" គីមថេយ៉ុង ?? "
" ចន ជុងហ្គុក? » បុរសមាឌមាំទាំងពីរអ្នកហៅឈ្មោះ គ្នាទៅវិញទៅមក ម្នាក់ៗមានទឹកមុខភ្ញាក់ផ្អើលដូចគ្នា តែអ្នក
ដែលភ្ញាក់ផ្អើលខ្លាំងជាងគេនោះគឺជុងហ្គុក ព្រោះគេបែរជា
ជួបមនុស្ស2នាក់ក្នុងពេលតែមួយជាពិសេសនោះគឺបានជួប
មនុស្សស្រីជាទីស្រឡាញ់នោះហើយ ។" ឯងមកទីនេះធ្វើស្អី ? " ថេយ៉ុងងាកគេចក្រសែភ្នែក
នាយជុងហ្គុក ដើរសម្ដៅមករកគ្រែដែលមានរាងកាយតូច
ស្គមស្គាំងកំពុងតែដេកនោះ ។" ឯងយកប្រពន្ធយើងមកលាក់បែបនេះមែនទេ? ឯង
កុហកថាហ្វាស្លាប់បាត់ចឹងមែនទេ? " ជុងហ្គុកតម្លើងសម្លេង
ដាក់ថេយ៉ុងដៃញ័រទទ្រើតអារម្មណ៍ក្ដៅក្រហាយកើតឡើង កាលបើបានគេរងទុក្ខមកជាយូរ គ្រាំចិត្តដែលគិតថាហ្វា
ស្លាប់ ហើយគេជាដើមហេតុធ្វើអោយនាងស្លាប់ ។" ហើយយ៉ាងមិច ? ឯងឃើញហ្វាមានក្ដីសុខដែរទេ?
ឃើញនាងនៅដេកស្កប់ស្កល់ដែរទេ ? គ្មានអ្នកមកយាយី
ជីវិតនាងដែរទេ ? នៅជាមួយឯងប៉ុន្មានឆ្នាំមកជីវិតនាងមាន
តែពាក្យថាទុក្ខវេទនា ! ឯងនៅស្វែងរកនាងធ្វើអីទៀត ?
ឯងការពារស្អីបានខ្លះ ? ក្រៅពីត្រចៀកសជឿគេនោះ? "ថេយ៉ុងក៏និយាយស្ដីថាអោយជុងហ្គុកផាំងៗតែម្ដង
គេគ្មានអ្វីដែលត្រូវខ្លាចក្រែងចិត្តគេនោះឡើយ ព្រោះថា
រឿងគ្រប់យ៉ាងណានដូបានប្រាប់គេអស់ទៅហើយ ។" បងប្រុស...ចន ជុងហ្គុក ? " ណានដូដើរចូលមក
ខាងក្នុង ទឹកមុខផ្លាស់ប្ដូរពេលបានឃើញវត្តមានរបស់នាយ
ចនជុងហ្គុកកំពុងតែនៅទីនេះ អ្នកដែលគេនឹងជីមីនព្យាយាម
លាក់បាំងពីវត្តមានរបស់ហ្វាមី តែហេតុអីក៏គេមកទីនេះបាន ? គេដឹងបានយ៉ាងមិច ?" គីម ណានដូ ? អូសអាជុងចេញទៅ ! កុំអោយវាមក
ពាក់ពន្ធ័ជាមួយនឹងហ្វាទៀត គ្រប់ពេលដែលមានវានៅក្បែរ
ហ្វា នាងមិនដែលស្គាល់ពាក្យថាសុខនោះឡើយ ។" សាកមើលទៅ , យើងអាចប្ដឹងឯងបាន ! ហ្វានៅ
មានឈ្មោះជាប្រពន្ធយើងនៅឡើយទេ ! យើងអាចប្ដឹងឯង
ពីបទចាប់ជម្រិតមនុស្សបាន !!! "
ESTÁS LEYENDO
បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )
Romanceយ៉ាងណាក៏យើងមិនអាចស្រឡាញ់នាងដែរ ផាក ហ្វាមី