ជើងរឹងមាំរត់សម្ដៅមកកាន់អាគារមន្ទីរពេទ្យ ទឹកមុខបង្កប់ទៅដោយភាពភ័យខ្លាច ការព្រួយបារម្ភទៅកាន់នារីជាទីស្រឡាញ់ដែលកំពុងតែនៅក្នុងបន្ទប់សម្រាល !
" បងថ្លៃ ! " គ្រាន់តែជីមីនចូលមកដល់ភ្លាម ជុងហ្គុកក៏ប្រញាប់រត់មករកគេ ហើយហុចអាវនឹងម៉ាសដែលគ្រូពេទ្យបានអោយមកនោះ !
" ចូលទៅខាងក្នុងនោះ បងស្រីត្រូវការបង "
ជុងហ្គុកលូកកាន់ស្មារបស់ជីមីនបន្តិច អង្អែលស្មាគេស្រាល , ជីមីនដកដង្ហើមចេញចូលទាំងតានតឹង អារម្មណ៍គេនៅពេលនេះតានតឹងជាងប្រពន្ធដែលកំពុងតែត្រៀមនឹងសម្រាលនោះទៅទៀត , ភ្នែកងាកសម្លឹងមើលទៅជុងហ្គុកនឹងជេគបន្តិច មុននឹងបោះជំហានចូលទៅខាងក្នុង នាយទាំងពីរនាក់ក៏នៅរងចាំស្ដាប់ដំណឹងល្អនៅខាងក្រៅនេះ ។
" សង្ឃឹមថាគ្រប់យ៉ាងនឹងល្អប្រសើរទៅចុះ ! "
>>> INSIDE <<<
" ហឹក ហ្អាយឈឺ.. ឈឺណាស់ " គ្រាន់តែបើកទ្វារមកដល់ខាងក្នុងភ្លាម ជីមីនក៏បានលឺសម្លេងស្រែកយំយ៉ាងខ្លាំងរបស់ប្រពន្ធបាត់ទៅហើយ , គេប្រញាប់ទាញម៉ាសយកមកពាក់ ដើរសម្ដៅទៅរកស៊ូណា !
" ស៊ូ... ប្រពន្ធសម្លាញ់ ! "
" អឹក.. ហ្អឹក ហ្អឹក មីន ! អូនឈឺ.. អូនឈឺណាស់ " ស៊ូបែកញើសជោគខ្លួន មុខឡើងក្រហម មាត់ក្ដាប់ណែនទាំងឈឺចុកចាប់ ជីមីនចាប់ក្រសោបកាន់ដៃរបស់នាង មកឈរក្បែរប្រពន្ធ ដៃម្ខាងលើកអង្អែលក្បាលរបស់នាង និយាយលួងលោមនាងអោយឈប់ភ័យខ្លាច !
" ឈឺ... ហ្អាយ៎ !!! "
" គ្រប់យ៉ាងនឹងមិនអីទេស៊ូ.. បងនៅទីនេះជាមួយនឹងអូនហើយ កុំខ្លាចអី ហ្អឺម " បបូរមាត់អោនទៅថើបថ្ងាសនាងស្រាលៗ កាន់ដៃនាងកាន់តែជាប់ ងក់ក្បាលទាំងស្នាមញញឹម ទាំងមានមោទនភាពជាទីបំផុតជាមួយនឹងប្រពន្ធដើម្បីអោយគេមានសុភមង្គលនាងសុខចិត្តឈឺខ្លួន គេមិនដឹងថាគួរនិយាយបែបណាអោយសាកសមជាមួយនឹងការលះបង់របស់នាងនេះទេ !!
" ត្រៀមួចរាល់ហើយមែនទេ ?? អ្នកនាងស៊ូ ? "
" ហឺ.. មីន !! " ស៊ូណាហៅឈ្មោះអ្នកជាប្ដី លូកដៃកាន់ដៃគេជាប់ គ្រូពេទ្យស្រែកអោយសញ្ញាអោយនាង
តូចខំប្រឹងរមាត់ដើម្បីកើត ស៊ូណាប្រឹងឡើងបែកញើសជោគពេញក៏អស់ទៅហើយ !
YOU ARE READING
បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )
Romanceយ៉ាងណាក៏យើងមិនអាចស្រឡាញ់នាងដែរ ផាក ហ្វាមី