Part 25

1.2K 66 0
                                    

នៅតាមដងផ្លូវក្រាលដោយក្រណាត់សូត្រពណ៌ក្រហមច្រាលត្រកាលភ្នែកតាំងពីចុងជើងរបស់ រាងស្ដើងជាមួយក្រាស់បន្តទៅដល់ផ្នែកខាងលើមួយប្រៀបដូចជាឆាកតាមដោយនៅសងខាងនោះមានដាក់តាំងនៅបាច់ផ្កាកុលាបស្រស់ជាច្រើនឥតឧបមា ខណះសម្លេងតន្ត្រីក៏បន្លឺឡើងខ្ទខ្ទាព្រមគ្នាជាការស្វាគមន៍នៃការមកដល់របស់ ឆុងគុក និង ឌីរ៉ា ។
រាងតូចញ័រដៃហាក់មិនយល់ថាមានអ្វីកើតឡើងចំពោះខ្លួន នាងមិនដឹងនេះជាស្អីទេ ប៉ុន្តែមើលទៅក៏មិនមែនជាកម្មវិធីអ្វីធម្មតាៗនោះដែរ ទើបនាងបន្លឺសំណួរទៅគេមុននេះដោយប្រើឃ្លាថា«ស្អីនិង? ទីនេះជាកន្លែងអី» ដើម្បីបន្សាបភាពឆ្ងល់ចេញពីខួរក្បាលរបស់នាង ប៉ុន្តែសំណួរទាំងអស់នោះវាមិនទទួលបានចម្លើយពីរាងក្រាស់មកវិញនោះឡើយ គឺវាមានតែជាខ្យល់អាកាសត្រលប់មកវិញជំនួសប៉ុណ្ណោះ។
     នាទីនេះទោះបីជាគ្រប់យ៉ាង ឆុងគុក គឺនៅស្ងាត់ស្ងៀមដដែលក៏ដោយចុះ ប៉ុន្តែ សាឌីរ៉ា នាងក៏មិនបានខ្វល់ដែរ ស្រីក្រមុំបញ្ឈប់គំនិតហើយប្រើក្រសែភ្នែករេរាចាប់អារម្មណ៏សម្លឹងមើលទៅទិដ្ធភាពដែលកើតឡើងឯនេះវិញ នាងអត់និងមិនសរសើរមិនបានទេ ព្រោះវាស្អាតពិតមែន។
«អស្ចារ្យ»
ស្រីក្រមុំបង្ហើបសម្ដីតែមួយម៉ាត់មុននិងបោះជំហានជើងស្រឡូនៗរបស់ខ្លួនដើរទៅខាងមុខបន្តមុនរាងក្រាស់ ហើយនៅពេលដែលបានមកដល់កញ្ចុំផ្កាមួយបាច់នាងក៏ឈប់ឆ្ងក់រួចបន្ទន់លុតជង្គង់ចុះយកម្រាមដៃកាច់ផ្កាកុកលាបនោះមកហិតហើយក្រោកឈរបន្តដំណើរទៅរក ហ្វូងផ្កាម្លិះលាមានក្លិនក្រហូបប្រហើរ នៅឯជិតនោះវិញ ។
រាងក្រាស់ញញឹមពេលឃើញនាងសប្បាយចិត្ត គេមិនដែលគិតសោះថាមនុស្សស្រីដែលគេយល់ច្រលំអស់រយះពេលជិតមួយឆ្នាំមកនេះ អាចធ្វើអោយគេកើតមានសេចក្ដីសុខក្នុងចិត្តបានលឿនខុសពីការគិតដូចច្នេះ ។
