Part9 «ឈឺចាប់»

1.5K 89 0
                                    

                   នៅវេលាពេលព្រឹកថ្ងៃថ្មី រាងស្ដើងតូចកម្ពស់១.៥៥សង់ទីម៉ែត្រ កំពុងតែអង្គុយយោលជើងនៅលើគ្រែចាក់កន្សែងរូបផ្កាយ៉ាងញាប់ដៃ ព្រោះគ្មានការងារអ្វីធ្វើនិងគេទើបនាងចេះតែរកនេះរកនោះមកបំបាត់អផ្សុក ណាមួយកិច្ចការផ្ទះអីគឺសុទ្ធតែមានអ្នកបម្រើធ្វើហើយ តែមិនមែនថានាងមានចរិកខ្ពស់មិនចង់ជួយទេ តែមកពី នេម៉ា ហាមមិនអោយធ្វើ។

      សាឌីរ៉ា ឥលូវនេះនាងបានធូគ្រាន់បើបន្តិចហើយ
ស្ថិតក្នុងឈុតអាវយឺតពណ៌ផ្ទៃមេឃ សំពត់ពណ៌ខ្មៅវែងដល់កែងជើងអង្គុយសម្លឹងទៅទឹកសមុទ្រតាមបង្អួច ដែលទឹករលកកំពុងតែជោជន់ទៅមករវិចៗ ចំណែកឯ ស្លឹកឈើពណ៍ខៀវស្រងាត់រួមជាមួយនិងដុំថ្មធំៗ ខ្យល់ត្រជាក់ស្រេង ទើបនាងបណ្ដែតអារម្មណ៏តាមបរិយាកាសមួយពេលដែល ប៉ុន្តែ ស្រាប់តែមានសម្លេងមួយបោះមកយ៉ាងគំរោះរើយ ខណះចិត្តដែលស្រស់ថ្លាមុននេះក៍រលាយរលត់ដូចគ្នា។

"អត់ការងារធ្វើក៏ចូលចង្ក្រាន្តបាយខ្លះទៅ មកអង្គុយធ្វើឯងជំទាវស្អី"
ឆុងគុក ជ្រែងហោប៉ាវ ផ្ដោះផ្ដងពាក្យសម្ដីទៅនាង ទាំងទឹកមុខមាំ តែថានាងសាុំទៅហើយព្រោះមិនដែលឃើញមនុស្សឆ្កួតម្នាក់នេះចេះសើចនិងគេម្ដងផងនិង សង្សៃតែមុខងាប់បែនិងរាល់ថ្ងៃហើយ អញ្ចឹងតើបានជាធ្វើចោរសមុទ្រសម។
"អ្នកបម្រើលោកគគោកមិចមិនប្រើ"
រាងស្ដើងសម្លក់ទៅគេវិញ នេះខឹងចិត្តណាស់ទើបនិងងើបពីឈឺមិនទាន់បានប៉ុន្មានផង គេក៏មករករឿងទៀតហើយរឺ? នាងជាតុក្កតារឺ យ៉ាងណាបានជាមកធ្វើអោយនាងធុញទ្រាន់តែរហូត។
ប្រុសម្នាក់នេះពិតជា គួរអោយស្អប់!

"យើងចង់អោយនាងធ្វើមានបញ្ហាទេ?"
ប្រុសកម្លោះមុខមាំលើកចិញ្ចើមសួរ តាមពិតគេក៍ដឹងថានាងមិនទាន់បានសះស្បើយ ប៉ុន្តែគំនិតគេគឺចង់ប្រើនាងអោយនាងលំបាកច្រើកជាងមកត្រូវដេកសុីស្រួលដោយសារកម្លាំងញើសឈាមរបស់គេ។
"ហេតុអីជាខ្ញុំ" សាឌី ចង្អុលមកខ្លួនឯងយ៉ាងហួសចិត្ត នេះនៅមិននៅមកចង់ប្រើនាងមានគំនិតស្អីច្បាស់ណាស់ ចំណែក ឯ ឆុងគុក ក៍លួចសើចក្នុងចិត្តនិងទឹកមុខរបស់នាង តែក៍មិនបង្ហាញអោយឃើញដែរ។
"ចុះនាងគិតចង់ដេកស្រួលមែនទេ នៅទីនេះនរណាក៏មានការងារធ្វើដែរ នាងប្រុងនៅអង្គុយដូចព្រះនាងម្ចាស់ ចាំគេលើកដង្វាយមកថ្វាយរឺ"
រាងខ្ពស់នៅតែរក្សាទឹកមុខមាំ ខណះនាងក្រមុំខាំមាត់សម្លក់គេសឹងតែជ្រុះគ្រាប់ភ្នែក
"ក៏បាន"
ដោយមិនចង់នៅឈ្លោះតមាត់តសម្ដីជាមួយរាងក្រាស់បន្ត ស្រីក្រមុំក៍ងើបខ្លួនគ្រូកចូលផ្ទះបាយដោយមិនភ្លេចសម្លក់មុខគេមុននិងចាកចេញ ។
"យើងរងចាំស៊ុបរបស់នាង ស្រីបម្រើ"
គេញ៉ោះនាងឥតឈប់តែម្ដង ពេលនាងកាន់តែខឹង គេកាន់តែចង់សើច មិនយល់ថាថ្ងៃនិងកើតឆ្កួតស្អីមកនិយាយលេងសើចជាមួយនាងទៅកើតទាំងដែលរាល់ដងចង់តែវាយសម្លាប់។
"កំប្លែងដែលតើ ជែន សាឌីរ៉ា"

Malicious (The End)Where stories live. Discover now