សម្លេងសន្ទនាកំពុងតែបន្លឺឡើងនៅក្នុងបន្ទប់ធំមួយដែលធ្វើអំពីឈើក្រញូងនៅលើកោះដាច់ស្រយាល ដោយមានបុរសរូបរាងសង្ហារពីរនាក់កំពុងតែតានតឹងអារម្មណ៍ ប៉ុន្តែម្នាក់ជា ចាហ្វាយនាយ ឯម្នាក់ទៀតគឺជាកូនចៅ ។
<<លោកនាយ តើត្រូវទៅទីក្រុងថ្ងៃស្អែករឺទាន?>>
<<ទៅមិនទាន់បានទេ ប៉ុន្មានថ្ងៃនេះអាចនិងមានព្យុះធំ ដូចច្នេះចាំសិនទៅ>>
សម្លេងមាំ ទឹកមុខរាបស្មើរបង្ហាញមកដាក់កូនចៅ ថាវាជាវេលាមិនសមស្រប ក្នុងការធ្វើដំណើរតាមផ្លូវទឹក ម្យ៉ាងទោះមានសញ្ជាតិជាមនុស្សមានអំណាចតែមិនមែនមិនចេះខ្វល់ខ្វាយពីកូនចៅនោះទេ។
<<លើកនេះយើងទៅម្នាក់ឯងបានហើយ ត្រៀមតែរបស់ទៅ>> ឆុងគុក ងើបឈរពេញកម្ពស់ហើយបង្ហាញរាងរូវដ៏សែនសង្ហារមានមន្តស្នេហ៏បន្តិចបន្តួចឡើង ជាមួយនិងទឹកមុខមាំជាប់ឥតប្រែ គេស៊កដៃចូលហោប៉ាវបោះជំហានវែងៗចាកចេញទៅបាត់ក្រោមការគោរពរបស់ នីលេ ដែលជាកូនចៅផ្ទាល់ខ្លួនរបស់គេ។
<<បាទលោកនាយ>> នីលេ ឆ្លើយដោយមានការព្រួយបារម្ភ លាយឡំជាមួយនិងចម្ងល់ដែលលើកជាសញ្ញាសួរ ហោះពេញខួរក្បាល ប្រតិបត្តការណ៏ចេញប្លន់លើកនេះធំដុំមិនចាញ់កាលមុនៗនោះទេ តែហេតុអីចាហ្វាយមិនអោយគេទៅជាមួយដូចរាល់ដង រឺ មានអ្វីលាក់ជាអាថ៌កំបាំងទេដឹង៕ត្រូវហើយ ឆងគុក អាបាឌី គេជាមេកើយធំបំផុតនៃពពួកចោរសមុទ្រលាក់មុខនៅលើកោះមួយក្នុង ប្រទេសស្វីស នេះ គេមានបទពិសោធន៏មិនចេះតិច គេធ្លាប់បានប្លន់កប៉ាល់ នាវា អ្នកជំនួញអស់រាប់រយមកហើយ អោយតែនរណាដែលហ៊ានឆ្លងកាត់ឈ្លានពានចូលទឹកដីរបស់គេ ទោះជាអ្នកនោះជា
មហាសេដ្ធី មានយសក្តិ អង្គរក្សឆ្វេងស្ដាំ ឆ្វាត់ឆ្វែងយ៉ាងណា ក៏មិនអាចរួចផុតពីកណ្ដាប់ដៃរបស់គេបានដែរ ម្យ៉ាងគេជា ជាមនុស្សដែលមានភាពមហសច្ចារ្យជាធំ នៅតំបន់នេះ ចង់បានអ្វីគឺត្រូវតែបាននិង ហើយក៍មិនងាយចុះចាញ់ដែរ ណាមួយគេមានឈាមជ័រជា ចោរសមុទ្រដូចច្នេះគេមិនដែលគិតថានិងចុះចាញ់ឧបសគ្គណាមួយដែរទោះជាត្រូវស្លាប់។[ម៉ោងដប់ពីរពាក់កណ្ដាលយប់ ]
វាជាម៉ោងដែលគ្រប់គ្នាចូលនិន្រ្ទាលង់លក់យល់សុបិនអស់ទៅហើយ ប្លែកអីតែរាងក្រាស់វ័យម្ភៃប្រាំបីឆ្នាំរូបនេះគេនៅសញ្ចឹកសញ្ចឹងសម្លឹងមើលផ្កាយដែលកំពុងរះ សម្ញែងខ្លួននៅលើមេឃាតែម្នាក់ឯងទៅវិញ គេដកដង្ហើមធំនៅពេលបានលឺ សម្លេងទឹករលកដែលបោកបក់មកប៉ះច្រាំងលឺសូរ <<ផឹបៗ>> យ៉ាងរណ្ដំ បូករួមជាមួយរៃយំលាក់ខ្លួននៅលើដើមឈើទៀតផងនោះ វាពិតបានបង្ករជាបរិយាកាសមួយយ៉ាងល្អប្រសើរសម្រាប់រូបគេ មើលទៅក៍ស្រស់ស្រាយបានមួយកម្រិតដែរ។
រាងខ្ពស់បញ្ឈប់គំនិតហើយឈានជើងអោយប៉ះទឹករលកដែលកំពុងបោកមករវិចៗ ស្រាប់តែទឹកភ្នែកនៃភាពនឹករលឹកក៏ហូរស្រក់មកដាបពេញថ្ពាល់ តាមពិតគេមិនគួរយំទេ គេគួរតែរឹងមាំជាងនេះ៕
YOU ARE READING
Malicious (The End)
Short Storyយើងមិនខ្វល់ថានាងជានរណាទេ សំខាន់នាងជាគ្នីគ្នារបស់មនុស្សដែលយើងស្អប់ ដូចច្នេះនាងត្រូវតែទទួលកម្មជំនួសពួកវា