Part 36 «លោកប្រុសធំ»

1.1K 63 3
                                    

        សម្លេងចាបយំរងំពេញសួនអមដោយភាពស្ងប់ស្ងាត់នៃខ្យល់គ្មានបក់បោកយោកយោលអ្វីបន្តិច ស្លឹកឈើក៏ហាក់ស្ងៀមមិនប្រែប្រួលសកម្មភាព រួមទាំងទឹកមុខរបស់ប្រុសកម្លោះផងដែរដែលស្ងួតជ្រេញរកញញឹមអ្វីមិនកើត មិនមែនថាគេមិនចង់សើចនោះទេ ប៉ុន្តែក្នុងទ្រូងពិតជាគ្រាំគ្រាណាស់មិនដឹងរកច្រកត្រង់ណាមកអោយរីករាយបាននោះទេ គេនឹក សាឌីរ៉ា នឹកទារកក្នុងផ្ទៃ នឹក បានយូ នឹក នេម៉ា តើអោយគេទៅរកទាំងអស់គ្នានៅទីណាទៅ? បើគេមិនអាចសូម្បីតែដើររួចផងនោះ ហើយអ្វីដែលសំខាន់អោយកូនចៅរបស់
ចូឌែន ទៅសើុបហើុយនៅមិនបានការអ្វីមកទៀតពិតជាគួរអោយធុញខ្លាំងមែនទែន។

“បងប្រុសទៅខាងក្នុងសិនទៅ ខ្ញុំអោយគេត្រៀមរបស់អោយរួចរាល់ហើយ”

ចូឌែន និយាយតាមពិតទៅរឿងដែលកើតឡើងកាលនោះពេលដែលគ្រាប់បែកបានទម្លាក់នៅកណ្ដាលកោះ វាមិនមែនជាស្នាដៃរបស់ ចូឌែន នោះទេ វាគឺជាស្នាដៃលោកពូរបស់គេទៅវិញទេព្រោះតែពេលនោះគាត់បានស្ដាប់លឺប៉ូលីសសើុបអង្កេតប្រាប់ ចូឌែន ថា សាឌីរ៉ា នៅរស់តាមដោយមានចោរសមុទ្រជាអ្នកចាប់ទៅ ហើយកាលដែល ឆុងគុក អាចនៅរស់បានគឺដោយសារតែ ចូឌែន តែម្នាក់គត់ដែលសង្គ្រោះគេទាន់ពេលវេលាដោយប្រញាប់ដឹកបញ្ចូនគេទៅកាន់មន្ទីពេទ្យមិនរុញរា ខណះគ្រប់គ្នាដទៃទៀតត្រូវបានឆេះស្លាប់ក្នុងភ្លើងយ៉ាងអណោចអធម។

ហើយពួកគេទាំងពីរក៏ទើបតែនិងដឹងដែរថាជាបងប្អូនបង្កើតនិងគ្នាពេលបានមកដល់ពេទ្យហើយ ឆុងគុក ត្រូវការឈាមជាបន្ទាន់ប្រភេទបេ បូក តាមដោយ
ចូឌែន ក៏មានឈាមប្រភេទនេះដូចគ្នាហើយពួកគេក៏សម្រេចចិត្តធ្វើ ឌីអេនអេ ទោះលទ្ធផលវិជ្ជមានក៏ពិតមែនប៉ុន្តែ រាងក្រាស់គេមិនទាន់ហ៊ានជឿជាក់ឡើយ ណាមួយក៏មិនដឹងពីមូលហេតុដូចគ្នាថាហេតុអី ចូឌែន គេអាចក្លាយជាប្អូនរបស់ខ្លួនទៅកើត ក្រែងគេជាកូនលោកពូម្នាក់ដែលទៅបំផ្លាញលើកោះរបស់គេ ហើយជាអ្នកធ្វើអោយគេគុំនោះតើ មិនអញ្ចឹងរឺ?

“ហ្ហឹម! ...”

ឆុងគុក តបតែបន្តិចហើយ ចូឌែន ក៏រុញគេទៅខាងក្នុងវិញតាមដោយមានអ្នកបម្រើអោនក្បាលគោរពកោតខ្លាចពួកគេទាំងពីរមិនហ៊ានងើយឡើង
“ឆាប់ស្រាយវាទៅ”
រាងក្រាស់និយាយកំបុតៗ ហីៗមិនខ្វល់ខ្វាយអ្វីច្រើន តាមពិតគឺដូចដឹងស្រាប់ហើយថាគេខឹងគេស្អប់
ចូឌែន តាំងពីដើមមកដូចច្នេះគិតថាគេអាច និងបន្ទាបខ្លួនមកធ្វើល្អៗដាក់ ចូឌែន បានលឿនដោយរបៀបណា ។

Malicious (The End)Where stories live. Discover now