5 month later
" បងទៅធ្វើការហើយណា៎ "
" អឺម ថែរក្សាខ្លួនផង ហើយកុំភ្លេចញ៊ាំអាហារដែល
អូនបានរៀបចំអោយផងណា៎លឺទេ? " នាងតូចកំពុងតែមាន
ពោះមានពុង តែបែរជាចេញមកខាងក្រៅជូនដំណើរប្ដីទៅ
រកឡាន , ជីមីនប្រាប់នាងហើយថាមិនបាច់ជូនដំណើរគេ
មកទេ តែនាងមិនស្ដាប់ទាល់តែសោះ !!" អូនចូលទៅខាងក្នុងវិញទៅនៅខាងក្រៅត្រជាក់ខ្លាំង
ណាស់ណាស៊ូ !! ប្រយត្ន័ផ្ដាសាយណា..បងទៅហើយ " គេ
ថើបថ្ងាសប្រពន្ធបន្តិច ញញឹមដាក់នាងមុននឹងចេញទៅ ។" អញ្ជើញចូលទៅខាងក្នុងទៅអ្នកនាង " ស៊ូណានៅ
ឈរខាងក្រៅចាំទាល់តែជីមីនចេញឡានផុតពីភូមិគ្រឹះទើប
នាងចូលទៅខាងក្នុងវិញ ដោយមានអ្នកបម្រើម្នាក់តាមទៅ
ជាមួយនាង ចាំជួយគ្រានាងព្រោះនាងជិតគ្រប់ខែហើយ
នៅចាំរាប់តែថ្ងៃប៉ុណ្ណោះ !!" មិនអីទេ ខ្ញុំអាចឡើងទៅខាងលើដោយខ្លួនបាន "
" អ្នកនាងស៊ូច្បាស់ហើយមែនទេ?" ស៊ូណាងក់ក្បាល
ដៃលូកកាន់បង្កាន់ដៃជណ្ដើរឡើងទៅជាន់ខាងលើដោយ
ខ្លួនឯងមិនចាំអោយអ្នកបម្រើជួយឡើយ , ដៃតូចស្រឡូន
លូកបើកទ្វារបន្ទប់ មុននឹងដើរនាំរាងកាយចូលទៅខាងក្នុងបន្ទប់..." ជាអីនឹង ? " ស៊ូណាក្រឡេកឃើញមានប្រអប់ពណ៌
ក្រហមមួយនៅលើពូក នាងដើរមួយៗសម្ដៅទៅរកវា ភ្នែក
សម្លឹងមើលមួយសន្ទុះទើបដាច់ចិត្តបើកវាឡើង រួចក៏ភ្ញាក់
ផ្អើលព្រោះវាជាខ្សែករ..Ring Ring
" អូនបានឃើញហើយមែនទេ ? " ជីមីនខលមកគ្រាន់
តែស៊ូណាលើកឡើងមិនទាន់បាននិយាយផងគេក៏សួរមុន
បាត់ទៅហើយ , ស៊ូណាលើកវាយកមកកាន់ ក្នុងចិត្តមាន
មន្ទិលហេតុអីក៏សុខៗគេទិញអោយនាងបែបនេះ ?" បងជាអ្នកទិញវាមែនទេ ? "
" ពិតមែនហើយ ! អូនមិនពេញចិត្តមែនទេ ? " ស្ដាប់
មើលសម្លេងរបស់គេទៅដូចជារាងអន់ចិត្តបន្តិចដែរ កាលបើ
ស្ដាប់មើលស៊ូណានាងដូចជាមិនបានរំភើបអ្វីសោះ !!" មិនមែនទេ , អូនគ្រាន់តែឆ្ងល់តើ ព្រោះនៅសុខៗ
បងក៏ទិញអោយអូនបែបនេះ មិនដឹងជាក្នុងឱកាសអីផង "
ESTÁS LEYENDO
បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )
Romanceយ៉ាងណាក៏យើងមិនអាចស្រឡាញ់នាងដែរ ផាក ហ្វាមី