៤ ខែកន្លងផុតទៅ .....
ចង់ដឹងទេថារយៈពេល4ខែដែលបានកន្លងផុតទៅនេះ បុរសម្នាក់នេះមានងារជាឃាតករសម្លាប់កូនខ្លួនឯងនោះរស់នៅបែបណាខ្លះបន្ទាប់ពីហ្វាចេញទៅ ។
« លោកម្ចាស់ !! លោកម្ចាស់ »
« មិនអីទេម៉ែដោះ ចាំខ្ញុំយកទៅ » រាងខ្ពស់ស្រឡះឈរនៅខាងមុខបន្ទប់របស់ឪពុកខ្លួន មុននឹងទាញយកថាសអាហារមកកាន់ជាប់ដៃ អ្នកបម្រើក៏បើកទ្វារឲ្យសម្រឹបជើងទម្លាក់ចុះនៅលើឥដ្ឋការ៉ូបន្ទប់ដែលមានសភាពងងឹតស្លុប , ជុងហ្គុកដកដង្ហើមធំ មុននឹងចូលទៅខាងក្នុង ដៃលូកបើកកុងតាក់ភ្លើងបំភ្លឺ ក៏ឃើញអ្នកជាឪពុកកំពុងតែអង្គុយនៅលើកៅអីធ្វើការរបស់គាត់បើកតែភ្លើងនៅតុធ្វើការប៉ុណ្ណោះ !!
« លោកប៉ាពិសារអីបន្តិចទៅ , ប៉ាសម្ងំពិនិត្យឯកសារនៅបន្ទប់2ថ្ងៃជាប់គ្នាមកហើយ !! រឿងនេះប៉ាទុកឲ្យខ្ញុំជាអ្នកដោះស្រាយទៅចុះ.. ប៉ាថែរក្សាសុខភាពខ្លួនឯងវិញទៅប្រសើរជាង »« អត់ទេ ! មិនបានទេ » លោកចនមិនព្រមស្ដាប់គាត់នៅអង្គុយពិនិត្យមើលឯកសារទាំងមានៈ , កូនប្រុសឯណោះ កាលបើឃើញឪពុកបែបនេះគេក៏ដកដង្ហើមធំ ដើរកាន់ថាសអាហារចូលទៅក្នុងរួចក៏ដាក់នៅលើតុ មុននឹងដើរសម្ដៅទៅរកគាត់ ។
« បានហើយប៉ា.. ខ្ញុំមិនព្រមអោយប៉ាធ្វើបែបនេះទេក្រែងខ្ញុំបាននិយាយហើយមែនទេ ថារឿងទាំងអស់នេះទុកអោយខ្ញុំជាអ្នកចាត់ចែងដោះស្រាយ »
« ដោះស្រាយ ? ដោះស្រាយដោយការរៀបការទៅដោះដូរយកគម្រោងវិញនេះមែនដែរទេ ?? ជុងបាន
ហើយ ប៉ាមិនអោយឯងធ្វើបែបនេះទេ »
« លោកប៉ា.. » ជុងហ្គុកចាប់ទាញដៃប៉ារបស់គេពីតុធ្វើការមក នាំគាត់មកអង្គុយតុដែលមានចានអាហារមុននឹងប្រាប់គាត់អោយពិសារ ។« តែជុង... »
« មិនអីទេប៉ា.. ទុកអោយខ្ញុំជាអ្នកដោះស្រាយវា ខ្ញុំមានវិធីរបស់ខ្ញុំហើយ » ជុងហ្គុកនិយាយជាមួយឪពុកតបស់ខ្លួន ផ្ដល់ការទុកចិត្តអោយទៅគាត់ !!គេមិនអាចនៅទ្រាំមើលឪពុកខ្លួនធ្វើការមិនឈប់បែបនេះទេ ចុះបើសិនជាជម្ងឺបេះដូងរបស់គាត់រើឡើង ចុះបើសិនជាគាត់ឈឺ ?? ដេកដួលនៅមួយកន្លែងនោះ ?មិនបានទេ ក្នុងនាមគេជាកូន គេត្រូវមានទំនួលខុសត្រូវទៅលើរឿងនេះ !!!
YOU ARE READING
បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )
Romanceយ៉ាងណាក៏យើងមិនអាចស្រឡាញ់នាងដែរ ផាក ហ្វាមី