Part 24

1.3K 71 0
                                    

    ក្រោយពីល្អូកល្អើនជាមួយគ្នាអស់ជាច្រើនម៉ោងពួកគេក៏បាននាំគ្នា ធ្វើដំណើរឡើងទៅលើភ្នំម្ដង ព្រោះដោយសារតែ ឆុងគុក គេជាអ្នកបង្អើលមុនថានៅលើភ្នំពោពេញទៅដោយសត្វអំពិលអំពែកហោះហើរបំភ្លឺភ្លើងពណ៌ជាច្រើនស្អាតៗខ្លាំងណាស់នៅពេលយប់ ទើបបណ្ដាលអោយចិត្តអ្នកដែលមិនធ្លាប់បានឃើញមិនធ្លាប់បានជួបកើតចិត្តចង់ ហើយទាររំអុករាងក្រាស់អោយជូនទៅទាល់តែបាន ។

នាទីនេះពួកគេបានមកដល់ពាក់កណ្ដាលផ្លូវដែរហើយ ព្រោះដោយសារតែផ្ទះដែលពួកគេនៅប៉ុន្មានថ្ងៃនេះវាស្ថិតនោចង្កេះភ្នំស្រាប់ទើបវាងាយស្រួលមិនពិបាកប្រើរយះពេលយូក្នុងការទៅដល់ទីតាំង។
ប៉ុន្តែដោយសារតែអស់កម្លាំងរោយជើងខ្លាំងពេក
ឆុងគុក ក៍ដាក់បង្គុយចុះផ្អែកនិងបង្កាន់ដៃកាំជណ្ដើរសិនទាំងដកដង្ហើមហត់គឃូសជ្រួញចិញ្ចើុមចូលគ្នាមុននិងស្រដីទៅកាន់សស្រីស្រស់ដែលនៅជិតគ្នា។
«ឌីរ៉ា...»
«ហឹម?...យ៉ាងមិច? ហ្វូសៗៗ»

រាងតូចបញ្ឈប់ដំណើរហើយអោនខ្លួនចុះយកដៃច្រត់ជង្គង់ទាំងញ័រខ្លួនចំប្រប់បែកញើស សស្រាក់ស្អិតខ្លួនប៉ប៉ាប់ដោយប្រឹងប្រមែប្រមូលខ្យល់ពីខាងក្រៅបឺតចូលខាងក្នុងសួតទាំងញើសខ្លះក៍ហូរចុះមកតាមសៀតផ្ការរបស់នាងតក់ៗ ។

ប៉ុន្តែក៏មិនភ្លេចហើបសម្ដីឆ្លើយតបខណះពេលលឺសម្លេងរបស់ប្រុសកម្លោះវាចាហៅឈ្មោះរបស់នាងពេញៗត្រចៀកអំបាញ់មិញហើយត្រចៀកក៍រងចាំស្ដាប់ដូចគ្នាចង់ដឹងថាគេហៅនាងធ្វើស្អី នេះប្រហែលជាចង់អៀវនាងដោយសារឃើញនាងហត់ទេដឹង? ហាហាបើបែបនោះមែនណានាងនិងផ្ដល់ជូនការថើបដ៏ផ្អែមល្ហែមអោយគេមួយខ្សើតជាការអគុណហើយ ។

«អូនមើលទៅឆ្កែនោះទៅ»
ការគិតខុសស្រឡះខណះពេលគេប្រាប់ហើយចង្អុលទៅសត្វឆ្កែមួយក្បាលដែលលានអណ្ដាតហូរទឹកមាត់កក្លាក់សម្លឹងមកពួកគេទាំងពីរ អាចថាទីនេះវាក៍មានមនុស្សចេញចូលច្រើនដែរហើយក៍គ្មាននរណាក្រៅពីអ្នកនៅជំរុំរបស់ ឆុងគុក នោះទេហើយជាពិសេសគឺសំបូរទៅដោយអ្នកដែលរុករកប្រភេទឬសឈើឱសថបុរាណ រឺ អ្នកប្រមាញ់សត្វជាដើមតែប៉ុន្នឹង។

Malicious (The End)Where stories live. Discover now