ភាគទី​ ២៨

373 22 0
                                    

« ឯងនិយាយថាមិច ?? » ស៊ូណាក៏ភ្ញាក់នៅពេលស្ដាប់
ប្អូនថ្លៃស្រីនិយាយពីរឿងបុរសប៉ុន្មាននាក់ដែលមករករឿង
នៅឯហាងអម្បាញ់មិញនោះ ជាមួយនឹងការប្រដៅដ៏ចាស់
ដៃរបស់នាង !!!

« ហើយឯងទៅដឹងមកពីណា ? » ជីមីនក៏ឆ្ងល់ដែរ ពួក
គេទាំងពីរនាក់ប្ដីប្រពន្ធសម្លឹងមើលមុខគ្នា ពួកគេដូចជាមិន
បាននិយាយប្រាប់ទៅនាងទេ មិចក៏នាងដឹង ? មួយស្របក់
ពួកគេក៏ងក់ក្បាលដាក់គ្នា មុននឹងងាកសម្លឹងមើលកូនស្រី
ខ្លួនភ្លាម ព្រោះថាមានតែនាងប៉ុណ្ណោះដែលនៅទីនេះ បើ
សិនជាមិនមែនជានាងទៀត វាកាន់តែចម្លែកហើយ ។

« គឺ.. ជីណាឃើញពួកពូអស់នោះធ្វើមិនសមរម្យទាល់
តែសោះ ហើយ.. » ជីណាដើរមករកហ្វាមី មុននឹងឡើង
អង្គុយលើសាឡុងក្បែរម៉ាក់មីងតូច អោបដៃនាងជាប់ ភ្នែក
សម្លឹងមើលប៉ាម៉ាក់ទាំងនៅរលីងរលោងនៅឡើយ ។

« គឺ ល្អហើយដែលជីណាបានប្រាប់ខ្ញុំនោះ ព្រោះថា
មនុស្សប្រភេទនេះចាត់ការដោយធម៌ត្រជាក់មិនបាននោះ
ទេ បែបរបៀបក្ដៅគគុកដូចជាអណ្ដាតភ្លើងទើបសាកសម
នឹងពពួកមនុស្សរោគចិត្តដូចជាពួកវា »

« ម៉ាក់មីងតូចនិយាយត្រូវណាស់ » ជីណាអោបហ្វាមី
ទះដៃគ្នា ដូចជាត្រូវដងត្រូវផ្លែគ្នាខ្លាំងណាស់ទាំងពីរនាក់នេះ
ជីមីននឹងស៊ូណាសម្លឹងមើលទៅពួកគេទាំងពីរនាក់មុននឹង
ក្រវីក្បាលដូចជាចង់សើចបន្តិចអីបន្តិច , បើជីមីននេះវិញណាតាំងពីមានរឿងមកគេអោបកាន់ស្មានាងជាប់រហូតមិន
លែងទាល់តែសោះ ។

« ហើយពួកបងផ្អែមល្ហែមទៅណានឹង ? មើលដៃបង
មីនចុះ អោបជាប់មិនរបេះទាល់តែសោះណ៎ » ហ្វាមីងាក
ចាប់អារម្មណ៍ឃើញបងប្រុសអោបប្រពន្ធជាប់មិនលែង នាង
ក៏និយាយញ៉ោះតែម្ដង , ស៊ូណាងាកមើលទៅជីមីនបន្តិច
ប្រាប់អោយគេលែងស្មារបស់នាង តែគេមិនព្រមទាល់តែ
សោះ !!!

« ពួកបងត្រូវគ្នាវិញទៅ ត្រឡប់ទៅភូមិគ្រឹះពួកយើង
វិញទៅ ជីហូនៅទីនោះគេនឹកម៉ាក់គេខ្លាំងណាស់ បើទោះ
ជាបងហត់នឿយចិត្តយ៉ាងណាក៏ដោយ តែបងគួរតែយល់
ដល់ចិត្តកូនតូចដែលត្រូវការភាពកក់ក្ដៅផង កុំអោយពួកគេ
នៅឯកាអី .. ប្រញាប់ទៅវិញទៅ ទាន់រឿងទាំងអស់វាមិន
ទាន់ហួសទៅ !!! »

បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )Where stories live. Discover now