ភាគទី​ ៤៧

392 16 0
                                    

                             Episode 47

" ខឹងនឹងបងរឿងអីហាស៎ ? ហ្វាលឺបងសួរទេនៀក៎ ? " ជុង
ហ្គុកដើរបោះជំហានចូលមកក្នុងតាមប្រពន្ធ ហ្វាអនុញ្ញាតឲ្យ
គេចូលមកខាងក្នុងបន្ទប់តែនាងមិននិយាយរកគេសូម្បីតែ
មួយម៉ាត់សោះឡើយ នាងគិតថាគេនឹងចុះចាញ់រឺ ??

" ហ្វា !!! "

" កុំមករំខានបានទេ ? ខ្ញុំអោយលោកចូលមកដល់ខាងក្នុង
បន្ទប់របស់ខ្ញុំហើយលោកនៅចង់បានអីទៀតទៅចន ជុង
ហ្គុក ?? មនុស្សលោកចូលចិត្តនិយាយញ៉ែបប្រែស៊ាំញ៊ាំ
ចឹងមែនដែរទេ ?? " នាងតូចដើរចូលមករកគ្រែដេកទម្លាក់
ខ្លួនដេកនៅលើគ្រែមិននិយាយអីទៀតឡើយ ចិត្តនៅនឹក
ខឹង នឹកឃើញដល់រូបភាពដែលគេគេចពីបន្ទប់ទៅអោប
គ្នាជាមួយនឹងស្រីផ្សេងនៅខាងក្រោមនោះ ។

" បងធ្វើអីខុសទៀតហើយ ? អូននិយាយទៅមើលហ្វាបង
ធ្វើអីអោយអូនទាស់ចិត្តទៀតហើយ ? " ជុងហ្គុកទម្លាក់ខ្លួន
អង្គុយចុះនៅក្បែរនាងអោបនាងពីក្រោយជាប់មិនលែង គេ
ដឹងត្រឹមថានាងខឹង តែមិនដឹងថាមកពីមូលហេតុអ្វី ។

" មើស៎ !យកដៃចេញទៅកុំមកប៉ះទៅអោបស្រីរបស់លោក
ទៅកុំមកប៉ះសាច់ខ្ញុំ !!! " ហ្វាមីបេះដៃគេចេញខិតកិលខ្លួន
រក្សាគម្លាតអោយឆ្ងាយពីគេ ។

" អូននិយាយអី ? បងមិនយល់ទេនេះ !!! បង..អូ " និយាយ
បានតែប៉ុណ្ណេះជុងហ្គុកក៏ស្រាប់តែនឹកឃើញដល់ការជជែក
សន្ទនាគ្នាជាមួយនឹងលីម៉ានៅខាងក្រៅគេពិតជាបានអោប នាងពិតមែន តែជាការអោបលួងលោមក្នុងនាមជាប្អូនស្រី
តែប៉ុណ្ណោះ មិនមែនជាក្ដីស្រឡាញ់ ក៏ព្រោះតែចិត្តបេះដូង
គេនៅពេលនេះបានប្រគល់អោយហ្វារួចស្រេចអស់ទៅ
ហើយ គ្មានសល់ចំណែកអោយអ្នកណាទៀតនោះទេ ។

" លោកជាអ្នកធ្វើដោយខ្លួនឯង លោកច្បាស់ជាដឹងហើយ
មិនចាំបាច់អោយខ្ញុំនិយាយនោះឡើយ ហ្អាយ៎ !! " ស្មានាង
ត្រូវបាតដៃក្រាស់លូកកាន់ជាប់ទាញអោយនាងបែរទៅរក
គេភ្លាម ទាំងនាងមិនទាន់បានត្រៀមខ្លួននៅឡើយ ។

" បងដឹងថាអូនខឹងនឹងបងរឿងអីហើយ ! រឿងបងអោបលីម៉ាមែនដែរទេ ?? ហ្អឹម... និយាយមកមើល " បបូរមាត់
ក្រាស់អោនឆ្មក់ថើបថ្ពាល់ទន់រលោងរបស់ប្រពន្ធ ទោះបីជា
នាងបដិសេធយ៉ាងណាក៏គេនៅតែបំពានដែរ ហេតុតែគេ
មានកម្លាំងយ៉ាងនេះទៅហើយ ។

បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )Où les histoires vivent. Découvrez maintenant