ភាគទី២៣

402 26 0
                                    

នៅតាមផ្លូវជុងហ្គុកបើកឡានដោយស្ងៀមស្ងាត់ជាទីបំផុត គេមិនបាននិយាយស្ដីរឺក៏សួរនាងតូចដែលនៅអង្គយកៅអីម្ខាងទៀតឡើយ, កាយវិការរបស់គេបានធ្វើអោយលីម៉ា, ប្រពន្ធក្រោយរបស់គេមានការងឿងឆ្ងល់ជាខ្លាំង !!!

« បងជុង.. បងមិនអីទេមែនទេ ? »

លីម៉ានិយាយទៅកាន់គេដោយប្រើសម្លេងស្រាលៗក្នុងចិត្តរាងស្ទាក់ស្ទើរក្នុងការសួរនាំគេ ដោយសារតែទឹកមុខគេដូចជាមានមន្ទិល មានចម្ងល់សង្ស័យច្រើនខ្លាំងណាស់ តាំងពីចេញពីផ្សារទំនើបមក ។

« បងមិនអីទេ !! » ជុងហ្គុកងាកមករកនាងបន្តិច មុននឹងហើបមាត់និយាយជាលើកដំបូង បន្ទាប់ពីស្ងៀមស្ងាត់អស់ជាងមួយម៉ោងមក ។

« អឺម បងប្រាកដទេ ?? » លីម៉ានិយាយ មុននឹងលូកទៅក្រសោបកាន់ដៃរបសជុងហ្គុក, នាយសម្លឹងមើលមុខនាង មុននឹងញញឹមបន្តិច ហើយបើកឡានបន្តទៅមុខទៀត !!!!


« គ្រី... គ្រីកុំរត់លឿនពេកកូន » សម្លេងស្រីតូចឃាត់កូនស្រីតូចដ៏សែនរពឹសរបស់ខ្លួនដែលកំពុងតែរត់ចុឡើងពេញក្នុងបរិវេណសួនច្បារធំទូលាយ !!

កាន់តែឃាត់គ្រីស្តាល់រត់កាន់តែលឿនទៅ នាងរត់ផងសើចកក្អឹកមិនឈប់ មានអ្នកបម្រើប៉ុន្មាននាក់នៅទីនោះ ចាំមើលអ្នកនាងតូចផងនឹងប្រឡែងជាមួយនាងផង ។

« ម៉ាមី ហិហិ » គ្រីស្ដាល់សើចផង ស្រែកហៅម៉ាក់របស់នាងផង ជេសសីអង្គុយសម្លឹងមើលកូនពីក្នុងផ្ទះកញ្ចុះតូចក្បែរនោះ ដៃកាន់អំបោះចាក់ នឹងកូនមួកតូចដែលនាងមានបំណងចាក់អោយកូនស្រីតូចរបស់ខ្លួនទុកជាកាដូថ្ងៃកំណើតអោយនាង ក៏ព្រោះថាគ្រីស្ដាល់នាងពេញចិត្តជាមួយនឹងអំណោយបែបនេះខ្លាំងណាស់ កាលពីឆ្នាំមុន !!!!

ដៃរឹងមាំលូកក្រសោបចង្កេះតូចស្រឡូនរបស់ជេសសីពីក្រោយ មិនបាច់គេនិយាយអីទេ គ្រាន់តែក្លិនទឹកអប់ប្រហើររបស់គេក៏ធ្វើអោយនាងតូចដឹងទៅហើយថាគេជាអ្នកណានោះ ។

« បងមកវិញហើយ ?? » នាងតូចបង្ហើរសម្លេងពី
ដើមករនិយាយជាមួយបុរសមានងារជាស្វាមីដែលទើបតែមកពីធ្វើការហត់នឿយរួច គ្រាន់តែបានអោបនាងគេក៏មានអារម្មណ៍ស្រស់ស្រាយតែម្ដង ។

បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )Où les histoires vivent. Découvrez maintenant