្លាច , ខ្លាចបាត់បង់

« ក្រោកឡើង !!! »
« ឯងធ្វើបែបនេះក៏គ្មានបានការដែរជុង ! អ្នកដែលឯងត្រូវសុំអង្វរ សុំទោសនោះមិនមែនជាបងទេ តែជាអ្នកដែលនៅខាងក្នុងនោះទៅវិញទេ » ក្រសែ ភ្នែក សម្លឹងមើលទៅអ្នកដែលកំពុងតែដេកស្ដឹងនៅលើគ្រែក្នុងបន្ទប់នោះ គ្រូពេទ្យកំពុងតែឈរចោមរោមជុំវិញនាង , នាយកម្លោះលួចក្រឡេកខ្សែភ្នែកសម្លឹងមើលទៅហ្វា ទឹកមុខបង្កប់ទៅដោយពាក្យថា « ដឹងខុស » គេសឹងតែមិនហ៊ានសម្លឹងមើលមុខនាងទៅទៀត ពេលនេះគេអាចធ្វើអ្វីបានខ្លះ ដើម្បីលុបលាងកំហុស ? គេគួរតែមើលថែនាងត្រូវទេ ??

ទ្វារបន្ទប់បើកឡើង បន្ទាប់ពីគ្រូពេទ្យចេញទៅ ដៃរឹងមាំទាញទ្វារបន្ទប់បិទស្រាលៗ ភ្នែកមិនដកចេញពីរាងកាយតូចដែលជាប្រពន្ធសូម្បីតែមួយវនាទី ហ្វាកំពុងតែដេកស្ដូកស្ដឹងនៅលើគ្រែអ្នកជម្ងឺ ជើងទាំងសងខាងត្រូវចងភ្ជាប់ដោយខ្សែរបស់គ្រូពេទ្យចូលមកពិនិត្យអម្បាញ់មិញ ដោយហេតុថាក្នុងចំនោមពេទ្យទាំងអស់អម្បាញ់មិញក៏មានពេទ្យម្នាក់ដែលធ្លាប់បានទៅពិនិត្យហ្វានៅឯផ្ទះ ហើយគាត់ក៏បានដឹងពីអាការៈរបស់ហ្វាបែបណាដែេ ទើបគាត់ស្នើអោយចងដៃចងជើងនាងបែបនេះ !!!!

« ហ្វា... » ឈ្មោះរបស់នាងបន្លឺចេញពីមាត់របស់នាយជុងហ្គុក , ប្ដីស្របច្បាប់ក្នុងអេតាសុីវិល តែកន្លងមកគេចាត់ទុកនាងមិនខុសពីសត្វធាតុឡើយ ទាំងវាយដំច្រំធាក់ , មើលងាយមើលថោកនាង ដៀលត្មិះនាងថាជា « មនុស្សមានសតិមិនគ្រប់ » នៅចំពោះអ្នកដទៃទៀត , គិតទៅ....

ដៃទាញកៅអីមកក្បែរគ្រែ អង្គុយចុះ មុននឹងលូកដៃទាញក្រសោបកាន់ដៃតូចស្រឡូនរបស់នាង ដៃតូចដែលពោរពាសទៅស្នាមរបួសជាំដោយសារតែអំពើឃោឃៅគ្មានចិត្តមេត្តារបស់គេ គេក្លាយជាបិសាចមួយរំពេច តែចុងក្រោយគេក៏បានត្រឹមតែអង្គុយស្ដាយក្រោយបែបនេះ ។

« ហឺ... » សម្លេងដំណកដង្ហើមទាំងតានតឹងរបស់ហ្វា បន្លឺឡើងច្បាស់អោយបុរសម្នាក់ដែលកំពុងតែក្ដាប់ជាប់ជាមួយពាក្យថាស្ដាយក្រោយកាន់តែឈឺចាប់លើសដើមទៅទៀត , ជុងហ្គុកសម្លឹងមើលផ្ទៃមុខស្លេកស្លាំងរបស់នាង ដៃកាន់លើកដៃស្រឡូនរបស់នាងឡើងមកផ្អឹបនឹងមុខសង្ហា អង្អែលនឹងថ្ពាល់គេស្រាលៗ ទឹកភ្នែកមួយតំណក់ហូរកាត់ផែនថ្ពាល់របស់ហ្វា , ហូរទាំងកំពុងតែដេកលង់លក់ ដៃតូចក៏កម្រើកស្រាលៗ បបូរមាត់ញ័រតិចៗ ពេបដូចជាចង់យំ នាងយល់សប្ដិអាក្រក់មែនទេ ? តែរឿងដែលនាងកំពុងតែជួបនៅពេលនេះវាអាក្រក់ជាងយល់សប្ដិទៅទៀត !!!

បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )Où les histoires vivent. Découvrez maintenant