Part 11

1.5K 87 0
                                    

រាងស្ដើងអស់ជំហ ដួលខ្ពោកទៅលើដីខណះត្របកភ្នែកទាំងគូប្រឹងបើកឡើងព្រឹមៗសម្លឹងមុខរបស់ ឆុងគុក មុននិងបិទមើលអ្វីលែងឃើញ ឯនាទីនេះ ប្រុសកម្លោះក៍ហាក់ភាំងដូចគ្នាមិននឹកស្មានថាត្រឹមតែកម្លាំងបាតដៃគេត្រឹមតែបន្តិចបន្តួចសោះអាចអោយនាងបាត់ស្មារតីបានងាយៗយ៉ាងនេះទេ ម្យ៉ាងអារម្មណ៍ដឹងខុសក៍វាកើតឡើងព្រមគ្នាដែរ មិនយល់ថាហេតុអីបានទៅជាដូចច្នឹង? តើគេពិតជាមានអារម្មណ៍ល្អលើនាងហើយរឺ? តែគេក៍មិនបដិសេធរឿងនៅថ្ងៃនោះដែរ គឺនៅថ្ងៃដែលគេបានប្រលោមស្នេហ៍ជាមួយនិងនាងកាលពីនៅលើកប៉ាល់នោះ ព្រោះគេជាមនុស្សតំបូងរបស់នាង ហើយអ្វីៗ គ្រប់យ៉ាងរបស់នាងជារបស់គេដោយសារតែឈាមស្រស់នៃស្រទាប់ផ្កាកុលាបរបស់នាងវាបានដក់ជាប់ដិតដាមជាការផ្ដាស់ប្ដូររសគ្នាជាមួយនិងនាគរាជរបស់គេរួចរាល់ទៅហើយ បើតាមគិត សាឌីរ៉ា គឺជាប្រពន្ធរបស់គេមិនមែនជាស្រីបម្រើដូចនាងៗឯទៀតនោះទេ។
"អ្នកនាងៗ អ្នកនាងយ៉ាងមិចហើយហឹកៗ"
នេម៉ា រត់ត្រសេបត្រសបមកយ៉ាងលឿនអង្រួនរាងកាយតូចដើម្បីអោយភ្ញាក់ឡើងវិញ ហើយ ឆុងគុក ដែលភាំងអស់បន្តិចក៍ស្រាប់តែសម្លឹងចុះទៅក្រោមហើយអោនខ្លួនត្រកងនាងឡើងនៅក្នុងដៃចាប់លើកឡើងសំដៅទៅរកបន្ទប់ ប៉ុន្តែក៍មិនភ្លេចបញ្ជាទៅ នេម៉ា
"អោយអ្នកបម្រើ មកបោកខោអាវផង"
"ចាសៗ លោកប្រុស"
មកដល់ខាងក្នុងភ្លាមគេក៍ទម្លាក់នាងថ្នមៗទៅលើគ្រែដោយមិនចាំយូ ហើយក៍ទាញផួយមកដណ្ដប់អោយនាងវិញ ដោយមិនភ្លេចគិតពីរឿងត្រូវធ្វើអ្វីបន្តទៀត ។
   ត្រូវហើយថ្ងៃនេះគេមានបំណងថាទៅផ្សារនៅឯកោះជិតនេះផង ព្រោះចង់ទៅមើលថាការរីកចម្រើនដោយការគ្រប់គ្រងរបស់គេវាយ៉ាងមិចហើយ ទទួលយកបានរឺទេ? ម្យ៉ាងនិងមានបំណងថាពង្រីកកោះទាំងនេះជាពីរចូលគ្នាអោយធំជាងមុនទៀតផង តែវាពិតជាពិបាកណាស់ព្រោះគេមាននាមជាចោរសមុទ្រលាក់មុខលាក់មាត់គ្មាននរណាដឹង ដូចច្នេះបើសិនជាមាននរណាដឹង គេអាចនិងត្រូវអ្នកនៅទីក្រុងចាប់ក៍ថាបានដែរ។
   "មើលនាងផង" ឆុងគុក ផ្ដាំទៅ នេម៉ា អោយថែទាំនាងព្រោះគេត្រូវទៅហើយ យ៉ាងហោចណាស់ក៍ពីរថ្ងៃដែរដែលគេនិងមកវិញ ហើយការដែលប្រាប់មិនមែនបានន័យថា នេម៉ា មិនមើលនាងនោះទេ គឺគេចង់បានន័យថាអោយស្រ្តីចំណាស់យកចិត្តទុកដាក់និងស្រីតូចខ្លាំងជាងនេះ ព្រោះគេធ្វើបាបនាងច្រើនមកហើយ មិនចង់អោយនរណាមកលូកលាន់ប៉ះពាល់នាងនោះទេ ម្យ៉ាងនាងឈឺផងទើបមិនចង់អោយនាងត្រូវវេទនាជាងនេះ ប៉ុន្តែមើលទៅគេវាប្រៀបដូចជាហូងហែងរបស់ទ្រព្យយ៉ាងអញ្ចឹង គេអាចធ្វើទារុណកម្មនាងបានតែអ្នកដទៃគ្មានសិទ្ធ នាងគឺជារបស់គេ របស់គេតែម្នាក់។