ពីមុនគេជាមនុស្សម្នាក់ដែលឯកាខ្លាំងណាស់ ហើយកាលដែលគេក្លាយទៅជាមនុស្សអាក្រក់ឃោឃៅគឺមកពីគេមិនធ្លាប់ទទួលបានក្ដីស្រលាញ់ពីនរណាម្នាក់ពីមុនមក សូម្បីតែឪពុកចិញ្ចឹមដែលជាអតិតមេចោសមុទ្រនោះ គាត់មានតែបង្រៀនអោយគេចេះអំណាចផ្ដាច់ការគ្មានធម៌មេត្តាសម្លាប់មនុស្សមិនរើសមុខហើយមិនដែលបង្រៀនអោយគេចេះស្គាល់ភាពកក់ក្ដៅយ៉ាងមិចនោះទេ ចំណែកឯ សង្សារចាស់ក៏ស្រលាញ់គេដោយសារទ្រព្យសម្បត្តិទៀតតើអោយគេអាចស្ងប់ចិត្តមិនគិតច្រើនបានយ៉ាងមិច? ប៉ុន្តែគួរអោយស្ដាយណាស់ព្រោះកន្លងមក ឆុងគុក គេលង់ស្រលាញ់នាងនោះស្ទើរស្លាប់ទៅហើយ មិនថាទោះពេលនេះនាងស្លាប់បាត់ក៏ពិតមែនទៅចុះប៉ុន្តែគេក៏នៅមានចិត្តមិនទាន់ភ្លេច លីហ្វា បានដាច់ស្រេចដែរ ។
តែយ៉ាងណាក៏សូមទោស ព្រោះនាទីនេះម៉ោងនេះ មនុស្សដែលគេគិតដល់គ្រប់ពេលគឺមានតែ
ជែន សាឌីរ៉ា ម្នាក់ប៉ុណ្ណោះ ហើយគ្មាននរណាម្នាក់អាចជំនួសកន្លែងមនុស្សស្រីតូចល្អិតត្រឹមដើមទ្រូងគេនេះបានទៀតនោះទេ នាងជាមនុស្សចុងក្រោយតែក៏ជាមនុស្សដែលអាចធ្វើអោយគេរីករាយបានខុសពីប៉ុន្មានឆ្នាំមុន ដែលស្គាល់តែរសជាតិពិបាកលេបដ៏មិនគួរអោយជឿ។
«ឌីរ៉ា ...»
សម្លេងប្រុសកម្លោះបន្លឺខ្សាវៗ នៅខាងក្រោយខ្នងរបស់រាងតូចដែលកំពុងតែប្រលែងនិងពពួកផ្ការ ហើយអ្នកដែលបានលឺសូរស័ព្ទប្រញាប់ងាកខ្លួនមកភ្លាម...
«បងធ្វើអីនិង »
កាលដែលឃើញគេលុតជង្គង់ចុះនៅចំពោះមុខនាងដោយទឹកមុខស្រស់ថ្លាប្រៀបដូចផ្កាកំពុងតែរីកបែបនេះរាងតូចក៏សួរ ហើយនេះគេឆ្កួតស្អី? មកអង្គុយ បែបនេះតាំងពីពេលណាអញ្ចេះ? មិចមិនឃើញថានាងលឺសម្រឹបស្អីសោះអញ្ចឹង។
«រៀបការនិងបងទៅណា៎»
ដោយភាពស្មោះត្រង់មិនលាក់លាម ប្រុសកម្លោះក៏និយាយសារភាពទៅនាងដោយមិនរងចាំប្រើពេលវេលាយូតទៅទៀត ដោយការបញ្ចេញប្រអប់ចិញ្ចៀនចេញមកពីខាងក្រោយខ្នងបើកឡើងអោយឃើញថាវាជាចិញ្ចៀនសម្រាប់សុំនាងរៀបការ
រីឯអ្នកដែលមិនទាន់បានត្រៀមចិត្តត្រៀមកាយក៏ភាំងគាំងនិយាយមិនចេះ ហើយរាងកាយឈរធ្មឹងសព្វសារពើរកធ្វើរកនិយាយអ្វីពុំបាន ។
ម៉ោងនេះនាទីនេះគ្រប់យ៉ាងហាក់ឈប់វិលសម្រាប់ សាឌីរ៉ា ក្រោយពីបញ្ឈប់សកម្មភាពអស់មួយសន្ទុះរាងតូចក៏បង្ហូរទឹកភ្នែកស្រែកយំដោយការភ្ញាក់ផ្អើលវិញម្ដង។
«ហឹកៗ បង...ហឹ...»
