ភាគទី១០

657 23 0
                                    

« ហឹកហឺ... »
« អឹស... បងសម្លាញ់ !!! »

« ហឹកហឺ.. ចេញទៅ » នាងតូចអង្គុយផ្អែកនឹងទ្វារបន្ទប់ ដៃទាំងសងខាងលើកឡើងខ្ទប់ត្រចៀកខ្លួនឯង ទឹកភ្នែកហូរស្រក់មកមិនឈប់ សម្លេងពួកគេថ្ងួចថ្ងូរយ៉ាងមានក្ដីសុខ តែវាដូចជាកាំបិតមុតស្រួចដែលចាក់ឆ្កឹះឆ្កៀលបេះដូងរបស់នាងតូចចឹង , គេធ្វើបែបនេះធ្វើអី ? គេចង់សម្លាប់នាងដោយវិធីនេះមែនដែរទេ ? គេក៏ដឹងថានាងគិតយ៉ាងមិចជាមួយនឹងគេមែនដែរទេ ?? បើមិនចឹងនាងមិននៅទ្រាំជាមួយគេរហូតមកដល់ពេលនេះទេ !!!

« ហឹកហឺ.. » ដៃខ្ទប់ត្រចៀកឡើងក្រហមស្លឹកត្រចៀក ភ្នែកឡើងហើមក្រហមសឹងតែស្រក់ឈាមទៅហើយ ទ្រូងខាងឆ្វេងចុកផ្សាស្ទើរដាច់ខ្យល់ស្លាប់ បើនាងរើសនាងសុខចិត្តស្លាប់ប្រសើរជាងនៅឈឺបែបនេះ ។

ភ្នែកបើកឡេងឡង់សម្លឹងមើលជុំវិញខ្លួន វាងងឹតស្លុប ដៃលូករាវចុះរាវឡើងដើម្បីរកអ្វីមកផ្ទប់ត្រចៀក តែមិនមានអ្វីឡើយ តែមួយសន្ទុះនាងក៏រាវប៉ះជាមួយនឹងថង់មួយដែលនៅក្បែរនោះ ។

« ថ្នាំ.. ថ្នាំ » ដៃតូចញ័រទទ្រើតលូកប៉ះកំប៉ុងថ្នាំ មុននឹងបើកគម្របវាទាំងញីញ័រ ថ្នាំធ្លាក់ខ្ចាយមកពេញដៃរបស់នាង , ហ្វាមីព្យាយាមញាត់ថ្នាំលេបចូលក្នុងមាត់ មានប៉ុន្មាននៅក្នុងដៃនាងលេបទាំងអស់ មិនបានគិតថាវានឹងមានបញ្ហានោះទេ សំខាន់នៅពេលនេះក្នុងខួរក្បាលនាងមានរឿងតែម៉្យាងប៉ុណ្ណោះ....

« ឈប់ទៅ , ហឹកហឺ.. ខ្ញុំមិនចង់លឺទេ ហឺ » ដៃទាំងសងលើកខ្ទប់ត្រចៀកជាថ្មី ក្រវីក្បាលជាច្រើនដង ក្នុងបំពង់ករ ក្រពះចាប់ផ្ដើមចុករមួលធ្វើទុក្ខ បែកពពុះមាត់ហូរមកតាមមាត់ ត្រចៀកហឹងស្ដាប់អ្វីលែងលឺ រាងកាយទន់កន្ត្រាក់ មុននឹងដួលគ្រេងទៅលើឥដ្ឋ ស្របពេលសម្លេងនោះនៅលើល្ហៀងៗពីខ្លាំងទៅជាតិចៗ ហ្វាញញឹមបន្តិច មុននឹងបិទភ្នែកខ្លួនឯងទៅ ។

...

« ហឹម !!! » ត្របកភ្នែកស្ដើងបើកឡើង បន្ទាប់ពីដេកសន្លប់នៅលើគ្រែអស់មួយយប់មួយថ្ងៃមក ហ្វាមីងាក
សម្លឹងមើលសារ៉ូមដែលគេចាក់បន្តោងអោយនាង មុននឹងដកដង្ហើមធំ ។

បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )Donde viven las historias. Descúbrelo ahora