ជើងមាំរត់យ៉ាងលឿនសម្ដៅទៅជាន់ខាងក្រោម មក
ដល់គេក៏ឈប់ព្រោះបានលឺសម្លេងស្រែកហៅរបស់មនុស្ស
ម្នាក់ ។« បងស៊ូ !!! »
« ឯងមកធ្វើអីជុង ? ឯងគិតចង់បំផ្លាញទឹកចិត្តហ្វាដល់
ពេលណាទៀត ?? ឯងមិនអាណិតចិត្តនាងខ្លះទេមែនទេ?
បញ្ឈប់វាទៅជុង បើឯងមិនប្រាកដប្រជាជាមួយនឹងនាង កុំ
ធ្វើអោយនាងឈឺចាប់ទៀតអី » ស៊ូណានិយាយឡើងមក
ក្នុងន័យអង្វរករប្អូន , នាងមិនចង់អោយគេខុសទៀតឡើយ
គេមិនចង់អោយជុងហ្គុកនឹងហ្វាមីកាន់តែធ្លាក់ដុនដាបទៀត
ឡើយ ពួកគេទាំងពីរសុទ្ធតែជាប្អូនរបស់នាង នាងមិនចង់
ឃើញអ្នកណាម្នាក់ឈឺចាប់ឡើយ ។« បងស៊ូ !! ខ្ញុំមិនបានលែងសើចទេ ខ្ញុំស្រឡាញ់ហ្វា
ពិតមែន ខ្ញុំបោះបង់គ្រប់យ៉ាងចោលអស់ហើយ ខ្ញុំបោះបង់
វាចោលព្រោះខ្ញុំចង់នៅជាមួយនឹងហ្វា » ជុងហ្គុកនិយាយ
ឡើងទាំងដៃក្ដាប់កាន់លិខិតលែងលះនោះ បេះដូងចាប់
ផ្ដើមធ្វើទុក្ខ មិនគិតថាក្រោយពេលដែលគេបោះបង់គ្រប់
យ៉ាងរួច គេក៏ទទួលបានត្រឹមលិខិតលែងលះមួយសន្លឹក
នេះមកវិញ នេះហ្វាអស់ចិត្តហើយមែនទេ ??« បិទមាត់របស់ឯងទៅ !!! » សម្លេងគ្រលរមួយបាន
បន្លឺឡើងមក គ្មានអ្នកណានោះឡើយក្រៅពីអ្នកដែលមាន
ងារជាបងថ្លៃរបស់គេនោះ !!!« ឯងគិតថាឯងធ្វើដល់ថ្នាក់នេះហើយ ហ្វានៅតែអត់
ទោសអោយឯងមែនទេ ? ទាំងនាំស្រីយកមកដេកដល់
កន្លែង ថែមទាំងនាំមកដល់ទីនេះទៀត !! ហ្អឹសយើងមិន
ដឹងថាគួរនិយាយបែបណាអោយសាកសមជាមួយនឹង
មនុស្សដូចជាឯងទេ ចន ជុងហ្គុក !!! » ជីមីនគេនិយាយ
ឡើងទាំងហួសហេតុនឹងទង្វើដែលជុងហ្គុកបានធ្វើនោះ
សូម្បីតែគេខ្លួនឯង ក៏មិនអាចធ្វើបានដល់ថ្នាក់នេះដែរ ។« ហ្វាទៅលើកនេះ ឯងនឹងគ្មានថ្ងៃបានជួបនាងទៀត
នោះឡើយ !! ដោះលែងនាងទៅ បំភ្លេចនាងចោលទៅ
ឯងនៅដោយឯង ហ្វានៅដោយហ្វា បន្តទៅទៀតក៏វាគ្មាន
បានផ្លែផ្កាស្អីដែរ !!! » បោះពាក្យសម្ដីប៉ុន្មានម៉ាត់រួចមក គេ
ក៏ដើរចេញទៅបាត់ ជុងហ្គុកឈរធ្មឹងទាំងមុខក្រៀម ស៊ូណា
សម្លឹងមើលមុខប្អូន ដកដង្ហើមធំ មុននឹងលើកដៃអង្អែលស្មា
គេស្រាលៗអោយជាកម្លាំងចិត្ត ទោះជាយ៉ាងណាក៏នាងមិន
ដាច់ចិត្តចោលប្អូនដែរ ប្អូននៅតែជាប្អូន ខុសយ៉ាងណាក៏គេ
នៅតែជាប្អូននាងដែរ ។
STAI LEGGENDO
បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )
Storie d'amoreយ៉ាងណាក៏យើងមិនអាចស្រឡាញ់នាងដែរ ផាក ហ្វាមី