ថ្ងៃថ្មីឈានចូលមកដល់ ព្រះអាទិត្យក៏ដល់ពេលត្រូវរះបំភ្លឺភពផែនដីជាថ្មី ដូចជាប្រាប់ដល់អ្នកកំពុងលង់លក់និន្ទ្រាទាំងអស់អោយក្រោកឡើងបំពេញតួនាទីការងារដូចជាសព្វដង ។
រាងកាយរឹងមាំដេកប្រែខ្លួនបន្តិច បញ្ចេញសម្លេងលាន់គ្រហឹមនៅដើមករ មុននឹងទម្លាក់ដៃទៅលើពូកក្បែរគេនោះក្រែងប៉ះជាមួយនឹងរាងកាយតូចដែលដេកក្បែរគេកាលពីយប់មិញ តែអត់ទេ ពូកទទេស្អាតមិនមានអ្នកណាគេងក្បែរគេឡើយ ។
« ហឺ..ហ្វា ?? » ជុងហ្គុកក្រោកឡើងទាំងមមីរមមើរស្រែកហៅឈ្មោះមនុស្សស្រីជាទីស្រឡាញ់តែមិនឃើញ មិនបានលឺនាងឆ្លើយតបឡើយ !!!
ជើងមាំទម្លាក់ចុះទៅលើឥដ្ឋ មុននឹងដើរចេញទៅរកនាងតូចជាប្រញាប់ ក្រោកឡើងមកពីដេក សមតែគេបានឃើញមុខនាងមុនគេ តែនេះបែរជាបាត់នាងទៅវិញ ??
ជុងហ្គុករត់ចុះមកជាន់ខាងក្រោមទាំងនៅស្លៀកពាក់សម្លៀកបំពាក់ដេកយប់នៅឡើយ មាត់ស្រែកហៅរកប្រពន្ធពាសពេញក្នុងវិមាន , សម្លេងរបស់គេហាក់ដូចជាកណ្ដឹងប្រកាសអាសន្នដល់អ្នកបម្រើនៅខាងក្រោមទាំងអស់អោយមកឈរតម្រៀបគ្នាជាស្រេច !!
« ហ្វា ?? ហ្វានៅឯណា ? មានអ្នកណាឃើញប្រពន្ធយើងដែរទេ ?? » ជុងហ្គុកស្រែកឡើងទាំងកម្រោល សម្លេងខ្ទរពេញវិមាន អ្នកបម្រើទាំងអស់នាំគ្នាអោនមុខចុះ ភ្នែកលួចងាកមើលគ្នាទៅវិញទៅមក សួរគ្នាតិចៗ ក្រែងមានអ្នកណាបានឃើញប្រពន្ធរបស់ចៅហ្វាយ ប៉ុន្តែគ្មានសូម្បីតែម្នាក់សោះឡើយ ។
« ចង្រៃយ៎ !! ពួកឯងធ្វើការយ៉ាងមិច ? បើគ្រាន់តែប្រពន្ធយើងតូចតែមួយពួកឯងមើលមិនទាំងបានផងនោះ ?? បំបង់បាយ !!! »
ក្នុងចិត្តគេនៅពេលនេះកំពុងតែបែងចែកអារម្មណ៍ដល់ទៅពីរក្នុងពេលតែមួយ , ចិត្តមួយខឹងសម្បារដែលពួកអ្នកបម្រើមិនបានយកចិត្តទុកដាក់ជាមួយនឹងហ្វា ចំណែកឯចិត្តមួយទៀតកំពុងតែភ័យខ្លាចដែលស្រាប់តែបាត់នាងទៅ !!
« ជុង !! » សម្លេងតូចស្រាលបន្លឺឡើងពីជណ្ដើរខាងលើមក អ្នកបម្រើនាំគ្នាងាកសម្លឹងមើលទៅទាំងអស់ ជុងហ្គុកចោលភ្នែកសម្លឹងមើលទៅលើ គេក៏ញញឹមបន្តិច មុននឹងបោះជំហានរត់ឡើងទៅរកនាងតូចក្នុងឈុតរ៉ូបយ៉ាងស្រស់ស្អាត !!!
YOU ARE READING
បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )
Romanceយ៉ាងណាក៏យើងមិនអាចស្រឡាញ់នាងដែរ ផាក ហ្វាមី