ភាគទី០៤

667 26 1
                                    

បង្ខាំងចិត្ត : ភាគទី04

រយៈពេល2-3ថ្ងៃហើយដែលហ្វាមីបាត់ចេញពីផ្ទះរបស់នាង មិនសូម្បីតែទាក់ទងទៅបងប្រុសនឹងបងថ្លៃរបស់នាង
ហើយក៏រយៈពេល2-3ដែរ ដែលនាងត្រូវគេចាប់ដាក់
ច្រវ៉ាក់ជើងមិនអោយទៅណាបែបនេះ ។

« ហឺ... » ដៃតូចលូកប៉ះករជើងដែលកិបជាប់ទៅដោយ
ច្រវ៉ាក់ ស្រែកថ្ងូរឡើងដោយការឈឺចាប់ ហ្វាមីដកដង្ហើម
ធំ មុននឹងផ្លាស់ប្ដូរជើងទាំងពីរមកជិតគ្នា ជង្គង់បញ្ឈរឡើង
អោនមុខជ្រប់នឹងក្បាលជង្គង់ខ្លួនឯង ។

គ្រាំង !!

ទ្វារបន្ទប់បើកឡើងបង្ហាញរាងកាយខ្ពស់ស្រឡះដែលបាត់
ទៅពេញមួយថ្ងៃ មិនដឹងថាគេទៅធ្វើការរឺមួយក៏ទៅណា
នោះទេ មន្ទិលសង្ស័យទាំងនេះនៅពេញខួរក្បាលរបស់
នាងតូចហ្វាមី , នាងបានត្រឹមតែសម្លឹងមើលទៅគេ តែមិន
អាចសួរនាំគេ ព្រោះមិនចង់ត្រូវឈឺខ្លួនឡើយ ។

ហ្វាមីផ្ដេកខ្លួនដេកផ្ទាល់នៅលើកម្រាលព្រំដែលនៅក្បែរ
នឹងគ្រែដេក ដៃទាំងសងអោបក្រសោបរាងកាយរបស់ខ្លួន
ឯង ភ្នែកងាកសម្លឹងមើលទៅផ្នែកងងឹតដែលនៅក្រោមគ្រែដេកនោះ , នាងមិនចង់ឃើញពន្លឺទេ គ្រប់យ៉ាងនៅ
ក្នុងខួរក្បាលនាងប្រែក្លាយជាងងឹតស្លុបអស់ទៅហើយ ។

« នាងធ្វើឆ្កួតស្អី ? ឡប់សតិហើយមែនដែរទេ ? គ្រែមាន
មិនដេក ? » ជុងហ្គុកនិយាយគម្រោះគម្រើយដាក់ហ្វាមី
នាងតូចស្ដាប់លឺអ្វីដែលគេនិយាយហើយ តែនាងបែរជា
មិនក្រោក នាងត្រសុលបង្រួមអង្កុញជើងចូលគ្នាអោបរាង
កាយខ្លួនឯងទៅវិញ ជុងហ្គុកឃើញគេកាន់តែគ្រឺតនាង
ខ្លាំងលើសដើម , មិននៅស្ងៀមគេក៏ប្រញាប់បោះអាវក្រៅចោលនៅលើកៅអី មុននឹងដើរទៅរកនាង ចាប់អូស
នាងអោយក្រោកទាំងកម្រោល ។

« ហឺ... » រាងកាយគ្មានកម្លាំងថាមពលអ្វីទាល់តែសោះក៏
ត្រូវងើបឡើងតាមកម្លាំងទាញរបស់នាយ , ជុងហ្គុកចាប់
កាន់ស្មានាង អោយភ្នែកហ្វាសម្លឹងមើលមកអោយចំគេ
តែហ្វាមិនមានប្រតិកម្មអ្វីទាំងអស់ ។

« នាងថ្លង់មែនដែរទេ ??? ផាក ហ្វាមី ? »
« អូយ៎.. ឈឺ !!! » នាងចាប់ផ្ដើមមានប្រតិកម្មនៅពេល
ដែលដៃនាងត្រូវក្ដាប់ណែនដោយកណ្ដាប់ដៃរបស់ជុង
ហ្គុក ហ្វាមីសឹងតែហូរទឹកភ្នែកមកទៅហើយ គេច្របាច់
មិនគិតថានាងឈឺបន្តិចឡើង ធ្វើដូចជានាងមិនមែនមនុស្សចឹង !!!!!

បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )Donde viven las historias. Descúbrelo ahora