ភាគទី ៤២

321 23 0
                                    

       នៅក្នុងបន្ទប់អ្នកជម្ងឺដែលស្ងាត់ជ្រងំនោះក៏ប្រែទៅជាអ៊ូអរជាមុនបន្តិច ដោយសារតែមានអ្នកមកសួរ សុខទុក្ខ , ជុងហ្គុកនាំប៉ារបស់គេនឹងមីងរបស់គេចូល មកខាងក្នុង អង្គុយនៅលើសាឡុងក្បែរនោះ !

       " លោកពូ ? " ស៊ូណាលាន់មាត់បន្តិច កាលបើ បានឃើញវត្តមានរបស់លោកចនមកសួរសុខទុក្ខនាង មិនដឹងថាគាត់រួចពីការឃុំឃាំងនោះតាំងពីពេលណាឡើយ !

       " កូនស្រីយ៉ាងមិចទៅហើយ ? មិនអីទេមែន ទេ ? ក្នុងខ្លួនធម្មតាទេមែនទេ ? " លោកចនសួរជាច្រើនសំណួរទៅកាន់ស៊ូណា នាងសើចបែបមិនសូវសមបន្តិច ត្បិតនាងក្រឡេកឃើញទឹកមុខអ្នកជាប្ដីរបស់នាងនោះ គេហាក់ដូចជាមិនសូវជាសប្បាយចិត្តជាមួយនឹងវត្តមាន
របស់លោកចនឡើយ តែគេមិននិយាយឡើយ ។

       " ខ្ញុំមិនអីទេ លោកពូកុំបារម្ភអី ! ចុះលោកពូវិញ ? សុខភាពធម្មតាទេមែនទេ ? " ស៊ូណាសួរទៅគាត់ លោកចនងក់ក្បាលទាំងញញឹម ។

       កំឡុងពេលលោកចនកំពុងនិយាយជាមួយគ្នាលោកគ្រីស្ទីណាក៏ចូលមកជិតគ្រែរបស់ស៊ូណា គាត់ធ្វើអោយនាងភ្ញាក់កាលបើបានឃើញគាត់នៅទីនេះ

       " អ្នកមីង ? អ្នកមីងមកតាំងពីពេលណា ? "

       ឃើញស៊ូណានិយាយដូចជាធ្លាប់ស្គាល់គាត់ ជីមីន ជេសសីនឹងជេគក៏នាំគ្នាសម្លឹងមុខគ្នាទាំងមិនយល់ នាងធ្លាប់ស្គាល់គ្នាតាំងពីពេលណាមក ?

       " គាត់ជាអ្នកដែលមើលថែខ្ញុំនឹងជុងកាលពីនៅឯបរទេស.. ហើយអ្នកមីងមកតាំងពីពេលណា? មកលេងជាមួយនឹងជុងហ្គុកមែនទេ ? " ស៊ូណាញញឹមឡើង នាង សប្បាយចិត្តដែលបានឃើញវត្តមានរបស់គាត់នៅទីនេះ !

       " គឺមីងមានការងារត្រូវចុះមកកូរ៉េនេះ មីងធ្វើការងារស្មគ្រ័ចិត្តនៅមន្ទីរពេទ្យនេះឯង តែថាមីងខានឃើញក្មួយប៉ុន្មានឆ្នាំមកហើយ នឹកណាស់ "

" ហឺម អ្នកមីងប្រហែលជាហត់នឿយ ត្រូវហោះហើរ
ពីស្រុកឆ្ងាយមកធ្វើការស្មគ្រ័ចិត្តដល់កូរ៉េបែបនេះ និយាយ
ចឹងពេលណាទើបចប់ការងារទៅអ្នកមីង ?? " លោកស្រី
គ្រីស្ទីណាគាត់ញញឹម អង្គុយចុះក្បែរគ្រែរបស់ស៊ូណា រួច
ក៏លើកដៃអង្អែលក្បាលនាង

បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )Dove le storie prendono vita. Scoprilo ora