រាងស្ដើងរៀបរាប់ពាក្យនិយាយមិនកើតនោះឡើយគឺបានត្រឹមតែអណ្ដឺតអណ្ដកសសឹកប្រាណក្ដុកក្ដួលអួលទ្រូងតែប៉ុន្នឹង នេះគេមិនដឹងទេរឺថា បេះដូងនាងជ្រើមជ្រួលស្ទើរតែគាំងលែងដំណើរការទៅហើយ សប្បាយចិត្តណាស់ រំភើបណាស់ តែក៏អន់និងចង់សន្លប់ទៅហើយអំបាញ់មិញ ជាពិសេសគឺបានលឺពាក្យរៀបការនេះ ។
«ព្រមទេ? ហឹម»
សម្លេងបុរសបែបស្រទន់ក៏សួរម្ដងទៀតខណះគេក៏ងើបឈរពេញកម្ពស់ដើរចូលទៅរករាងកាយតូច ដោយទឹកមុខញញឹមមិនសមដូចគ្នា ម្យ៉ាងគេក៏ភ័យមិនតិចដែរ ជាការសារភាពស្នេហ៍តំបូងផងតែធ្លោយទៀតមិនដឹងថាជានាងរឺក៏ជាគេទេ ដែលជាអ្នកគាំងបេះដូងនោះ ។
ស្រីក្រមុំឆ្លើយមិនចេញ តែបានងក់ក្បាលយោង
នាងយំៗ ខ្លាំងណាស់យំឡើងហើមភ្នែកឡើងស្អកបំពង់ក ឡើងស្លេកបបូរមាត់អស់ហើយដោយសារតែអាគំរោងស្វីតរបស់គេនិង។
ក្រោយពីរង្វង់ភ្នែកទាំងគូបានឃើញបានយល់ហើយថានារីចំពោះទទួលយកគេហើយព្រមនិងសំណើរ ឆុងគុក ក៏ចូលទៅបំពាក់ចិញ្ចៀននៅលើដៃនាងរបស់ រាងស្ដើងសន្សឹមៗ រហូតដល់គល់ម្រាមលាយឡំជាមួយអារម្មណ៍ត្រេកអរជាពន់ពេក នេះណាបើនាងមិនព្រមទៀតគេនិងចាប់ថើបអោយផ្អើលអស់សត្វទាំងពួងតែម្ដងតែសំណាងហើយដែលនាងងក់ក្បាលទាន់ម្លោះ គេធ្វើមែនទែនហើយ។
«ហឹៗ ហ្ហឺ»
កាលដែលបានបំពាក់ចិញ្ចៀនអោយស្រីក្រមុំតូចរួចរាល់ ម្រាមក្រាស់ក៏អង្អែលខ្នងដៃនាងថ្នមដោយសម្លឹងមុខនាងជាមួយនិងក្រសែភ្នែកបែបព្រាន រីឯ សាឌីរ៉ា ឯនេះក៏អៀនសឹងតែជ្រែកដី ថ្ពាល់ទាំងគូក្រហមព្រឿងៗជាមួយនិងភាពខ្មាស់ កុំស្មានតែនាងមិនដឹងថាគេគិតអីនោះ នាងមិនមែនល្ងង់ទេប្រាប់អោយដឹង។
ដោយមិនចាំយូ ឆុងគុក គេក៏ឆ្មក់យកបបូរមាត់ទៅផ្អឹបនិងបបូរមាត់នាងក្រេបជញ្ជក់យ៉ាងផ្អែមល្ហែមក្រោមពន្លឺព្រះអាទិត្យដែលរះចាំងរស្មីមកពីស្រទាប់មេឃខាងលើ ។ ហើយទោះបីជាពន្លឺនោះវាក្ដៅខ្លាំងយ៉ាងណាក៏ដោយតែវាមិនបានធ្វើអោយគូស្នេហ៍មួយគូនេះឃ្លាតឆ្ងាយកាយចេញពីគ្នាបាននោះទេ តែជំនួសទៅវិញវាមានតែភាពត្រជាក់ត្រជុំផ្អែមស្វីតសេចក្ដីសុខពេញទំហឹង។
មើលទៅក្ដីស្នេហាមួយនេះមិនមែនជាការលេងសើចឡើយសូម្បីតែព្រះសុរិយាក៏ព្រមចុះចាញ់ហើយដែរ មើលចុះមេឃចាំផ្ដើមស្រទុំវិញហើយ ពិតជាមិនគួរអោយជឿសោះ ។
