Part 20

1.5K 43 0
                                    

រាងក្រាស់នៅតែញ៉ោះ រាងតូចមិនអោយផុតពីមាត់ហើយរឹតតែបានចិត្តនៅពេលចាប់ពិរុទបានថា សាឌីរ៉ា
កំពុងតែភ័យ នេះមិនដឹងថានាងគិតទៅដល់ដំណាក់កាលណាហើយនោះទេ មើលចុះញ័រខ្លួនដូចសត្វធ្លាក់ទឹកអញ្ចឹង អ្អេ! តែក៍ដូចមែនតើ ពេលនេះនាងក៍នៅក្នុងទឹកស្រាប់ហើយចូកប្រាណទៀត អាចថាជាសត្វដែរ តែជាសត្វមនុស្សហិហិ។
ទោះបីជាណញើតនិងពាក្យសម្ដីរបស់ប្រុសកម្លោះក៍ដោយប៉ុន្តែ ស្រីក្រមុំនៅតែខំប្រឹងពង្រឹងស្មារតី អោយនិងន៎ដោយពើងទ្រូងអោយខ្ពស់ទល់និងទ្រូងមាំរបស់
ឆុងគុក ម្យ៉ាងនាងមិនអាចឃ្លាតចេញពីគេទៅណាបាននោះឡើយ ប្រសិនគេនៅតែអោបចង្កេះនាងជាប់មិនប្រលែងបែបនេះ។
«ខ្ញុំមិនអោយទេ ចង់បានទៅរំលោភស្វាទៅ ឆឹស»
បបូរមាត់តូចភើយសម្លេងរួចបែទៅមើលទេសភាពអ្វីផ្សេងដែលនៅគៀនៗនេះទាំងអារម្មណ៍នៅដិតដាមនិងរាងក្រាស់មិនមានស្រានទៅណា ហើយ ឆុងគុក ក៍ញ៉ោះនាងបន្តទៀត ដោយលើកនេះមិនអោយនាងងើបមុខមិនរួចនោះទេ ក្រៅពីត្រូវលើកដៃមកខ្ទប់ភ្នែក មិនយល់ពីប្រុសឆ្កួតនេះ មិចក៍ធ្វើអ្វីមិនចេះក្រែងរអែងចិត្តនាងសោះអញ្ចឹង ហើយគិតថានាងជាព្រៃប្រឹក្សាមែនទេ ចំជាឡប់មែន បែបប្រុងអោយគ្រាប់ភ្នែកនាងរលួយពិតណាស់ ។
«មិនអោយយប់ តែអោយឥលូវមែនទេនាង? នេះយើងកំពុងតែស្រាតស្រាប់មិនលំបាកទេ»
កាលដែលលឺគេរ៉ាយរ៉ាប់ភ្លាម រាងស្ដើងក៍អោនចុះទៅក្នុងទឹក តែវាក៍ពិតប្រៀបដូចគេអោយនាងមើលកុនចឹង លើខ្លួនគេគ្មានសម្លៀកបំពាក់សោះគឺស្រាតននលគកតែម្ដង ហើយអាច្រមក់តូចខាងក្រោមក៍បង្ហាញឡើងនៅចំពោះ សាឌីរ៉ា បណ្ដាលអោយនាងមុខក្រហមងាំងមិនខុសពីឃ្មុំតិចនោះទេ កោតចិត្តណាស់ប្រុសស្អីគ្មានមាយាទបន្តិចសោះ ហ៊ានស្រាយចុះមកងូតទឹកជាមួយមនុស្សស្រីកើត។
«អ្អាយៗៗ ហឹកៗ មនុស្សចង្រៃ អាក្រក់ណាស់់ៗៗមិចក៍ស្រាតចឹង»
សាឌីរ៉ា លើកដៃខ្ទប់ភ្នែកស្រែកចេចសឹងតែខះបំពង់កខណះ បានឃើញរបស់ខ្លះពេញៗភ្នែក វាអាក្រក់មែនទែននាងមិនស្មានថា អាប្រុសហេងស៊យចោរសមុទ្រម្នាក់នេះ ឱឡារិក ដល់ម្លឹងទេ យោលទៅយោលមកគួរអោយខ្លាចណាស់ព្រះ។
«យ៉ាប់! ធ្វើមើលតែមិនធ្លាប់ឃើញ ហើយចង់អោយយើងស្លៀកងូតយ៉ាងមិចចុះយប់ឡើងបានស្អី ប្រុងអោយដេកអត់ខោអាវអោយនាងមើលរឺ? »
គេនិយាយក៍ត្រូវហើយ ព្រោះថាគេមានខោអាវតែមួយសម្រាប់នៅលើខ្លួនហើយបើទទឹកបាត់យកស្អីជំនួសកើត ប៉ុន្តែថានាងនេះក៍ចឹងទៀត ភ្លេចគិតអំពីរឿងតូចតាចប៉ុន្នឹងឥលូវ អាវនិងសំពត់របស់នាងប្រឡាក់ប្រឡូសអស់បាត់ ស៊យហើយ តិចត្រូវមកដេកស្រាតដូចគេនិយាយទៅ? បើអញ្ចឹងមែនក៍សម្រេចចិត្តហើយនិងដើរទៅជំរុំវិញទាំងយប់មិនព្រមស្រាតទេ ព្រោះមិនចង់អោយ ឆុងគុក ឆក់ឱកាសទាន់នោះឡើយ។
