ភាគទី០៦

649 21 0
                                    

« លោកប៉ា !! » ជុងហ្គុកបើកទ្វារចូលមកខាងក្នុងបន្ទប់ធ្វើការប៉ាគេ លោកចនងាកមើលមកកូនប្រុសតែគាត់មិនបាននិយាយអ្វីទេ ។

« ប្រុសជុងមានរឿងអីមែនទេ ?? » មិនចាំបាច់គេហាមាត់និយាយឡើយ លោកចនសួរគេជាមុនតែម្ដង ព្រោះមិនមែនសុខៗគេចូលមករកគាត់ដល់ក្នុងបន្ទប់ធ្វើការបែបនេះឡើយ បើសិនជាគ្មានការអីនោះ

« ខ្ញុំរំខានប៉ាដែរទេ ?? »
« មិនអីទេ និយាយមក » លោកចនបិទឯកសារទុកមួយឡែក ងាកសម្លឹងមើលមកកូនប្រុសរងចាំស្ដាប់ពាក្យដែលគេនិយាយ ។

« ខ្ញុំចង់មកនិយាយរឿងស្រីម្នាក់នោះ »
« ល្អនិយាយមក ព្រោះប៉ាក៏មានរឿងសួរប្រុសជុងដូចគ្នា ទាក់ទងនឹងកូនស្រីម្នាក់នោះ ?? »

ជុងហ្គុកកាន់តែរអៀសចិត្តហើយ គាត់មានរឿងអីចង់សួរគេទាក់ទងនឹងហ្វា ? ធម្មតាលោកប៉ាគេមិនមែនជាមនុស្សដែលឆ្ងល់ ចង់ដឹងរឿងជីវិតរបស់គេនោះឡើយ តែរឿងនេះ...

« ដែលប៉ានិយាយមុននេះ , ប៉ាចង់អោយខ្ញុំទុកនាងដូចជាគ្រួសារយើងមែនដែរទេ ? » លោកចនក៏ងក់ក្បាលជំនួសអោយការឆ្លើយតប គាត់បង្កើនចម្ងល់ឲ្យទៅកូនប្រុសកាន់តែច្រើនហើយ ។

« ហេតុអីទៅលោកប៉ា ? »
« សំណួរនេះប៉ាគួរតែជាអ្នកសួរប្រុសជុងទើបត្រូវ ថាហេតុអីនៅសុខៗក៏នាំកូនស្រីគេចូលមកនៅក្នុងផ្ទះ ចាប់ចាក់ច្រវ៉ាក់ ធ្វើបាបកូនស្រីម្នាក់នោះ ? វាសមដែរទេ ?? កុំប្រកែកអោយសោះ.. ប៉ាដឹងគ្រប់រឿងតែប៉ាមិននិយាយប្រុសជុង.. » លោកចនលើកដៃឡើងឃាត់ កាលបើជុងហ្គុករកហើបមាត់និយាយ គាត់ដឹងច្បាស់ថាអ្វីដែលគេចង់និយាយនៅពេលនេះគឺពាក្យដោះសារ គាត់ចិញ្ចឹមគេតែប៉ុន្មានឆ្នាំ តែគាត់ស្គាល់ចារិកគេច្បាស់ ។

« នាងជាអ្នកចង់ដោយខ្លួនទេលោកប៉ា ខ្ញុំមិនបានចង់អោយនាងចូលមកក្នុងជីវិតខ្ញុំស្រាប់ហើយ » ដោយហេតុថាគេមិនបានស្រឡាញ់នាង មិនដែលមើលឃើញតម្លៃរបស់នាង គេក៏អាចនិយាយពាក្យនេះចេញមកដោយងាយស្រួល ស្រម៉ៃថាបើជាហ្វាបានលឺពាក្យទាំងនេះ ??

« កូននិយាយបែបនេះចេញទៅរួចប្រុសជុង? មើលទៅកូនស្រីម្នាក់នោះគួរអោយអាណិតណាស់ ហើយមើលតាមអាការៈរបស់នាងក៏មើលទៅមិនស្រួលដែរ !!! » បុរសចំណាស់និយាយទៅតាមការមើលឃើញរបស់គាត់ ព្រោះតាមដែលគាត់បានឃើញហ្វាកាលពីព្រឹកនោះ ទឹកមុខនាង កាយវិការនាងមិនដូចជាមនុស្សដែលមានសុខភាពទូទៅសោះ ។

បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )Tempat cerita menjadi hidup. Temukan sekarang