ភាគទី២៤

426 23 0
                                    

ត្រឡប់ទៅរកគ្រួសារមួយទៀត រាងខ្ពស់ស្រឡះដែលមានងារជានាយកក្រុមហ៊ុនធំ ធ្វើការតែនៅបន្ទប់ការិយាល័យ មានម៉ាសុីនត្រជាក់ មានបុគ្គលិកនឹងអ្នកតាមបម្រើឆ្វេងស្ដាំ តែពេលនេះគេបែរជាមកអង្គុយធ្វើការនៅហាងលក់ផ្កានៅឯជាយក្រុងនេះទៅវិញ ។

« អ្នកលក់ !!! » សម្លេងភ្ញៀវនៅខាងមុខហាងបានបន្លឺឡើង រាងខ្ពស់ស្រឡះដែលកំពុងតែអង្គុយកាយគាស់ដីដាក់ថូផ្កាក៏ប្រញាប់ប្រញាលក្រោកឡើង បោសដីពីដៃ មុននឹងប្រញាប់រត់ទៅខាងមុខហាងយ៉ាងលឿន !!!

សកម្មភាពស្វាហាប់របស់គេមិនបានរំលងពីក្រសែភ្នែករបស់នាងតូចដែលកំពុងតែឈរស្រោចផ្កានៅខាងក្រោយដែរ , នាងសម្លឹងមើលទៅគេជារឿយៗ កាលបើគេកំពុងតែស្វះស្វែងជួយការងារលក់ដូររបស់នាង , ក្រុមហ៊ុនក៏មិនទៅ ការងារទាំងអស់ត្រូវទុកចោលបែបនេះមែនទេ ??

ក្មេងស្រីតូចស្លៀកឈុតអៀមខោខ្លីត្រឹមភ្លៅឈរកាន់កំប៉ុងទឹកក្រូចភ្នែកសម្លឹងមើលទៅប៉ារបស់នាងដែលកំពុងតែលក់ផ្កាអោយភ្ញៀវនៅខាងមុខ មុននឹងងាកទៅមើលទិសស្របគ្នានោះ ក៏ឃើញម៉ាក់របស់នាងកំពុងតែសម្លឹងមើលទៅប៉ានាងដូចគ្នា កាយវិការលួចយកចិត្តទុកដាក់គ្នាទៅវិញទៅមកនេះគេមិនផុតពីក្រសែភ្នែកក្មេងឆ្លាតដូចជាជីណានោះឡើយ ។

« ម៉ាក់ម៉ាក់ !!! » ជីណាដើរទៅជិតម្ដាយ មុននឹងលូកដៃទាញជាយអាវម្ដាយតិចៗ មុននឹងហៅម្ដាយ ! ស៊ូណាប្រញាប់ដកការចាប់អារម្មណ៍ពីជីមីនយ៉ាងរហ័ស មុននឹងអោនសម្លឹងមកមើលកូនស្រីតូចគួរអោយស្រឡាញ់របស់ខ្លួនឯណេះវិញ ។

« មានអីមែនទេកូនម៉ាក់ ? មិចក៏ប្រញាប់ក្រោកលឿនម៉្លេះ ? ហើយនេះកូនមិនទាន់បានញ៊ាំអីផងមិចក៏មកញ៊ាំទឹកក្រូចទាំងព្រឹកបែបនេះ ?? » ស៊ូណាកាន់កំប៉ុងទឹកក្រូចដែលនៅក្នុងដៃរបស់កូននោះ មុននឹងបង្ហាញទឹកមុខមិនសូវជាសប្បាយចិត្ត !!!

« អត់អីទេម៉ាក់ ជីណាបានញ៊ាំសាំងវុិចរួចហើយ »
« សាំងវុិច ?? កូនបានវាមកពីណា ? » ស៊ូណាភ្ញាក់ ព្រោះថានាងតូចបានសាំងវុិចមកពីណា បើនាងមិនទាន់ទាំងបានធ្វើអ្វីសូម្បីតែបន្តិចសម្រាប់អាហារពេលព្រឹកនៅឡើយ ??

បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )Opowieści tętniące życiem. Odkryj je teraz