ដៃតូចញ័រទទ្រើតកាន់ទូរសព្ទ័មិនហ៊ាននិយាយកាលបើបានលឺសម្លេងបងប្រុសនាងហើយ ចិត្តមួយចង់ឆ្លើយជាមួយគេ តែចិត្តមួយទៀតខ្លាចថាជីមីនដឹងរឿងហើយមកធ្វើបាបជុងហ្គុក ។
« ហ្វាលឺបងនិយាយទេ ? ហ្វា.. អាឡូ ទឺត ទឺត ** » ទូរសព្ទ័ត្រូវបានកាត់ផ្ដាច់ដោយសារតែនាងតូចហ្វាមីចុចបិទ , ហ្វាក្ដោបកាន់ទូរសព្ទ័ មុននឹងអោបវាជាប់នឹងទ្រូង ទឹកភ្នែកហូរស្រក់មកកាន់តែក្រាស់ក្រែលឃាត់លែងជាប់ ។
« ហឹកហឹក សុំទោសបងមីន !! ហ្វាសុំទោស តែហ្វាបានសម្រេចចិត្តច្បាស់ហើយ.. ហឺ » មាត់និយាយសុំទោសទៅកាន់អ្នកម្ខាងទៀតមិនឈប់ នាងគ្មានចិត្តចង់ចាកចេញពីគេនោះឡើយ ទោះបីជាគេធ្វើបាបនាងយ៉ាងណាក៏បេះដូងនាងនៅតែទាមទារចង់នៅជាមួយនឹងគេដដែល ។
...
« ហ្វាមានរឿងអីអញ្ចេស ? » ជីមីនដាក់ទូរសព្ទ័ចុះនៅលើតុក្បែរគ្រែគេង ទឹកមុខបញ្ជាក់ពីភាពខ្វល់ខ្វាយនឹងចម្ងល់ដែលគេកំពុងតែមាននៅពេលនេះ នៅសុខៗហេតុអីក៏ហ្វាស្រាប់តែស្ងាត់បាត់ទៅបែបនេះ ?
« នាងដូចជាចម្លែកៗ » ស្របពេលដែលជីមីនកំពុងតែគិត គេក៏ក្រឡេកឃើញនាងតូចជាប្រពន្ធកំពុងតែចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់មកល្មម , ស៊ូណាចេញមកទាំងសក់កំពុងតែសើមតិចៗ នាងដើរមករកជីមីនបន្តិច មុននឹងអោបកររបស់គេ..
« អឺម .. អរុណសួស្ដីប្រពន្ធសម្លាញ់ !!! » ជីមីនអោបចង្កេះប្រពន្ធ មុននឹងថើបបបូរមាត់នាងមួយខ្សឺតទាំងញញឹមស្រស់ស្រាយ , ស៊ូណាក៏ញញឹមបន្តិច មុននឹងលើកដៃច្បាច់ថ្ពាល់របស់ជីមីន ។
« ថ្ងៃនេះបងដូចជាក្រោកលឿនជាងរាល់ថ្ងៃមីន ? មានអីមែនដែរទេ ?? » ជីមីនទាញប្រពន្ធអោយមកអង្គុយនៅលើភ្លៅរបស់គេ ដៃខាងស្ដាំអោបចង្កេះនាង ហើយថើបកញ្ចឹងករនាងស្រាលៗ ។
« បងបម្រាស់មកមិនឃើញអូនបងក៏ក្រោកតែម្ដងទៅ !!! » នាយញ៉ោះនាងតូចជាប្រពន្ធ ដៃអង្អែលចង្កេះនាងស្រាលៗ ពោរពេញដោយក្ដីស្រឡាញ់ ។
« កុំកុហកអូនមីន , បងមានរឿងអីក៏ឆាប់និយាយមក ក្រែងបងសន្យាហើយមិនចឹងថាទោះជាមានរឿងអីក៏បងមិនលាក់បាំងនឹងអូនដែរ » ស៊ូណាងាកប្រើក្រសែភ្នែកស្រទន់ដាក់ស្វាមី មើលតាមតែទឹកមុខគេ នាងក៏ដឹងទៅហើយថាជីមីនកំពុងតែមានរឿងរំខានចិត្តនោះ , ជីមីនសម្លឹងមុខស៊ូណា មុននឹងដកដង្ហើមធំ ដៃក្រាស់អង្អែលស្មានាងទៅមកមិនឈប់ ។
YOU ARE READING
បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )
Romanceយ៉ាងណាក៏យើងមិនអាចស្រឡាញ់នាងដែរ ផាក ហ្វាមី