« ម៉ាក់មីងធំ !!! »
« ម៉ាក់មីងបានឃើញអ្វីដូចដែលជីណាកំពុងតែឃើញនៅពេលនេះទេ ?? » នាងតូចអង្គុយនៅឯតុអាហារពីរនាក់ស្ត្រីម្នាក់ដែលមានងារជាម្ដាយមីង ទាំងពីរនាក់ងាកសម្លឹងមើលមុខគ្នា ។« ឃើញ ! ឃើញច្បាស់ទៀតផង » ជេសសីនិយាយមុននឹងលើកដៃដាក់កៀកស្មារបស់ក្មួយស្រី ក្រសែ
ភ្នែកទាំងពីរនាក់មីងក្មួយក្រឡេកមើលទៅរាងតូចច្រឡឹងដែលកំពុងតែឈរចម្អិនម្ហូបនៅឯចង្ក្រានបាយតែម្នាក់ឯង ចំណែកឯអ្នកជាប្ដីឯណេះវិញបែរជាកំពុងតែអង្គុយអានកាសែតយ៉ាងព្រងើយ ទាំងដែលសព្វដងគេតែងតែទៅជួយធ្វើការងារស៊ូណារហូតមិនដែលខានឡើយ ។« មានរឿងអីកើតឡើងលើប៉ាម៉ាក់ជីណាមែនដែរទេ ?? » ជេសសីប្រញាប់សួរនាំ នាងតូចនោះក្រវី
ក្បាលញាប់ស្មេរ សូម្បីតែនាងក៏មិនដឹងដែរថាមានរឿងអ្វីកើតឡើងនោះ !!!« មានរឿងអីមែនទេស៊ូ ?? » នាងតូចស៊ូណាលើកចានអាហារយកមកដាក់នៅលើតុទល់ពីមុខរបស់កូននឹងជេសសី ។
« លឺសួរទេ ?? » ស៊ូណាមិនបាននិយាយអីសូម្បីតែមួយម៉ាត់ , នាងអោនឈ្ងោករៀបអាហារនៅលើតុ
មុននឹងដួសបាយដាក់ចាន តម្រៀបពីមុខជេសសីជីណានឹង...« ហឹម » ស៊ូណាងាកសម្លឹងមើលមុខបុរសជាប្ដីបន្តិចមុននឹងប្រញាប់ដកក្រសែភ្នែកពីគេមកវិញ រៀបចំចានអាហារអោយគេយ៉ាងប្រញាប់ប្រញាល់ ជីមីនគេអោនអានកាសែតដដែលមិនមានប្រតិកម្មអ្វីទាល់តែសោះ ។
« ម៉ាក់ !!! »« ម៉ាក់មិនញ៊ាំអាហារពេលព្រឹកជាមួយនឹងពួកយើងទេមែនដែរទេ ?? » ជីណាប្រញាប់ចុះពីលើកៅអី
ដើរសម្ដៅមករកម្ដាយដែលរៀបនឹងបោះជំហានដើរចេញទៅ បន្ទាប់ពីរៀបចំអាហារពេលព្រឹកអោយទៅអ្នកផ្ទះរួចទៅ , នាងមិនគិតញ៊ាំខ្លួនឯងខ្លះទេរឺ ??« ម៉ាក់មិនឃ្លានទេ ! កូនញ៊ាំអោយលឿនទៅនឹងអាលឆាប់បានទៅសាលា ប្រយត្ន័យឺតណា កាតាប
នឹងរបស់ញ៊ាំម៉ាក់បានរៀបចំទុកអោយកូនរួចអស់ហើយ.. ហឺម ! ម៉ាក់ឡើងទៅខាងលើសម្រាកសិន
ហើយណា៎ » ស៊ូណាថើបថ្ពាល់កូនស្រីបន្តិច មុននឹងដើរឡើងទៅខាងលើយ៉ាងស្ងៀមស្ងាត់ ជេសសីងាក
សម្លឹងមើលទៅស៊ូណា ទឹកមុខនាងមិនល្អទាល់តែសោះ កាលបើឃើញពីរនាក់ប្ដីប្រពន្ធមួយគូរនេះមានជម្លោះជាមួយនឹងគ្នា ពួកគេទាំងពីរល្អូកល្អើននឹងគ្នាខ្លាំងណាស់ មានមូលហេតុអីទើបធ្វើអោយពួកគេទាំងពីរទៅជាបែបនេះ ? ប្រហែលជាមិនមែនបញ្ហាតូចនោះឡើយ !!!!
« បងមីន !! »
DU LIEST GERADE
បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )
Romantikយ៉ាងណាក៏យើងមិនអាចស្រឡាញ់នាងដែរ ផាក ហ្វាមី