ភាគទី ៣០

414 18 0
                                    

រាងសង្ហាឡើងបោះជំហានចូលក្នុងវិមានធំទូលាយជា
ផ្ទះរបស់គេ ទីកន្លែងកក់ក្ដៅរបស់គេបន្ទាប់ពីនៅជាមួយនឹង
បងស្រីរបស់គេ តែពេលនេះអ្វីគ្រប់យ៉ាងវាមិនដូចពីមុន...

« អ្នកប្រុស »
« ប្រុសជុង !! កូនមកហើយ ? » គ្រាន់តែចូលមកដល់
ខាងក្នុងសម្លេងឪពុកបានបន្លឺឡើងទៅហើយ , ជុងហ្គុកលា
ដៃរារឃាត់អ្នកបម្រើមិនអោយដើរទៅតាមខ្លួនឡើយ ទឹក
មុខមុតមាំបញ្ចេញច្បាស់លើផ្ទៃមុខរបស់គេ ជើងបោះជំ
ហានទៅមុខវែងៗរហូតមកដល់សាឡុងបន្ទប់ទទួលភ្ញៀវ
ក៏ឃើញថាពួកគេនៅទីនេះទាំងអស់ ! លោកចននឹងលីម៉ា

« ជុំគ្នាល្អណាស់ » ពាក្យសម្ដីគិតក្នុងចិត្តរបស់គេ គ្រាន់
តែមកដល់ភ្លាម រឿងគ្រប់យ៉ាងលាតត្រដាងមកយ៉ាងច្បាស់
ហើយពួកគេទាំងពីរនាក់ក៏ជាអ្នកនៅពីក្រោយរឿងទាំងនេះ
ឥលូវមកជួបជុំគ្នានៅកន្លែងតែមួយទៀត !

« បងជុង !!! » លីម៉ាគ្រាន់តែឃើញគេអរដូចជាត្រូវ
ឆ្នោតចឹង ប្រញាប់ងើបពីកៅអីមកកៀកកើយដៃរបស់ប្រុស
ម្នាក់ដែលទើបតែបដិសេធនាងរួចមក , ជុងហ្គុកមកតាមការ
អូសទាញរបស់លីម៉ា អង្គុយចុះក្បែរនាង បានពួកគេសម្រប
គ្នាបែបនេះលោកចនក៏សម្លឹងដោយក្រសែភ្នែកពេញចិត្ត
ពេញថ្លើមជាទីបំផុតហើយ !!!

« បងជុងមើលនេះទៅ !! » លីម៉ាទាញប្រអប់មួយមក
បង្ហាញដល់ជុងហ្គុក វាជាប្រអប់ចិញ្ចៀនគូរ សម្រាប់ស្វាមី
ភរិយា !!!

« កូនលីម៉ាទៅរើសវាអោយប្រុសជុងដោយផ្ទាល់ណា
សាកលរ៎វាបន្តិចទៅ »

« គេថាចិញ្ចៀននេះសាកសមបំផុតហើយសម្រាប់គូរ
ស្វាមីភរិយាណា៎បងជុង !! លីម៉ាគិតថាបងជុងប្រហែលជា
ពេញចិត្តវាណា៎ បងល៎រមើលទៅ »

« ហេតុអី ?? » ជុងហ្គុកងាកសម្លឹងមើលមុខលីម៉ា ។
« ហេតុអីខ្ញុំត្រូវពាក់ចិញ្ចៀនគូជាមួយនឹងនាង ? ទាំង
ដែលប្រពន្ធខ្ញុំមិនមែនជានាង ? »

ដៃមាំទាញបិទប្រអប់ចិញ្ចៀននោះ ធ្វើអោយទឹកមុខ
អ្នកដែលខំទិញ ខំយកមកបង្ហាញប្រែទឹកមុខទៅជាក្រៀម
បន្តិច គេបដិសេធនាងដោយបែបនេះតែម្ដងរឺ ??

បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )Where stories live. Discover now