រាងកាយមាំមួនដេកធ្មឹងនៅលើសាឡុងក្នុងបន្ទប់ទទួល
ភ្ញៀវ ដោយហេតុថាគេមានមាឌធំទើបហ្វាមិនអាចយកគេ
ទៅខាងលើបាន មានតែរៀបចំអោយគេដេកទីនេះ ។« ហ្អឺម » សម្លេងដំណកដង្ហើមបន្លឺចេញពីដើមកររបស់
អ្នកដែលដេកស្ដឹងទាំងគ្មានកម្លាំងកំហែងនោះ ត្របកភ្នែកក៏
បើកឡើងស្របជាមួយក្រសែភ្នែកសម្លឹងមើលបែកផ្សែង
ពិភពលោកហាក់ដូចជាក្រឡាប់ចាក់ វិលត្រឡប់ត្រឡិនអស់
ជុងហ្គុកទើបតែច្រត់ដៃនឹងសាឡុងបានម្ខាងក៏ស្រាប់តែដួល
ជ្រុលធ្លាក់ចុះមកដល់លើឥដ្ឋការ៉ូ ។« ហ្អឹស អូយ៎ !!! » ជុងហ្គុករអ៊ូរទាំទាំងការឈឺចាប់ នៅ
ពេលនេះគេឈឺទាំងកាយ ឈឺទាំងចិត្តថែមទៀត បាត់នាង
ទៅណា ? បាត់ប្រពន្ធគេទៅណា ? ហេតុអីក៏ក្រោកមកមិន
ឃើញនាងទៀតហើយ ??« ហ្វា !! ហ្វា ?? »
ជុងហ្គុកស្រែកហៅនាងតូច ស្របពេលដែលទ្វារបន្ទប់
នៅក្បែរនោះបើកឡើងមកល្មម , ហ្វាមីគ្រាន់តែក្រឡេក
ឃើញគេកំពុងដួលនៅលើឥដ្ឋ នាងក៏ប្រញាប់ទុកកន្សែង
សើមដែលនាងប្រើសម្រាប់ជូតសម្ងួតសក់នោះមួយឡែក
សិន រហ័សរហួនមកលើរាងកាយធំអោយក្រោកឡើងទាំង
លំបាក ខ្លួនតូចមួយត្រូវទ្រទម្ងន់របស់បុរសមាឌប៉ុនក្របី ។« ហ្វា !! »
« ហ្អឺម » ហ្វាមីដកដង្ហើមតឹងចិត្ត គ្រាន់តែគេដឹងខ្លួនមក
ភ្លាម នាំទុក្ខដល់នាងតែម្ដង !! ហ្វាមីគ្រាគេទម្លាក់នៅលើ
សាឡុងវិញ ទាំងមិនមើលមុខរបស់គេទាល់តែសោះ គេតែ
ម្នាក់ជាអ្នកដែលសម្លឹងមើលនាង !!រាងតូចទាញគេអោយដេកនៅលើសាឡុងវិញ ដៃតូច
ស្រឡូនលូកស៊កពីក្រោមករ របស់នាយទាញខ្នើយទ្របពី
ក្រោមករគេ ក្លិនខ្លួននាងហោះហើរពេញច្រមុះរបស់ជុង
ហ្គុកចង្កេះតូចមួយក្ដាប់ឃើញហើយចង់តែអោបកៀកកិត
ខ្លួនតែម្ដង ។« ហាមាត់ ! »
« ហ្អឹម ? » ជុងហ្គុកសម្លឹងមើលមុខរបស់ហ្វាទាំងមិន
យល់ នាងអោយគេហាមាត់ធ្វើអីទៅ ??« ខ្ញុំវាស់កម្ដៅអោយលោក » ហ្វាមីសម្លក់គេ ដៃតូច
ម្ខាងកាន់ច្របាច់អោយនាយបើកមាត់ មុននឹងយកប្រដាប់
វាស់កម្ដៅចូលទៅក្នុងមាត់គេ ដៃតូចលើករុញទ្រូងអោយ
គេនៅស្ងៀម ជុងហ្គុកសម្លឹងមើលនាងរហូតមិនឈប់ ក្នុង
ចិត្តក៏លួចសប្បាយចិត្តដែលឃើញនាងយកចិត្តទុកដាក់ជា
មួយនឹងគេបែបនេះ !!!
VOUS LISEZ
បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )
Roman d'amourយ៉ាងណាក៏យើងមិនអាចស្រឡាញ់នាងដែរ ផាក ហ្វាមី