ភាគទី ៣៤

317 18 0
                                    

        « មិនពិតទេ !! មិនមែនជាហ្វា.. មិនមែនហ្វាទេ
មិនមែនប្រពន្ធខ្ញុំឡើយ » ជុងហ្គុកស្រែកឡើងលាន់
លឺពេញវិមាន  ខួរក្បាលវិលវល់អស់ គេទទួលយក
មិនបាននោះឡើយ !!!

        « ចៅហ្វាយ..ចៅហ្វាយ » អង្គរក្សនាំគ្នាស្រែក
ឡើង កាលបើជុងហ្គុកស្រាប់តែរត់ចេញទៅ ពួកគេ
បម្រុងចេញទៅតាម តែលោកចនក៏ឃាត់ពួកគេ ។

        « មិនបាច់ទេ , អោយគេបានទៅឃើញផ្ទាល់នឹងភ្នែកដោយខ្លួនឯងទៅ បើទោះបីជាពួកឯងខំប្រឹង
ឃាត់យ៉ាងណាក៏មិនបានផលនោះដែរ » អង្គរក្សនាំ
គ្នាឈរត្រង់ភ្លឹងដូចជាបន្ទាត់តាមបញ្ជារបស់លោក
ចន , បុរសចំណាស់ដកដង្ហើមធំបន្តិច មុននឹងឡើង
ទៅសម្រាកនៅជាន់ខាងលើទៅ ។

        Fami's house

        ឡានមួយបើកសម្ដៅមករកផ្ទះដែលកំពុងតែ
មានមនុស្សឈរពទ្ធ័ជុំវិញពីមុខទាំងអស់ នាំគ្នាឈរ
មើលសភាពគំនរផ្ទះដែលបន្សល់ទុកពីអគ្គិភ័យកាល
ពីពាក់កណ្ដាលអាធ្រាត ជាពេលវេលាដែលអ្នកគ្រប់
គ្នាកំពុងដេកលង់លក់ស្កប់ ក៏ដូចគ្នាជាមួយនឹងម្ចាស់ផ្ទះ
នេះដែរ សោកនាដកម្មគួរអោយរន្ធត់បំផុត កើតឡើង
ទៅលើម្ចាស់ផ្ទះកំសត់ដែលរស់នៅតែម្នាក់ឯង ។

        « លោក.. លោកចូលមិនបានទេ !! »
        « ប្រពន្ធខ្ញុំ.. ខ្ញុំចូលទៅរកប្រពន្ធខ្ញុំ » មាឌមាំ
ខ្ពស់ស្រាប់តែសម្រុកចូលទៅកាត់ខ្សែខណ្ឌ័ពណ៌
លឿងរបស់ប៉ូលីស ទើបត្រូវបានប៉ូលីសម្នាក់ឃាត់
ខ្លួនមិនអោយចូលទៅ តែជុងហ្គុកក៏គិតតែពីបោះជើង
ឈានចូលទៅ ទឹកមុខស្លេកស្លាំងដូចជាមនុស្សដែល
គ្មានឈាម បបូរមាត់និយាយតែពាក្យមួយម៉ាត់ថា
ប្រពន្ធៗ , ខ្ញុំចូលទៅរកប្រពន្ធខ្ញុំ !!!!

        « លោកចូលទៅមិនបានទេ ! ប្រពន្ធលោក ?
អ្នកនាងផាកមែនទេ? នាងបាត់បង់ជីវិតទៅហើយ
ចូលរួមសោកស្ដាយផង.. ខាងគ្រួសារ.. ហ្អឹស »

        ប៉ូលីសដែលចូលទៅឃាត់នោះក៏ត្រូវជុងហ្គុក
ម៉ាត់មួយកណ្ដាប់ដៃដួលខ្ពោកនៅលើដី ប៉ូលីសពីរបី
នាក់ទៀតក៏ប្រញាប់រត់មកចាប់ក្រៀកជុងហ្គុកជាប់

        « ឯងមានសិទ្ធិស្អីមកថាប្រពន្ធយើងស្លាប់ ?
ប្រពន្ធយើងនៅមិនទាន់ស្លាប់ទេ... ហ្វាមិនបានស្លាប់
នោះទេ !!! ហ្អាយ » ជុងហ្គុកស្រែកឡើងមួយអស់
សម្លេងនៅទីនោះ ជង្គង់លុតចុះគ្រឹបនៅលើឥដ្ឋ ទឹក មុខប្រែជាស្រពោនក្រៀមក្រោះ តំណក់ទឹកថ្លាហូរ
កាត់ផែនថ្ពាល់របស់នាយទាំងបានគ្រោងទុក !!

បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )Where stories live. Discover now