យេ៎ ប្រាវៗៗៗ សម្លេងស្នូរទះដៃរបស់អ្នកគ្រប់គ្នាក៏បន្ទរឡើងជុំវិញគូស្នេហ៍មួយដែលកំពុងល្អូកល្អើនមិនព្រមដកមាត់ចេញពីគ្នា ហើយពួកគេគ្មាននរណាក្រៅពីកូនចៅរបស់ ឆុងគុក ដែរ ។
នេម៉ា ហើយនិង បានយូ ដើរចូលទៅបាចផ្កាទៅលើ រាងតូច និង រាងក្រាស់ តាមដោយគ្រប់គ្នាជួយបាចបន្ថែមទៀត ។
«ម៉ោងនេះវេលានេះ ក្រោមព្រះអាទិត្យក្រោមពន្លឺដ៏សែនក្ដៅ បងសូមសច្ចាថាមិនបោះបង់ មិនលែងដៃ មិនធ្វើអោយអូនឈឺចាប់ទៀតនោះទេ »
គេនិយាយហើយលើកម្រាមដៃជូតទឹកភ្នែកនៅលើថ្ពាល់រលោងដែល សាឌីរ៉ា នាងយំឡើងបាត់សម្លេង
«ហឹៗ អូន...អូន»
«បងយកអ្វីៗគ្រប់យ៉ាងនៅលើភ្នំនេះជាសាក្សី បើបងកុហកបងមិនប្រកាន់ពាក្យសម្បថ សូមអោយម្ចាស់ទឹកម្ចាស់ដីថែរក្សាទីនេះដាក់ទោសបងទៅចុះហើយ...»
បបូរមាត់និយាយមិនទាន់អស់ឃ្លា ត្រូវបានឃាំងឃាត់ដោយម្រាមដៃតូច សាឌីរ៉ា ជាសង្កត់គេមិនអោយនិយាយបន្ត នាងមិនដឹងថាគេនិយាយពិតរឺអត់នោះទេ ប៉ុន្តែសូមកុំធ្វើបែបនេះ មិនថាគេធ្វើបែបណាអោយនាងឈឺចាប់យ៉ាងណាទៅថ្ងៃមុខ ប៉ុន្តែបើគ្មានគេនាងក៏មិនអាចរស់បានដូចគ្នា។
«កុំនិយាយអញ្ចឹង ហឹៗ អូនស្រលាញ់បងណាស់ ឆុងគុក»
ពេលនេះទើបនាងដឹងថា មិនចាំបាច់រៀបការដោយការតុបតែដូចជាព្រះនាងស្អីនោះឡើុយ សុំត្រឹមតែបែបក៏នាងមានក្ដីសុខណាស់ទៅហើយ សំខាន់អោយការរៀបការនោះ ប្រកបទៅដោយសេចក្ដីស្មោះស្ម័គ្រពិតប្រាកដ មិនមែនជាការបោកប្រាស់។
«ស្រលាញ់អូនដូចគ្នា»
កុំថាតែរាងស្ដើងដែលយំ ឆុងគុក គេក៏យំដែរព្រោះតែគេអាចបំពេញបំណងខ្លួនឯងនិងបំណងរបស់នាងបាន តែក៏អន់ចិត្តដែរ ដែលមិនអាចអោយនាងស្លៀកពាក់បានសមរម្យស្រស់ស្អាតដូចជានារីទូទៅ ព្រោះនៅទីនេះមិនដូចជានៅទីក្រុងដែលមានរបស់ហឺុហាគ្រប់យ៉ាងនោះទេ។
«យំធ្វើអី ថ្ងៃសំខាន់ផង»
បានយូ បង្អាប់ហើយអ្នកប្អូនក៏សើចលាយទឹកភ្នែក
«បង្កើតកូនអោយម៉ាក់ពរ លឿនៗទៅណា ម៉ាក់ចង់ពរចៅណាស់»
នេម៉ា បង្អាប់ម្នាក់ទៀតតែ ឆុងគុក ក៏សើចខណះឃើញប្រពន្ធខ្មាស់ឡើងរុលមុខចូលទ្រូងរបស់គេ

Malicious (The End)Where stories live. Discover now