ភាគទី០៥

665 21 0
                                    

រាងកាយតូចច្រឡឹងត្រូវគេអូសចេញមកខាងក្រៅទាំងកម្រោលមិនបានសួរហេតុផលនាងជាមុន មិនចាំនាងនិយាយបកស្រាយសិនឡើយ សំខាន់នៅ ពេលនេះគេកំពុងតែខឹងនឹងនាងខ្លាំងណាស់ បូកផ្សំទាំងគេបានឃើញហ្វាមីជួបនិយាយជាមួយប្រុសផ្សេងនៅពេលនោះទៀត អ្វីដែលនាងព្យាយាម និយាយនៅពេលនេះប្រៀបដូចជាសាំងចាក់បន្ថែមពីលើភ្លើងចឹង ។

« ជុង ហឹកហឹក ខ្ញុំឈឺណាស់ » ហ្វាមីកាន់ករដៃគេដែលកំពុងតែអូសទាញនាងប្រៀបដូចជាអូសទាញសត្វពាហនៈចឹង បើសិនជាគេចង់នាំនាងចេញទៅណា អោយនាងទៅតាមសម្រួលក៏បាន នាងមិនប្រកែកនោះទេ ។ »


« ហឹស !! » ជុងហ្គុកមិនស្ដាប់ពាក្យអង្វរកររបស់នាងឡើយ ដៃក្រាស់អូសនាងចេញមកទាំងកម្រោល មិនខ្វល់ពីក្រសែភ្នែកអ្នកនៅទីនោះដែលកំពុងតែសម្លឹងមើលមកពួកគេ ថាពួកគេទាំងពីរកំពុងតែមានរឿងអី ? បានជាម្នាក់ជាអ្នកអូសស្របពេលដែលម្នាក់ទៀតកំពុងតែយំសោកនៅក្រោយខ្នងគេ ។

« ហ្វ... » រាងខ្ពស់ស្រឡះដែលទើបតែជួបហ្វាមីអម្បាញ់មិញនេះ គេហៅនាងហើយ តែមើលទៅនាងតូចប្រហែលជាមិនលឺដែរ គេឈរសម្លឹងមើលទាំងឆ្ងល់ ហ្វាទៅជាមួយប្រុសណានឹង ??

[ វិមានលោកចន ]

« អូ.. អូយ៎ !!! » ជុងហ្គុករុញនាងចូលមកក្នុងបន្ទប់វិញយ៉ាងលឿន ចាប់អូសនាងមករកគ្រែ មុននឹងចាប់ទាញច្រវ៉ាក់ដែកមកដាក់ជើងនាង ហ្វាមីព្យាយាមរើបម្រាស់ក៏គេមិនខ្វល់ ធ្វើយ៉ាងណាគេចាក់ជើងនាងអោយបានសិន ។

« ហឹកហឺ.. ជុង !! »
« កុំប៉ះយើង !! » ជុងហ្គុកគ្រវាសដៃនាងតូច កាលបើហ្វាព្យាយាមចាប់ទាញដើមដៃគេទាំងយំសស្រាក់ គេស្អប់សម្លេងយំរបស់នាងខ្លាំងណាស់ ជាពិសេសនៅពេលដែលនាងហៅឈ្មោះរបស់គេ គេស្អប់ !!!!!!


« សូមអង្វរជុង.. លោកអោយខ្ញុំធ្វើអីក៏បានដែរ ខ្ញុំព្រមតាមទាំងអស់ សុំតែ..ហឺ !! កុំ .. កុំដាក់ច្រវ៉ាក់ខ្ញុំអី .. កុំឃុំខ្ញុំទុកអី » ហ្វាមីលើកដៃត្រដុសចូលគ្នាសំពះសុំក្ដីអាណិតពីមនុស្សប្រុសគ្មានបេះដូង គ្មានក្ដីមេត្តាដូចជាគេ នាងមិនចាំទេមែនទេថាអម្បាញ់មិញនេះគេទះនាងចំពោះមុខគេគ្រប់គ្នានៅមន្ទីរពេទ្យ ចាប់អូសនាងចេញមកមិនខ្លាចថានាងខ្មាសអ្នកជម្ងឺដទៃ !!! ប៉ុណ្ណឹងហើយនាងនៅសង្ឃឹមថាគេនឹងព្រមស្ដាប់ពាក្យអង្វរកររបស់នាងទៀតមែនដែរទេ ? នាងយល់ខុសហើយស្រីតូច :)))

បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )Where stories live. Discover now