ភាគទី១៧

573 29 0
                                    

ជុងហ្គុកទាញកន្សែងជូតសក់អោយប្រពន្ធស្រាលៗ ឯនាងតូចឯណោះវិញអង្គុយអង្កុញជើងដាក់នៅលើកៅអីដៃទាំងសងខាងអោបជង្គង់ខ្លួនឯង ទឹកមុខស្លក់មិននិយាយស្ដីអ្វីទាល់តែសោះ ។

« ហ្វា... » ជុងហ្គុកហៅឈ្មោះនាងស្រាលៗ ដៃដែលជូតសក់ហ្វាក៏ទម្លាក់ចុះមកកាន់ស្មារបស់នាង តែហ្វាមិនមានអាការៈតបតរអ្វីសោះ នាងបានតែអង្គុយស្ងៀមមិននិយាយអ្វី មិនឆ្លើយតបអ្វីទាល់តែសោះ គេនិយាយជាមួយនាងយ៉ាងណាក៏គ្មានបានការដែរ , ជុងហ្គុកដកដង្ហើមធំទាំងតឹងណែនក្នុងទ្រូង ដៃលូកទាញកៅអីអោយហ្វាមីបែរមករកគេ មុននឹងបន្ទន់ជង្គង់អង្គុយចុះទល់មុខរបស់នាង ។

« ហ្វា...អូនស្ដាប់បងនិយាយដែរទេ ? បង.. បងសុំទោស !!! បងធ្វើខុសជាមួយនឹងអូនច្រើនពេកហើយ ច្រើនលើសពាក្យសុំទោសទៅទៀត !!! បង.. » ជុងហ្គុកនិយាយទាំងអួលដើមករ បបូរមាត់ញ័រទទ្រើត ដៃទាំងសងខាងលូកកាន់ថ្ពាល់របស់ហ្វា...

« ហិ.. ជុង ! » ហ្វាមីសម្លឹងចំកែវភ្នែកទន់ខ្សោយរបស់នាយ នាងលើកចិញ្ចើមមុននឹងលូកដៃម្ខាងកាន់ថ្ពាល់របស់ជុងហ្គុកបើកភ្នែកម៉ក់ៗ ញញឹមឡើង !!! ពេលនេះនាងជាអ្នកញញឹមគេជាអ្នកយំ.. កាលពីមុនគេជាអ្នកពេញចិត្តស្ដាប់សម្លេងយំដ៏ឈឺចាប់របស់នាងតែពេលនេះវាប្រហែលជាកម្មតាមស្នងគេហើយ..គេសាកសមនឹងទទួលវាហើយត្រូវទេ ??

« ហ្វា... សន្យាជាមួយបងបានដែរទេ ? កុំធ្វើបែបនេះទៀតអី ! កុំព្យាយាមចាកចេញពីបងដោយវិធីនេះអី.. បើអូនចាកចេញទៅតាមកូនម្នាក់ទៀត ចុះបង ? អូនចង់ទុកអោយបងនៅបៀមជាប់វិប្បដិសារីម្នាក់ឯងមែនទេ ? ទោះបីជាមានរឿងអីកើតឡើង បងនឹងមើលថែអូន បងមិនដោះលែងអូនជាដាច់ខាត ហ្វា !!!! »

« ហឺ... » ហ្វាសម្លឹងមើលមុខគេ បបូរមាត់ញញឹមជាប់មិនយល់ពីអ្វីដែលគេបាននិយាយឡើយ ស្ដាប់អ្វីលែងយល់អស់ហើយ , ដៃតូចស្រឡូនទាំងសងខាងលូកចាប់កាន់ទាញថ្ពាល់របស់ជុងហ្គុកទាញចុះទាញឡើង ទាំងញញឹម....

« ទឹកថ្លាៗហូរពីភ្នែក ? ជុងយំ ? ហឺ.. » ទឹកភ្នែកស្រក់តក់នៅលើមេដៃរបស់ហ្វាដែលកាន់ថ្ពាល់គេនោះ ពិតមែនជុងហ្គុកយំ !! គេយំនៅពេលដែលនិយាយជាមួយនាង យំដែលត្រូវមកអង្គុយមើលនាងធ្លាក់មកក្នុងសភាពបែបនេះ ដោយសារតែគេ គឺគេជាអ្នកបង្កឡើងគ្រប់បែបយ៉ាង !!!!

បង្ខាំងចិត្ត ( រដូវកាលទី ០២ - ស៊េរី កំហឹងប្រហារស្នេហ៍ )Donde viven las historias. Descúbrelo ahora