« ហ្វា... ហឺ ហ្វា » សម្លេងយំបន្លឺឡើងតាំងពីច្រកទ្វារចូលមន្ទីរពេទ្យ គ្រែអ្នកជម្ងឺរុញនាំរាងកាយតូចដាបទៅដោយឈាម ទឹកមុខស្លេកស្លាំង សន្លប់បាត់មាត់បាត់ករឈឹង ដៃតូចទាំងសងដាក់ផ្គួបចូលគ្នានៅលើពោះរាបស្មើល្អ ល្អរហូតទាល់តែគ្មានអ្នកណាបានដឹងថាក្នុងពោះនោះកំពុងតែមានឈាមមួយដុំកំពុងតែលូតលាស់ , នៅពេលដែលដឹងក៏ចំពេលបែបនេះទៀត , គួរអោយអាណិតណាស់ត្រូវទេ ? តែអ្នកដែលគួរអោយអាណិតជាងគេនោះគឺម្ដាយឯណេះទៅវិញទេ !!!!
« សាច់ញាតិសូមរងចាំនៅខាងក្រៅ » គ្រូពេទ្យឃាត់ឃាំងពួកគេទាំងពីរនាក់បងប្អូនដែលមកតាមគ្រែរុញនោះរហូតមក , ស៊ូណាដាក់ខ្លួនអង្គុយនៅលើកៅអីរងចាំ ទឹកភ្នែកហូរមកមិនដាច់ ហេតុអីក៏ហ្វាជួបរឿងបែបនេះ ? ហេតុអីក៏មនុស្សល្អដូចជាហ្វាត្រូវធ្លាក់មកដល់ដំណាក់កាលនេះ ?
« ប្រហែលជាសមចិត្តឯងខ្លាំងណាស់ហើយមែនដែរទេជុង ?? » កែវភ្នែករលីងរលោងសម្លឹងមើលចំទៅនាយជាប្អូន គេអង្គុយផ្ទាល់នៅលើឥដ្ឋទល់មុខនោះ ទឹកមុខមាំមិននិយាយអ្វីទាំងអស់ ដៃទាំងពីរក្ដាប់មាំចូលគ្នា ភ្នែកងាកសម្លឹងមើលទៅទ្វារបន្ទប់សង្គ្រោះបន្ទាន់ជានិច្ច មិនងាកចេញ ។
« ឯងនៅអង្គុយបែបនេះមែនទេ ?? » ស៊ូណាក្ដាប់ដៃខ្លួនឯង មុននឹងងើបពីកៅអីដើរមករកជុងហ្គុក ចាប់ទាញគេអោយក្រោកឡើង ខ្លួនមាំបែរជាស្រាលកំផើតងើបតាមកម្លាំងដៃនារីទន់ខ្សោយដូចជាស៊ូណានេះវិញ !!!
« បងមិនស្មានថាឯងសាហាវឃោឃៅដល់ថ្នាក់នេះទេជុង !!! ឯងលើកដៃវាយហ្វា ធ្វើបាបហ្វា បានន័យថារយៈពេលកន្លងមកហ្វាតែងតែត្រូវឯងធ្វើបាបបែបនេះមែនដែរទេ ?? មែនដែរទេ ចន ជុងហ្គុក !!» ស៊ូណាចាប់ស្មាគេអង្រួនទៅមកទាំងទឹកភ្នែក ត្រឹមតែឃើញអំពើយង់ឃ្នងរបស់ប្អូនប្រុសនាងនៅថ្ងៃនេះ នាងឈឺអួល ថប់ដង្ហើមនិយាយមិនចង់ចេញទៅហើយ ស្មានមិនដល់ថាគេសាហាវបែបនេះ ។
« ឯងមិនអាណិតហ្វាខ្លះទេមែនទេ ? មិនមានសូម្បីកូនមនោសញ្ចេតនាជាមួយនឹងហ្វាទេមែនទេ ? ឯងមិនចាំគ្រប់រឿងកន្លងមកដែលនាងធ្វើដើម្បីឯងទេមែនដែរទេ ហឺ??? »
ស៊ូណានិយាយទាំងស្រក់ទឹកភ្នែក , ហួសចិត្តនឹងរឿងគ្រប់យ៉ាងដែលបានកើតឡើង រឿងគ្រប់យ៉ាងដែលនាងបានឃើញថ្ងៃនេះ នាងបានអប់រំគេមកច្រើនណាស់ គេខ្លួនឯងក៏និយាយដែរថាស្អប់ទង្វើដែលជីមីនធ្លាប់បានធ្វើ ស្អប់ការធ្វើបាប តែគេផុងខ្លួនក្នុងអំពើទាំងអស់នេះខ្លាំងជាងជីមីនទៅទៀត ។
ESTÁS LEYENDO
បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )
Romanceយ៉ាងណាក៏យើងមិនអាចស្រឡាញ់នាងដែរ ផាក ហ្វាមី