រទេះរុញរាងកាយរឹងមាំចូលទៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីត្រូវឡានពេទ្យដឹកគេពីលើផ្លូវជាតិធំមក , រាងកាយពោរពេញទៅដោយឈាមហូរមកដាបខ្លួន ... រាងកាយមាំទាំសន្លប់បាត់មាត់បាត់ករត្រូវគេនាំទៅបន្ទប់សង្គ្រោះ ។
រាងកាយជោគជាំទៅដោយឈាមត្រូវគេផ្លាស់អោយដេកទៅលើគ្រែផ្សេងមួយទៀត មុននឹងមានដុកទ័រធំចូលមក ធ្វើការវះកាត់ ជើងខាងឆ្វេងរបស់គេមានឈាមហូរមកមិនឈប់ប្រហែលជាមានបញ្ហាជាមួយនឹងជើងនោះហើយ ។
...« ហឺ... ជុង » ហ្វាមីមកដល់មន្ទីរពេទ្យភ្លាម មិនចាំដល់ប៉ាក្មេករបស់នាងចុះទាន់នោះឡើយ , ជើងតូចរត់ស្ររចេញមកទាំងទឹកភ្នែកហូរមិនឈប់ទាល់តែសោះ ... ចិត្តមួយគិតបារម្ភពីគេ ចិត្តមួយទៀតកំពុងតែស្ដីបន្ទោសខ្លួនឯងមិនឈប់ បើសិនជានាងមិនខលទៅរំខានគេពេលគេកំបុងបើកឡានទេក៏ប្រហែលជាគ្មានឧប្បត្តិហេតុនេះកើតឡើងដែរ នាងជាមនុស្សនាំសំណាងអាក្រក់អោយគេមែនដែរទេ ??
« អ្នកនាងសុំចាំនៅទីនេះសិន លោកដុកទ័រកំពុងតែវះកាត់អោយអ្នកជម្ងឺនៅខាងក្នុង... »
« ហឺ... » នាងតូចឈររេរានៅខាងមុខបន្ទប់សង្គ្រោះ កែវភ្នែកសម្លឹងចំទៅរកបុរសជាប្ដីដែលកំពុងតែដេកស្ដឹងនៅលើគ្រែ មានគ្រូពេទ្យច្រើននាក់នៅឈរអមខាងគេ នឹងធ្វើការវះកាត់ ដៃតូចម្ខាងលើកឡើងខាំ ភ្នែកងាកឡេងឡង់សម្លឹងមើល ទឹកភ្នែកហូរកាត់កន្ទុយភ្នែក បង្ហាញពីអាការៈភ័យព្រួយទៅកាន់ជុងហ្គុក ព្រោះនៅពេលមានហេតុការណ៍កើតឡើងអម្បាញ់មិញនេះ នាងជាអ្នកលឺសម្លេងស្រែករបស់គេច្បាស់ខ្លាំងណាស់ ។
« អ្នកនាងតូច , អង្គុយចុះសិនមកអ្នកនាង អ្នកប្រុសជុងប្រាកដជាមិនអីនោះទេ » ម៉ែដោះកាន់ស្មារបស់ហ្វា មុននឹងអង្អែលស្រាលៗរួចក៏នាំហ្វាទៅអង្គុយនៅកន្លែងកៅអីរង់ចាំ... ជើងតូចស្រឡូនបោះជំហានដើរទៅតាមការនាំរបស់ស្ត្រីចំណាស់ អង្គុយចុះនៅលើកៅអីក្បែរនោះ ភ្នែកងាកសម្លឹងមើលទ្វារជារឿយៗ ដៃម្ខាងលើកមកខាំមិនឈប់ អាការៈនាងតូចនៅពេលនេះវាគួរអោយអាណិតជាពន់ពេក នាងក៏មានរបួសតែនាងមិនបានខ្វល់ពីខ្លួនឯងទាល់តែសោះ ចិត្តគិតតែពីគេម្នាក់គត់ ។
YOU ARE READING
បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )
Romanceយ៉ាងណាក៏យើងមិនអាចស្រឡាញ់នាងដែរ ផាក ហ្វាមី