  "ចាសលោកប្រុសទុកចិត្តចុះ"
  "អញ្ចឹងខ្ញុំទៅហើយ ហាម សាឌីរ៉ា ទៅជួបនិងមនុស្សប្រុស"
  ស្រ្តីចំណាស់ងក់ក្បាលជាការឆ្លើយតប លាយឡំនិងការភ្ញាក់ផ្អើល រឺថា លោកប្រុសហួងហែងស្រីតូចនេះទេដឹង? មានចិត្តលួចស្រលាញ់នាងហើយរឺ? រឺក៍គ្រាន់តែបំភាន់ភ្នែកជាការបោកប្រាស់?
  និយាយរួចប្រុសកម្លោះក៍ចាកចេញទៅដោយមាន នីលេ ជាដៃស្ដាំដើរតាមពីខាងក្រោយ មិនតែប៉ុណ្ណោះនូវមានកូនចៅជាច្រើនទៀតដែលនៅចាំនៅលើទូក ។
"លោកប្រុសទូកត្រៀុមរួចរាល់ហើយទាន"
នីលេ ឧទានខណះគេចុះពីទូកមករៀបរាប់ប្រាប់ចាហ្វាយដែលកំពុងតែអង្គុយនៅមាត់ច្រាំង
"អ្អឺ តោះ"
ឆុងគុក ប្រាប់ទាំងមិនភ្លេចងាកមើលទៅខាងក្នុងផ្ទះវិញ តាមពិតគេក៍ចង់យក ស្រីក្រមុំទៅជាមួយនិងគេដែរ តែគេពិតមិនចង់អោយនាងដឹងពីសមាសភាគពិតរបស់គេឡើយ ប៉ុន្តែអ្វីដែលគេខ្លាចគឺ ខ្លាចនាងលួចរត់ហើយពេលគេមកវិញនិងមិនឃើញស្រមោលនាងដូចច្នេះគំនុំដែលគេគំមករាប់ឆ្នាំវានិងរលាយត្រឹមតែមួយប៉ព្រិចភ្នែកមិនខាន។
ក្រោយពីរាងក្រាស់ចាកចេញទៅផុត វាប្រៀបដូចជាការដកបន្លារាប់រយដើមចេញពីរាងកាយនារីតូចមិនខុសទេ នាងដឹងថាគេកំពុងតែចាកចេញទៅហើយព្រោះនាងភ្ញាក់ដឹងខ្លួនឡើងចំពេលគេកំពុងតែឡើងទូកហើយ នេម៉ា ក៍បានប្រាប់ថា ឆុងគុក ទៅកោះ តែនាងមិនក្រោកឡើងជូនដំណើរគេទេ ព្រោះខ្លាចថាវាប៉ះពាល់អារម្មណ៍គេធ្វើអោយគេក្លាយខ្លួនជាខ្លាកំណាចម្ដងហើយម្ដងទៀត។
"លោកប្រុសទៅបាត់ហើយអ្នកនាង"
"ហឹម ខ្ញុំដឹងហើយអគុណណាស់"
សាឌីរ៉ា ឆ្លើយតបទៅទាំងសម្លេងខ្សាវៗ គ្មានកម្លាំងមើលទៅនាងពិតជាទរុណទរាណាស់ ទឹកមុខវិញមិនខ្ចីញញឹមទេ ស្ងួតចែសដូចជាដីក្រៀមស្វិតតែម្ដង ស្រីក្រមុំងើបអង្គុយហើយទម្លាក់ជើងចុះទៅក្រោម ព្រោះចង់ទៅមាត់សមុទ្រស្រូបខ្យល់ខ្លះ ម្យ៉ាងពេលនេះមានសុរិយារៀបលិចបែបនិងក្រែងវាធ្វើអោយចិត្តនាងធូស្រាលខ្លះ។
នាងដើរបណ្ដើរសម្លឹងមើលទៅជើងមេឃបណ្ដើរ ហើយបាតជើងដែលគ្មានទ្រនាប់បានក៍នៅតែបន្តនៅលើដីខ្សាច់ទៅមុខជារឿយៗ ចំណែកឯក្នុងចិត្តក៍ចេះតែគិត គិតរហូតស្ទើរតែផ្ទុះខួរ នាងមិនដឹងថានាងគិតអ្វីចំពោះ ឆុងគុក ទេ តែនាងផ្លាស់ប្ដូរចរិកច្រើនណាស់ ពីមុននាងជាមនុស្សម្នាក់ដែលមាត់រឹង ពូកែតមាត់ ហើយឆ្នាស់ឆ្នើមណាស់មិនខ្លាចស្លាប់ឡើយ តែតាំងពីបានជួបគេនាងក៍ប្រែទៅជាខ្លាចរអា
គោរពគេ ខ្លាចពាក្យគំរាមកំហែងរបស់គេ ហើយខ្លាចគេខឹងទៀតផង តែថាមកពីនាងមិនចង់អោយគេធ្វើបាប?

Malicious (The End)Where stories live. Discover now