តែថាអ្អេ! បើគិតសព្វៗទៅគេខ្លាចនាងឃើញរាងកាយគេនៅពេលស្រាត ប៉ុន្តែវេលានេះគេបែជាអត់ខោអាវងូតទឹកទៅវិញ ហើយពាក្យដែលថាខ្លាចនោះវាទៅណាហើយ? មិចក៍មិនលើកយកមករ៉ាយរ៉ាប់
រឺក៍វាមានអ្វីនៅពីក្រោយខ្នងលាយឡំជាមួយនិងគំនិតរបស់គេ? ម្យ៉ាងនាងក៍សង្សៃណាស់ដែរ នៅសុខៗក៍លេចរូបរាងមកក្នុងទឹកហើយអោបក្រសោបនាងដោយប្រើពាក្យនិយាយផ្អែមៗទៀត យី! មិនស្រួលទេនាងត្រូវតែងើបចេញទើបបាន...។
«ខ្ញុំ...ខ្ញុំ...ងូតរួចហើយសុំទៅខាងលើមុនហើយចាស អួយ...លោក...»
ជើងទាំងគូរៀបដើតចេញ ប៉ុន្តែប្រុសកម្លោះក៍ចាប់ទាញមកវិញហើយចាប់លើកបីនាងឡើងនៅក្នុងរង្វង់ដៃមុននិងលុកលុយទឹកយកនាងទៅដាក់នៅលើគោកវិញទាំងខ្លួនរបស់គេទទេស្អាត គ្មានសូម្បីតែខិក្នុងសម្រាប់បិទបាំងកេរ្ត៏ តែមិនថ្វីទេដោយសារគេជាមនុស្សប្រុស ណាមួយមានតែពីរនាក់ ទៅភ័យបារម្ភធ្វើអ្វី គ្មាននរណាគេមកឃើញទេ ហិហុ។
មកដល់ខាងលើផ្ទះភ្លាមគេក៍ទម្លាក់រាងតូចថ្នមអោយចុះទៅខាងក្រោម រួចក៍ទៅទាញទ្វារបិទក្រឹប ចំណែក អ្នកដែលមិនដឹងអីក៍កាន់តែភ័យលើសមុន១០០ដង ទ្រូងភើតញាប់អស់ដុកដាក់ៗ បបូរមាត់ក្រហមប្រែស្លេករួចងាកមុខចេញសួរសំណួរទៅមួយឃ្លា
«តើលោក ចង់ធ្វើស្អី? ចាំបាច់បិទទ្វារ?»
«រំលោភនាងទេដឹង»
ប្រុសកម្លោះបញ្ជួស មិនតែប៉ុណ្ណោះក៍យកត្រគាកបាវខ្សាវមកញល់និងត្រគាកតូចទៀត មិនយល់ថាគេប្រុងគិតអី មិនចេះហត់ទេរឺ?
«លោក ហឹកៗ ចេញពីខ្ញុំទៅ»
«មិនចេញទេ»
ឆុងគុក ប្រាប់ព្រមទាំងទាញចង្កេះនាងមកផ្អឹបនិងគេកាន់តែខ្លាំងក្លា មុននិងហុចអាវរបស់គេអោយទៅនាង
តាមពិតមូលហេតុដែលគេងូតស្រាត ក៍ព្រោះតែឃើញនាងលេងទឹកទាំងមិនដោះខោអាវចេញ ហើយបើគេសើមដែរតើនាងបានស្អីស្លៀកមិនស្រាតអោយគេខឹងទៀតហើយទេអី អញ្ចឹងមានតែតាមនិងហើយ គឺការពារប្រសើរជាងព្យាបាល។
«មានន័យយ៉ាងមិចនិង?»
រាងតូចភាំងខណះមិនយល់ពីកាយវិការ មិនហើបមាត់របស់គេ មិនដឹងថាគេមានបំណងស្អីឡើយបើនៅស្ងៀមៗក៍ហុចរបស់មកអោយដោយមិនប្រាប់ស្អីបែបនិង ហើយមួយទៀត នេះស្លៀកខោតាំងពីពេលណាម៉ោងណា? មិចក៍នាងមិនដឹង ខំស្មានគិតខុសហើយតើ ថាគេ ... តាមពិតស្លៀកខោសោះ។
«ក៍ពាក់ទៅក្រែងនាងរងារមិនអញ្ចឹង? »
«អូ! អគុណ»
ម្រាមដៃក៍ទទួលយកមកកាន់ តាមដោយប្រុសកម្លោះនៅតែឈរនៅកន្លែងដដែលមិនព្រមទៅណា ហើយរាងតូចក៍ធ្មឹងដូចគ្នា នាងប្ដូរចេញមិនកើតទេ បើគេនៅស្រស់ៗអង្គុយមើលមុខនាងក្រវើមៗ ដូចច្នេះនោះ
ទើបនាងអេះអុញ អែអង់មិនព្រមកម្រើកហើយទើបប្រាប់ទៅគេ
«លោក ចេញទៅសិនទៅ ខ្ញុំប្ដូរអាវ»
«អូ! អូខេ»
ឆុងគុក ងក់ក្បាលរួចដើរចេញដោយមិនភ្លេចបិទទ្វារ គេមើលទៅមេឃរាងឃើញថាល្ងាចគួរសម ទើបប្រញ៉ាប់ទៅរកអ្វីមកអោយរាងតូចនិងខ្លួនរបស់គេញាំ
ម្យ៉ាងនាងប្រហែលជាឃ្លានហើយ ព្រោះតាំងពីព្រលឹមមកមិនទាន់បានស្អីចូលពោះនៅឡើយទេ ។

Malicious (The End)Where stories live. Discover now