« ហ្អឹស !! » ជើងមាំរត់យ៉ាងលឿនសម្ដៅមក
កាន់មន្ទីរពេទ្យ ក្រោយពីទទួលបានដំណឹងថាហ្វាឈឺ
ដួលសន្លប់រហូតដល់ត្រូវបញ្ជូនមកដល់មន្ទីរពេទ្យ គេ
មិនបានដឹងថាមានរឿងអ្វីកើតឡើងខ្លះនោះទេបន្ទាប់
ពីគេបែកផ្លូវត្រឡប់មកផ្ទះមុននោះ ។« អត់ទោស ! »
« មានអ្វីអោយខាងខ្ញុំជួយទេលោក ? » ដោយ
សារតែរត់ហត់មកពីឆ្ងាយ ទើបជុងហ្គុកគេមានអាការៈ
ដង្ហក់ខ្លាំង គេឈរសម្រួលដង្ហើមខ្លួនឯងមួយសន្ទុះ
ទើបគេអាចនិយាយបាន ។« ខ្ញុំ.. ខ្ញុំមករកអ្នកជម្ងឺ ផាក ហ្វាមី !! »
« ចន ជុងហ្គុក !! » មិនទាន់តែបានឆ្លើយស្រួល
បួលផងក៏មានសម្លេងមួយបន្លឺឡើង គេងាកទៅភ្លាម
ក៏ប្រញាប់រត់ទៅ , កែវភ្នែកសម្លឹងមើលទៅនាងតូច
ដែលនៅនឹងដៃរបស់នាយកម្លោះណានដូ គេចាប់
ទាញហ្វាអោយមកជិតគេ យកគេជាបង្អែកជំនួសវិញ
តែហ្វាវាសដៃគេចេញ មុននឹងបោះជំហានដើរចេញ
ទៅមុនកាយវិការហាក់ដូចជាស្អប់ខ្ពើមមិនចង់និយាយ
ជាមួយនឹងគេសោះ !!!« ហ្វា !! » ជុងហ្គុករកដើរទៅតាមនាងតែត្រូវ
ដៃមាំមួយចាប់ស្មារបស់គេជាប់ ជុងហ្គុកបែរមករក
ណានដូ បង្ហាញទឹកមុខមិនពេញចិត្តនឹងស្ដាប់ការ
និយាយបកស្រាយរបស់គេ ក្នុងចិត្តរួសរ៉ាន់គិតចង់តែ
ចេញទៅតាមហ្វាអោយបានឆាប់ ។« មើលថែនាងអោយបានល្អ ! វាជាឱកាសឯង
ហើយ បើមានអីថ្លោះថ្លោយ ឯងខ្លួនឯងជាអ្នកដែល
ឈឺចាប់ »ជុងហ្គុកគាំងធ្មឹងជាមួយក្នុងសម្ដីរបស់ណានដូ
សញ្ញាសួរលោតពេញលើមុខនឹងខួរក្បាលរបស់គេ
តើណានដូនិយាយនេះចង់បានន័យថាមិច ? បាត់បង់
អី ? ថ្លោះថ្លោយអី ? ប្រាកដណាស់ ហ្វាជាកែវភ្នែក
របស់គេ... គេច្បាស់ជាមើលថែនាងអោយបានល្អ
ស្រាប់ទៅហើយ !!!« ឯងចង់និយាយពីអី ?? » ណានដូគ្រាន់តែ
ងាកបែរមករកជុងហ្គុកតែគេមិនបាននិយាយអ្វីទាំង
អស់ គេចាកចេញទៅទាំងបន្សល់ទុកចម្ងល់អោយ
គេទាំងមិនអស់ចិត្ត , ជុងហ្គុកក៏មិនបានឆ្ងល់អ្វីទៀត
ដែរ គេប្រញាប់រត់ចេញទៅតាមហ្វា រវល់តែស្ដាប់
គេនិយាយ មិនដឹងជាហ្វាទៅដល់ណាហើយនោះ
ទេ ???
YOU ARE READING
បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )
Romanceយ៉ាងណាក៏យើងមិនអាចស្រឡាញ់នាងដែរ ផាក ហ្វាមី